ឆ្វេងយល់ពីពិភពលោកពហុប៉ូល​ Multipolar World ខណៈប្រព័ន្ធឯកប៉ូលត្រៀមបាត់រូបរាង

មិនអាចប្រកែកបានទេថា អាមេរិកក្នុងនាមជាអ្នកដឹកនាំប្លុកសេរីបានក្លាយទៅជាមហាអំណាចកំពូលរបស់ពិភពលោកដឹកនាំប្រព័ន្ធឯកប៉ូល​ Unipolar តាំងតែពីទសវត្សរ៍ឆ្នាំ១៩៨០មកម្ល៉េះគឺជាពេលដែលសហភាពសូវៀតបានដួលរលំជាស្ថាពរ។

តែទោះបីជាយ៉ាងណាក្តី អស់រយៈពេលច្រើនទសវត្សរ៍កន្លងមកនេះ ពិភពលោកក្នុងបរិបទនៃការរត់ប្រណាំងគ្នានៃមនោគមនវិជ្ជាថ្មីរវាងអាមេរិក និងមហាអំណាចថ្មីគឺប្រទេសចិននោះ បាន និងកំពុងរុញឲ្យពិភពលោកចាកចេញពីប្រព័ន្ធឯកប៉ូលបន្តិចម្ដងៗ ហើយសូម្បីតែប្រព័ន្ធទ្វេប៉ូល Bipolar ក៏អាចនឹងមានបញ្ហា ពីព្រោះថា បច្ចុប្បន្នគេអាចមើលឃើញមហាអំណាចផ្សេងទៀតចូលរួម ដូចជា រុស្ស៊ី ឥណ្ឌា អឺរ៉ុប ជប៉ុន ប្រេស៊ីល និងអាហ្វ្រិកខាងត្បូងផងដែរ។

ថ្វីត្បិតតែអាមេរិកនៅតែជាមហាអំណាចកំពូលក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោកក្តី តែនៅពេលនេះឥទិ្ធពលរបស់មហាអំណាចផ្សេងទៀតបូករួមទាំងសេដ្ឋកិច្ចបច្ចេកវិទ្យាកត្តាជាច្រើនទៀត បានសបញ្ជាក់ឲ្យឃើញថា ពិភពលោកកំពុងងាកទៅរកការគ្រប់គ្រងដោយប្រព័ន្ធពហុប៉ូល Multipolar ជៀសមិនផុតឡើយ។

អ្វីទៅជាពិភពលោកដឹកនាំដោយប្រព័ន្ធពហុប៉ូលដែលយើងនឹងអាចមើលឃើញ?

តាមរយៈទស្សនទានរបស់អ្នកជំនាញក្នុង និងក្រៅស្រុកជាច្រើន ដែលគេអាចសង្រួមអត្ថន័យរបស់ពិភពលោកពហុប៉ូល ឬ Mulitipolar world ឲ្យខ្លី និងងាយស្រួលយល់ថា គឺជាពិភពលោកមួយដែលមានមជ្ឈមណ្ឌលនៃអំណាច និងឥទ្ធិពលជាច្រើនតំបន់ផ្សេងគ្នា ដែលខុសពីពិភពលោកដឹកនាំដោយប្រព័ន្ធឯកប៉ូល ឬពិភពលោកទ្វេប៉ូល ។

នៅក្នុងពិភពលោកពហុប៉ូល តំបន់ និងប្រទេសផ្សេងៗគ្នាអាចទាញយកផលប្រយោជន៍ គុណតម្លៃ និងរបៀបវារៈរៀងៗខ្លួន ហើយពួកគេក៏អាចមានសិទ្ធិក្នុងការសហការគ្នា ឬប្រកួតប្រជែងគ្នាទៅវិញទៅមកលើបញ្ហាផ្សេងៗផងដែរ។

ពិភពលោកពហុប៉ូលអាចប្រឈមមុខនឹងហានិភ័យ និងលទ្ធភាពក្នុងការចាប់យកឳកាសក្នុងពេលដំណាលគ្នា ខណៈពេលដែលប្រព័ន្ធពហុប៉ូលអាចនឹងធ្វើឲ្យមានការកើនឡើងនៃការប្រកួតប្រជែង និងជម្លោះខ្ពស់ ប៉ុន្តែវាក៏អាចបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការចរចាផងដែរ ពីព្រោះនឹងមិនមានអំណាចតែមួយដែលមកគ្រប់គ្រងប្រព័ន្ធអន្តរជាតិបាននោះទេ។

មានការកំណត់នូវសសរស្តម្ភជាច្រើនក្នុងពេលដែលពិភពលោកធ្វើដំណើរទៅកាន់ប្រព័ន្ធដឹកនាំដោយពហុប៉ូល ប៉ុន្តែក្នុងនោះគេសង្កេតឃើញថាមាន៧ចំណុចសំខាន់ នឹងត្រួតស៊ីគ្នា ដែលក្នុងនោះមានដូចជា ការបែងចែកអំណាចគ្នា,ឯករាជ្យនៃការធ្វើសេដ្ឋកិច្ច, ភាពចម្រុះនៃពហុនិយមវប្បធម៌, ទំនោរនៃការប្រើប្រាស់ការទូត និងពហុភាគីនិយម, វឌ្ឍនភាពបច្ចេកវិទ្យា, សន្តិសុខ និងកិច្ចសហប្រតិបត្តិការ ហើយចុងក្រោយទី៧នោះគឺភាពទទួលយក និងភាពបត់បែន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី