សង្គ្រាមពាណិជ្ជកម្ម ៖ គ្មានអ្នកណាទទួលបានជ័យជំនះនៅក្នុងសង្គ្រាមនេះឡើយ មិនថា ចិន ឬ អាមេរិកនោះទេ

បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក លោក Donald Trump ដែលល្បីល្បាញខាងធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយនឹងប្រទេសចិននោះបានវិលត្រឡប់មកកាន់សេតវិមានវិញហើយ ថែមទាំងបានព្រមានថានឹងបង្កើនពន្ធនាំចូលលើគ្រប់ទំនិញរបស់ចិនបន្ថែម១០ភាគរយទៀតផងនៅពេលដែលលោកឡើងកាន់តំណែងជាផ្លូវការនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

ឆ្លើយតបទៅនឹងបំណងរបស់លោក Trump នៅថ្ងៃចន្ទសប្តាហ៍នេះ ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានលើកឡើងដោយពន្យល់ថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងមិនអាចឲ្យភាគីណាទទួលបានជ័យជំនះនោះឡើយ។

អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ិនតោន លោក Liu Pengyu បានពោលបែបនេះថា ៖

« ចំពោះបញ្ហានៃការតម្លើងពន្ធនាំចូលដោយសហរដ្ឋអាមេរិកនឹងត្រូវធ្វើឡើងក្នុងកម្រិតណានោះទេ ប៉ុន្តែប្រទេសចិនជឿជាក់ថា ជាធម្មជាតិរបស់វា ទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិក ទើបអាចផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកបាន។ ដូច្នេះយើងនឹងមិនអាចមើលឃើញថាអ្នកណានឹងទទួលជ័យជំនះនៅក្នុងសង្គ្រាមពាណិជ្ជកម្មមួយនេះឡើយ»។

យ៉ាងណាក្តី បន្ថែមពីលើការព្រមានបន្ថែមពន្ធនាំចូលនោះ លោក Trump ក៏បានថ្លែងដែរថា លោកនឹងបញ្ឈប់ការតម្លើងពន្ធគ្រប់មុខទៅលើទំនិញចិនដរាបណារដ្ឋាភិបាលទីក្រុងប៉េកាំងនឹងបញ្ឈប់ការនាំចូលសារធាតុគិមីខុសច្បាប់ ជាពិសេសសារធាតុញៀនហេ្វតានីល​ (fentanyl)មកកាន់ទីផ្សារអាមេរិក។

គួរកត់សម្គាល់ថា កាលពីឆ្នាំ២០២៣ មេដឹកនាំចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក Joe Biden ធ្លាប់បានអនុវត្តកិច្ចព្រមព្រៀងគ្នារួចមកហើយទៅលើការប្រយុទ្ធប្រឆាំងទៅនឹងសារធាតុគិមីនានាដែលនាំចូលពីប្រទេសចិន ហើយជាលទ្ធផលកាលពីខែសីហា រដ្ឋាភិបាលទីក្រុងប៉េកាំងបានឈានទៅដល់ការរឹតបន្តឹងទៅលើការនាំចូលសារធាតុគិមីចំនួន៣ប្រភេទដែលជាធាតុផ្សំដ៏សំខាន់ក្នុងការផលិតថ្នាំញៀនប្រភេទហ្វេតានីលទាំងនោះផងដែរ។

កន្លងមក សហរដ្ឋអាមេរិកដែលជាប្រទេសមានចរាចរ និងប្រើប្រាស់សារធាតុ fentanyl ច្រើន ហើយវាបានក្លាយជាមូលហេតុចម្បងនៃការបាត់បង់ជីវិតពលរដ្ឋអាមេរិកយ៉ាងច្រើនជារៀងរាល់ឆ្នាំ។ ហេតុនេះ បានជាសហរដ្ឋអាមេរិកតែងតែដាក់សំពាធចំពោះប្រទេសចិនដើម្បីឱ្យអនុវត្តច្បាប់កាន់តែតឹងរ៉ឹង រួមទាំងការដោះស្រាយបញ្ហាទូទាត់ខុសច្បាប់ និងការទប់ស្កាត់បន្ថែមទៀតលើសារធាតុគីមីដែលនាំចេញទាំងនោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ