ការប្រើប្រាស់ឥណទានឲ្យចំគោលដៅ ពិតជាធ្វើឲ្យអាជីវកម្មលូតលាស់ទៅតាមការគ្រោងទុក

ភ្នំពេញ ៖ ជាទូទៅគេសង្កេតឃើញថា សម្រាប់បណ្តាម្ចាស់អាជីវកម្មដែលទទួលបានកម្ចីឥណទាន ហើយយកទៅប្រើប្រាស់ចំគោលដៅ​ដូចដែលមាន​នៅក្នុង​កម្មវត្ថុ​ស្នើសុំកម្ចីតែងទទួលបានលទ្ធផលល្អប្រសើរ និងធ្វើឲ្យអាជីវកម្មរីកចម្រើនលូតលាស់ ប៉ុន្តែផ្ទុយទៅវិញសម្រាប់ម្ចាស់អាជីវកម្មដែលយក​កម្ចីឥណទាន​ទៅ​ប្រើប្រាស់ខុស​គោលដៅ​ភាគច្រើនតែងប្រឈមនឹងហានិភ័យទៅលើការសងវិលត្រឡប់។

អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា ប្រសិនបើម្ចាស់អាជីវកម្មយកកម្ចីឥណទានទៅប្រើប្រាស់ត្រូវចំគោលដៅ គឺមិនសូវមានភាពប្រឈមទៅនឹងលទ្ធភា​ពសងត្រឡប់​នោះទេ ហើយអាចពង្រីកអាជីវកម្មរបស់ខ្លួនបានយ៉ាងល្អប្រសើរ ប៉ុន្តែមានម្ចាស់អាជីវកម្មមួយ​ចំនួន​នៅ​ពេល​​ពេល​ដាក់ស្នើសុំ ឬសិក្សាពីអាជីវកម្ម A ហើយពេល​ទទួលបានប្រាក់កម្ចី បែរជាយកទៅប្រើប្រាស់លើអាជីវកម្ម B ដែលមិនមែនជាកម្មវត្ថុ​នៃ​ការ​ផ្តល់កម្ចី ដូច្នេះអាចធ្វើឱ្យលទ្ធភាពសងត្រឡប់ជួបប្រទះបញ្ហានៅពេលមានវិបត្តិ។

លោកជំទាវ ឌិត នីតា អគ្គនាយិការ​ប្រតិបត្តិនៃគ្រឹះស្ថាន ខេមា ​មីក្រូហិរញ្ញវត្ថុលីមីតធីត បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ៖

ភាពប្រឈមនៅក្នុងអាជីវកម្មរួមមាន បញ្ហាកង្វះខាតចលនាសាច់ប្រាក់ ដែលហៅថា cash flow ឬ liquidity៖

“បញ្ហានេះកើតទ្បើងនៅពេល ដែលផលិតផល និងសេវាកម្មនៃអជីវកម្មមួយចំនួន ធ្លាក់ចុះនូវចំណូលដោយសារការ ធ្លាក់ចុះ ឬបាត់បង់នូវ តម្រូវការទីផ្សារ។ បញ្ហានេះតម្រូវឲ្យសហគ្រិន និងអ្នកវិនិយោគ មានគំនិតឆ្នៃប្រឌិត ទៅលើផលិតផល និងសេវាកម្ម ដើម្បីរក្សានូវចំណែកទីផ្សារ”

លោកជំទាវបានបន្តទៀតថា ៖

“មួយវិញទៀតការប្រឈមនឹងបញ្ហាបំណុល, នៅពេលដែលកង្វះខាតសាច់ប្រាក់កើតមានទ្បើង លទ្ធភាពនៃការសងបំណុល នឹងជួបប្រទះនូវបញ្ហា។ ជាទូទៅបញ្ហាបំណុលដែលពិបាកដោះស្រាយ សម្រាប់ម្ចាស់អជីវកម្ម គឺការប្រើប្រាស់ បំណុលខុសគោលបំណង ឬខុសគោលដៅ។ ឧទាហរណ៍ ម្ចាស់អជីវកម្មខ្ចីដើម្បីពង្រីកអជីវកម្ម «ក»។ ដូច្នេះការសិក្សាវាយតម្លៃអំពីលទ្ធភាពសងរបស់អជីវកម្ម ក គឺត្រូវបានសិក្សាយ៉ាងល្អិតល្អនដោយគ្រឹះស្ថាន ហិរញ្ញវត្ថុ អំពីចលនាសាច់ប្រាក់ពេលបច្ចុប្បន្ន និងពេលអនាគត់របស់អជីវកម្ម ដោយមានឆ្លងកាត់ គណៈកម្មការ ច្រើនជាន់ រហូតដល់អនុមត័កម្ចី។ ប៉ុន្តែនៅពេលទទួលបានកម្ចី ឬឥណទានម្ចាស់អជីវកម្ម យកទៅប្រើប្រាស់លើ អជីវកម្មដ៍ទៃផ្សេងទៀត ដែលមិនមែនជាកម្មវត្ថុ នៃការវាយតម្លៃកម្ចី ហើយមិនបាន ប្រើប្រាស់ដើម្បីបង្កើនប្រាក់ចំណូល។ ដូច្នេះទៅពេលដែលមានបញ្ហាទ្បើងដូចជា កូវីដ១៩ជាដើម គឺធ្វើឲ្យ ម្ចាស់អជីវកម្មជួបនូវវិបត្តហិរញ្ញវត្ថុ។ ផ្ទុយទៅវិញ ប្រសិនបើគាត់ប្រើប្រាស់ត្រឹមត្រូវ តាមគោលដៅ ដែលបានសិក្សា និងវាយតម្លៃ វិបត្តហិរញ្ញវត្ថុរបស់ម្ចាស់អជីវកម្ម គឺងាយស្រួលក្នុងការដោះស្រាយ ហើយគាត់អាចជួបវិបត្តតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ”

ជាក់ស្ដែង មានសហគ្រិនមួយរូបដែលជាម្ចាស់អាជីវកម្មមួយប្រភេទបានប្រើប្រាស់ឥណទានរបស់ធនាគារឯកជនក្នុងការ​ពង្រីក​​អាជីវកម្មរបស់ខ្លួន ហើយទទួល​បាន​លទ្ធផលល្អ​គាប់ប្រសើរ ហើយថែមទាំងអាចផ្តល់នូងចំណូលបន្ថែមទៅដល់ស្ត្រីជាច្រើននាក់នៅក្នុងសហគមន៍តាមរយៈការផ្តល់ការងារផងដែរ នោះគឺ​អាជីវកម្មលក់​ផលិត​ផលដែលធ្វើពីសរសៃសូត្រ។

អ្នកស្រី តិច ស៊ីមហ៊ាង អាយុ ៤២ឆ្នាំ ដែលបច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញ គឺជាម្ចាស់អាជីវកម្ម​ឈ្មោះ​ «កីមាស» ដែលលក់នូវសម្លៀកបំពាក់​ធ្វើ​ពីសរសៃសូត្រ និងរបស់​ប្រើ​ប្រាស់មួយចំនួនទៀតដូចជា កាបូបយួរ​ដៃធ្វើពី​ដើមកំប្លោកជាដើម។ អាជីវកម្មរបស់អ្នកស្រី​បានចាប់ផ្ដើមនៅឆ្នាំ២០១៥ ក្រោយបានសិក្សា​ទីផ្សារ និងការងារ​ផ្នែកសូត្រ​នេះអស់ជាច្រើនឆ្នាំរួចម​មក។

មានទីតាំងនៅក្នុងផ្សារទំនើបសូរិយា ជាន់ទី៤ តូបរបស់អ្នកស្រីជាតូបនៅចុងគេបង្អស់ក្នុងចំណោម តូបផ្សេងៗទៀត ដោយសារតែអ្នកស្រីជាអាជីវករដែលមក​ជួល​តូបនៅក្នុងផ្សារទំនើបមួយនេះក្រោយគេ។

អង្គុយផ្ដល់បទសម្ភាសន៍នៅលើកៅអីដែលដាក់ចំពី​មុខហ៊ាងទាំងស្នាមញញឹមមិនដាច់ អ្នកស្រី តិច ស៊ីមហ៊ាង បានរៀបរាប់ថា កាលពីពេលដែលអ្នកស្រីចាប់ផ្ដើមមុខរបរដំបូង អ្នកស្រីចំណាយដើមទុនអស់ត្រឹមតែ ៥០០​ដុល្លារ​អាមេរិក ដែលបញ្ជាក់ថាអាជីវកម្មរបស់អ្នកស្រីកាលណោះ ត្រឹមតែជាមុខរបរតូចតាចមួយតែ​ប៉ុណ្ណោះ។

ក្រោយមក ដោយមើលឃើញពីលទ្ធភាពដែលអាចលូតលាស់នៃមុខរបររបស់ខ្លួន អ្នកស្រីបានសម្រេច​ចិត្តខ្ចីឥណទានពីធនាគារ ដែលកាលណោះអ្នកស្រី​បានយកឥណទានពីធនាគារខុសៗគ្នាទៀត​ផង។

អ្នកស្រីបានរៀបរាប់ថា៖

“ខ្ញុំបានខ្ចីពីគ្រួសារ ពីធនាគារ ពីមិត្តភក្កិមួយចំនួន ហើយធនាគារក៏មានច្រើនដែរ មានដូចជា អេស៊ីលីដា ABA ជាដើម ហើយរាល់ថ្ងៃ​នេះ​ខ្ញុំ​ក៏នៅ​តែមានគេឲ្យខ្ចី ប៉ុន្តែខ្ញុំឈប់យក ដោយសារតែនៅពេលដែលយើងអាចមើលដឹងថា អាជីវកម្មយើងអាចដើរទៅបានហើយ យើងមិនត្រូវ​ការ​លុយ​យក​មកពង្រីកអីទៀតទេ”

អ្នកស្រីបន្ថែមទៀតថា ៖

“បន្ទាប់ពីខ្ញុំខ្ចីហើយ ខ្ញុំបានពង្រីកមុខរបរខ្ញុំ ក៏ឃើញមានការរីកចម្រើនជាង​មុន…. ព្រោះនៅពេលដែលយើងមានទុនគ្រប់គ្រាន់ ការ​លក់​យើង​ក៏ល្អទៅតាមនោះដែរ”

បើទោះជាយ៉ាងនេះក្ដី អ្នកស្រីនៅតែមានការលើកទឹកចិត្តឲ្យសហគ្រិន ជាពិសេសស្ត្រីមានការស្វែងយល់ឲ្យ​បានស៊ី​ជម្រៅ​មុននឹងសម្រេចចិត្តយក​ឥណទាន​ពីធនាគារណាមួយ ជាពិសេសស្ថិតក្នុងស្ថានភាពជំងឺរាតត្បាតនេះ។ ក្នុងន័យនេះ អ្នកស្រីចង់មានន័យថា មិនមែនឲ្យតែយកកម្ចីមកប្រើប្រាស់​ហើយ អាជីវកម្មប្រាកដថារីកចម្រើននោះទេ ផ្ទុយទៅវិញ​សហគ្រិនត្រូវ​មាន​ផែនការ​ក្នុងការប្រើប្រាស់ប្រាក់កម្ចីមកស្រោចស្រង់ ឬពង្រីកមុខរបរឲ្យ​ច្បាស់លាស់ បូករួមទាំងស្ថានការណ៍សង្គមថា អាចអំណោយ​ផលក្នុងការ​បន្ថែម​បំណុល​ដែរ ឬទេ?

អ្នកស្រីបន្ថែមថា ៖​

“អ្នកលក់ត្រូវដឹងពីគុណភាពនៃផលិតផលថាមានគុណភាពក្នុងកម្រិតណា មានសុពលភាព និងកាលបរិច្ចេទផុតកំណត់ ឬទេ?​​​ ព្រោះនេះក៏ជាផ្នែកមួយដែលនាំឲ្យលទ្ធភាពនៃការសងត្រឡប់មានបញ្ហាដែរ”

អ្នកស្រីបន្តរៀបរាប់ទាំងទឹកមុខញញឹមថា ៖

“សហគ្រិនដែលមានបំណងខ្ចីប្រាក់ពីធនាគារ គួរគោរពការសម្រេចចិត្តរបស់ក្រុមអ្នកវាយតម្លៃ ព្រោះពួកគាត់ត្រូវ​ការ​ទំនុកចិត្ត និងសុវត្ថិភាពក្នុងការផ្ដល់កម្ចី ​ម្យ៉ាងទៀតធនាគារក៏មិនមែនចង់រឹបអូសទ្រព្យសម្បត្តិដែរ ផ្ទុយទៅវិញធនាគារចង់ឲ្យតែម្ចា​ស់​អាជីវកម្ម​មាន​ចំណង​ដើម្បីជំរុញទឹកចិត្តពួកគេខំប្រឹងដើរឲ្យត្រឹមត្រូវតាមផែនការដែលដាក់​ទៅខ្ចី។ និយាយឲ្យស្រួលស្ដាប់ គឺធនាគារក៏គេចង់ចំណេញ យើងក៏ចង់​ចំណេញ! “

ក្រឡេកទៅមើលផលចំណេញវិញ មុខរបររបស់អ្នកស្រី ស៊ីមហ៊ាង មិនត្រឹមតែរីកចម្រើន និងបានជួយ​ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចគ្រួសារ​របស់អ្នកស្រីតែ​ប៉ុណ្ណោះ​ទេ! អ្នកស្រីបានប្រើប្រាស់ភាពរីកចម្រើននៃអាជីវកម្មរបស់​ខ្លួនទៅជួយបន្តដល់ក្រុមស្ត្រីដែលជាអ្នកត្បាញជាច្រើននាក់នៅក្នុងសហគមន៍ទៀត។

ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីជាច្រើនដែលមានជំនាញជាអ្នកត្បាញសរសៃសូត្រឲ្យសិប្បកម្ម កីមាស អ្នកស្រី ថុល រ៉ាឌី អាយុ៣២ឆ្នាំ បច្ចុប្បន្នមានកូនក្នុងបន្ទុកចំនួន២នាក់ រស់នៅកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បាននិយាយប្រាប់​តាមទូរស័ព្ទថា អ្នកស្រីធំធាត់ឡើងនៅក្នុងគ្រួសារមួយដែលមានមុខរបរជាអ្នកត្បាញ ហើយអាជីព និងមុរបរមួយនេះបានបន្តជាប់រហូតមកដល់អ្នកស្រីនាពេលបច្ចុប្បន្ននេះ។

អាជីពជាអ្នកត្បាញមួយនេះត្បិតថាវាមានទំហំតូច ប៉ុន្តែអាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូនៗបាន។ បន្ថែមពីនេះ អ្វីដែលជារឿងល្អសម្រាប់គ្រួសារ និងអាជីពជាអ្នកត្បាញនេះ គឺកើតមាននៅពេលដែលកើតមានសិប្បកម្មត្បាញ កីមាស ដោយម្ចាស់សិប្បកម្មបានផ្តល់ឱកាស និងបណ្តុះបណ្តាលចំណេះដឹងជំនាញផ្នែកត្បាញឲ្យកាន់តែល្អប្រសើរក្រោយពេលម្ចាស់សិប្បកម្មមួយនេះប្រើប្រាស់កម្ចីឥណទានពង្រីកអាជីវកម្មរបស់ខ្លួន។

អ្នកស្រី ថុល រ៉ាឌី បានបញ្ជាក់ថា ៖

“រហូតមកទល់បច្ចុប្បន្ន ខ្ញុំមានក្រុមការងារប្រហែល៣០នាក់ ដោយខ្ញុំ​ជាអ្នក​គ្រប់គ្រងផង និងត្បាញផង! បើសិនជាមិនមានឱកាសនេះ ខ្ញុំត្រូវត្បាញម្នាក់ឯង ដោយមិនមាន​ជំនាញ​​ច្បាស់លាស់ ហើយប្រហែលជាលក់ក៏មិនសូវបាន ព្រោះមិនមានគំនិតច្នៃប្រឌិត​ថ្មីៗ”

ត្រង់ចំណុចនេះ បើទោះបីជាអ្នកស្រី រ៉ាឌី មិនបានទទួលកម្ចីឥណទានពីធនាគារណាមួយដើម្បីពង្រីកមុខរបររបស់ខ្លួនក៏ដោយ ប៉ុន្តែការខ្ចីដ៏ត្រឹមត្រូវរបស់​ម្ចាស់សិប្បកម្ម កីមាស ដែលមានអ្នកស្រី ស៊ីមហ៊ាង ជាម្ចាស់ និងជាអ្នកគ្រប់គ្រងអាជីវកម្មនោះ បានក្លាយជាកម្លាំងចលករជួយជំរុញអាជីវកម្មលក្ខណៈគ្រួសាររបស់អ្នកស្រីពង្រីកលទ្ធភាពបានកាន់តែធំជាងមុន ហើយក៏បានបន្តផ្តល់ចំណូលដល់ស្ត្រីផ្សេងទៀតដែលស្ថិតនៅក្នុងសហគមន៍តាមរយៈការផ្តល់ការងារផ្នែកតម្បាញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ