ទំហំឥណទាន​សម្រាប់ទិញផ្ទះ​បានកើនឡើងដល់​ជាង​៨​ពាន់​លានដុល្លារ​គិតត្រឹមដំណាច់​ត្រីមាស​ទី​១​ឆ្នាំ ២០២៤

ភ្នំពេញ ៖ ​គិតត្រឹមដំណាច់​ខែ​មីនា ឆ្នាំ២០២៤​កន្លងទៅ​ វិស័យ​ធនាគារ​ និងមីក្រូហិរញ្ញវត្ថុ​ បានផ្ដល់​កម្ចីដល់​អ​តិ​ថិជនសម្រាប់ទិញ​លំនៅឋានសរុប​មានទឹកប្រាក់ជាង​៨​ពាន់លានដុល្លារ​អាមេរិក​​​ ។ នេះ​បើតាម​របាយការណ៍របស់​ក្រុមហ៊ុន​ការិ​យា​ល័​យ​​ឥណទាន​កម្ពុជា ចេញផ្សាយ​ប្រចាំត្រី​មាសទី១ឆ្នាំ ២០២៤ ។

ក្នុង​របាយការណ៍​បាន​បង្ហាញថា គិតត្រឹម​ដំណាច់​ខែមីនា ឆ្នាំ២០២៤​ ទំហំឥណទាន​ដែល​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ បានកើនឡើងដល់ ១៥,២១​ពាន់​លានដុល្លារ​អាមេរិក មានកំណើន​ប្រមាណ​១,៣៦ភាគរយ​ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុង​នោះ ឥណទានសម្រាប់ផ្ដល់​ជូន​អតិថិជន​ទិញលំនៅដ្ឋានមានប្រមាណ ៥៣,២ភាគរយ​នៃទំហំឥណទាន​សរុប។ ក្រៅពីនោះ ទំហំឥណទាន​ដែលផ្ដល់ជូន​ទៅ​អតិថិជន​ស​ម្រា​ប់​​ប្រើប្រាស់​ផ្ទាល់​ខ្លួន​មាន​ប្រមាណ៤៥,៦៣ភាគរយ​នៃទំហំ​ឥណទាន​សរុប ។

របាយការណ៍ដដែលបានបង្ហាញផងដែរថា ប្រជាពលរដ្ឋប្រមាណ ១,៨៣​លាននាក់​បាន និងកំពុង​ប្រើប្រាស់​ឥណ​ទា​ន​​​មានលក្ខណៈបុគ្គល និងមាន​កំណើន ​៤,០៩​ភាគរយ ក្នុង​នោះ​អ្នក​ប្រើប្រាស់​កម្ចី​សម្រាប់ទិញផ្ទះ​មា​ន​ប្រ​មាណ​១១,០៣​ភាគរយ​ ឬស្មើនឹង​ប្រមាណ២០​ម៉ឺននាក់ គិតត្រឹមដំណាច់​ត្រីមាសទី​១ឆ្នាំ ២០២៤ ។

តាមរយៈរបាយការណ៍នេះ​បានបង្ហាញថា ទោះ​ស្ថិតនៅក្នុង​វិបត្តិ​នៃទីផ្សារ​អចលនទ្រព្យ​ ឬមានបញ្ហា​លើ​គម្រោ​ង​អភិវឌ្ឍន៍​លំនៅឋានមួ​យ​ចំនួន​ក្ដី តែគ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​នៅ​តែ​បន្ត​ផ្ដល់​​ឥណទាន​ដល់អតិថិជន​ក្នុង​កា​រ​ស្វែងរកទិញលំនៅឋាន​ដដែល ដែល​ធ្វើឱ្យ​ការទិញលក់​លំនៅឋាន​នៅតែមានជាហូរហែ។

ស្របពេលជាមួយគ្នានេះ អ្នកជំនាញនៃវិស័យអចលនទ្រព្យ​ជាច្រើន​បានលើកឡើងថា គម្រោងអភិវឌ្ឍន៍លំនៅឋាន​ដែល​មាន​ភាព​ច្បាស់​​លាស់​នៅតែទទួល​បានការគាំទ្រ​ពីអតិថិជន​របស់ខ្លួន​ និងមានការទិញលក់​ជាហូរហែ ជាពិសេស​លើ​គម្រោងអភិវឌ្ឍន៍​ណា​ដែល​មានកេរ្តិ៍ឈ្មោះ​ល្អក្នុងការអភិវឌ្ឍលើ​ទីផ្សារ ។

ទាក់ទិន​នឹង​គម្រោង​លំនៅឋាន​នេះដែរ រាជរដ្ឋាភិបាលក៏បានផ្ដល់ការ​លើកទឹកចិត្ត​​ដល់​អ្នកអភិវឌ្ឍន៍ ​និង​អ្នក​ទិញ​​លំនៅឋាន ដោយលើ​កលែង​ពន្ធប្រថាប់ត្រាចំពោះលំនៅឋានទាំងឡាយណា​ដែល​មាន​តម្លៃ​ក្រោម​៧​ម៉ឺនដុល្លារ ដែលកាន់តែធ្វើឱ្យ​ការទិញ-លក់​លំនៅដ្ឋាន​​ប្រភេទនេះ​នៅ​តែមានសកម្មភាព៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន