ស្វែងយល់ពីវិធីសាស្ត្រចាត់ចែងសាច់ប្រាក់សម្រាប់អ្នកដែលមិនមានចំណូលទៀងទាត់

ភ្នំពេញ ៖ សម្រាប់អ្នកដែលជាបុគ្គលិកក្រុមហ៊ុនពេញម៉ោង ឬមន្ត្រីរាជការ ច្បាស់ជាមិនសូវជួបការ​លំបាកក្នុងការចាត់ចែងសាច់ប្រាក់សម្រាប់ចាយវាយនោះទេ ដោយហេតុថាពួកគេមាន​ចំណូលដែលទៀតទាត់ប្រចាំខែ ឬប្រចាំសប្ដាហ៍។ ប៉ុន្តែសម្រាប់អ្នកផ្សេងទៀតដែលជាអ្នករកស៊ី ជាបុគ្គលិកដែលធ្វើការគិតជាម៉ោង ឬជាកសិករជាដើម ដែលមានចំណូលមិនទៀតទាត់ ត្រូវការការតាមដាន និងមានផែនការក្នុងការចាយ​វាយ​ច្បាស់លាស់ ទើបមិនប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយ មិនថាអ្នកមានប្រាក់ចំណូលទៀងទាត់ ឬមិនទៀងទាត់នោះទេ ចំណុចស្នូលមួយដែលពួកគេត្រូវមានគឺវិន័យនៅក្នុងការគ្រប់គ្រងសាច់ប្រាក់។ ដោយសារវិន័យនេះនឹងបង្កើត​ឱ្យមាន​ទម្លាប់ ហើយទម្លាប់វាកើតចេញពីការដែលយើងធ្វើជាប្រចាំ។ នេះបើតាមការលើកឡើងរបស់ កញ្ញា កែវ ធីតា ប្រធាននាយកដ្ឋានគ្រប់គ្រងសមិទ្ធផលសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន។

កញ្ញាបានបន្តឱ្យដឹងទៀតថា៖

«សម្រាប់បងប្អូនប្រជាកសិករ ខ្ញុំលើកទឹកចិត្តឱ្យគាត់មានគោលការណ៍​វិន័យច្បាស់លាស់ក្នុងការចាត់ ចែងសាច់ប្រាក់របស់ខ្លួន ជាពិសេសគឺការចំណាយ ព្រោះប្រាក់​ចំណូល​​របស់គាត់មានតាមរដូវកាល ហើយក៏មិនប្រាកដថា រដូវកាលប្រមូលផលនីមួយៗ​គាត់អាច​ប្រមូលបានស្មើគ្នាដែរ គឺវាអាស្រ័យទៅនឹងផល ក៏ដូចជាតម្រូវការនៅលើទីផ្សារ។»

ជាការពិត ក្នុងការចាត់ចែងហិរញ្ញវត្ថុគឺមានវិធីសាស្ត្រច្រើន ដែលបុគ្គលម្នាក់ៗអាចជ្រើសរើសយក ទៅអនុវត្តអាស្រ័យតាមស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែង។ ពីអ្នកជំនាញវិញ បានណែនាំនូវវិធីសាស្ត្រ មួយចំនួនសម្រាប់អ្នកដែលមិនមានចំណូលទៀងទាត់ ដោយលើកទឹកចិត្តឱ្យពួកគេចាប់ផ្ដើមពីការ កត់ត្រាចំណូល និងចំណាយជាប្រចាំ។

ការកត់ត្រាចំណូល-ចំណាយ អាចឱ្យបុគ្គលម្នាក់ៗដឹងអំពីចំណូលជាមធ្យមរបស់ខ្លួន និងសំខាន់បំផុត ងាយស្រួលក្នុងការរៀបចំការចំណាយ ដោយធ្វើយ៉ាងណាមិនឱ្យលើសអ្វីដែលរកមកបាន។

ម្យ៉ាងទៀត ការកត់ត្រានេះក៏អាចឱ្យពួកគេស្មានដឹងពីរយៈពេល និងចំនួនថវិកាដែលគេអាចចាយ វាយបានក្នុងមួយខែៗ។ ឧទាហរណ៍ ប្រសិនបើកសិករដាំដំណាំ ដែលជាមធ្យមអាចប្រមូលផល​ក្នុងរយៈពេល៦ខែម្ដង ហើយទទួលបានចំណូលប្រហាក់ប្រហែល៦លានរៀន ដូច្នេះកសិករនោះក៏ អាចប៉ានស្មានដឹងហើយថា ក្នុងមួយខែគេអាចចំណាយបានមិនឱ្យលើសពី១លានរៀននោះទេ។

ចំណុចសំខាន់មួយទៀត ដែលមិនគួរមើលរំលងដែរនោះគឺ ការរៀបចំកញ្ចប់សន្សំសម្រាប់គ្រា​អាសន្ន។ បើតាមកញ្ញា កែវ ធីតា កញ្ចប់សន្សំសម្រាប់គ្រាអាសន្ន ឬ Emergency package នេះមាន សារៈសំខាន់ត្រង់ថា វាអាចជួយដោះស្រាយបញ្ហាណាមួយក្នុងករណីបន្ទាន់ ជាពិសេសករណីបាត់ បង់ការងារ ឬចំណូលថមថយជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *