ឆ្នាំ២០២៣ ការផ្គត់ផ្គង់ការិយាល័យថ្មី រំពឹងថានឹងបន្តកើនឡើងដល់ជាង ១,១ លានម៉ែត្រការ៉េ

ភ្នំពេញ ៖ ការផ្គត់ផ្គង់ការិយាល័យថ្មីត្រូវបានរំពឹងថានឹងបន្តកើនឡើងនៅឆ្នាំនេះ ដោយបន្ថែមទំហំការិយាល័យចំនួន ២០៣ ០០០ ម៉ែត្រការ៉េចូលក្នុងទីផ្សារនៅចុងឆ្នាំ២០២៣ ដែលជំរុញការផ្គត់ផ្គង់សរុបដល់ជាង ១,១៥០,០០០ ម៉ែត្រការ៉េកើនឡើងចំនួន ២១%។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីថ្មីៗនេះ។

របាយការណ៍បានឱ្យដឹងទៀតថា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ គម្រោងអគារការិយាល័យចំនួន ៤ បានហក់ចូលទីផ្សារ ដែលមានទំហំប្រមាណ ៦១,០០០ ម៉ែត្រការ៉េ បានបន្ថែមទៅទីផ្សារផ្គត់ផ្គង់។

ក្នុងត្រីមាសទី១ ឆ្នាំនេះផងដែរថា អត្រាជួល ឬកាន់កាប់ការិយាល័យ ដែលគ្រប់គ្រងដោយម្ចាស់តែមួយ ជាមធ្យមមានភាពប្រសើរឡើងបន្តិច ធៀបនឹងត្រីមាសមុន ដែលមានអត្រាកាន់កាប់ប្រមាណ ៧៣% នៃការផ្គត់ផ្គង់សរុប។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការិយាល័យដែលជាអគារលក្ខណៈសហកម្មសិទ្ធ មានអត្រាកាន់កាប់នៅត្រឹមតែ ៣៩% ប៉ុណ្ណោះ។ សរុបមក អត្រាកាន់កាប់ជាមធ្យមនៅគ្រប់ប្រភេទការិយាល័យទាំងអស់គឺ ៦៥%។

ទោះបីជាតម្លៃការិយាល័យជួលនៅគ្រប់កម្រិតទាំងអស់នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល និងតំបន់មិនមែនពាណិជ្ជកម្មមិន បានកើនឡើងចន្លោះពី ១% ទៅ ៥% ពីមួយត្រីមាសទៅមួយត្រីមាសក៏ដោយ ប៉ុន្តែអត្រាជួលនៅតែមានភាពថេរ។ នេះបង្ហាញសញ្ញាថា ទីផ្សារមិនទាន់មានភាពប្រសើរឡើងនៅឡើយ បើធៀបនឹងឆ្នាំ២០២២។

ជាមួយនឹងការផ្គត់ផ្គង់ច្រើននាពេលខាងមុខ ការពង្រីកអាជីវកម្មតិចជាងមុន និងតម្រូវការជួលថ្មីទាប យើងរំពឹងថានឹងមានសម្ពាធបន្ថែមទៀតលើការជួលការិយាល័យ និងអត្រាកាន់កាប់ពេញមួយឆ្នាំ២០២៣។ កញ្ញា ជិន ច័ន្ទដាលុច្ស អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវាយតម្លៃ និងប្រឹក្សានៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ៖

“ខណៈពេលដែលទីផ្សារការិយាល័យបច្ចុប្បន្នមិនទាន់បង្ហាញសញ្ញានៃការងើបឡើងវិញដល់កម្រិតមុនការរាតត្បាត  ទីផ្សារនេះនឹងបន្តផ្តល់ភាពអនុគ្រោះដល់អ្នកជួល បង្កើតឱកាសក្នុងការផ្លាស់ប្តូរទីតាំងទៅកាន់ការិយាល័យដែលមានគុណភាពខ្ពស់នៅទីតាំងកណ្តាលក្រុង ជាមួយនឹងតម្លៃប្រកួតប្រជែង និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

កម្ពុជា រកចំណូលបានជាង ១,៧០០លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៧៥១លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលបង្ហាញពីភាពរឹងមាំឈរលំដាប់ថ្នាក់លេខ ០១ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន បន្ទាប់ពីវ៉ាដាច់ប្រទេសឥណ្ឌាកាលពីឆ្នាំ២០២៤។   យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា(សសក)បានបង្ហាញថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ១,០៣ លានតោន ទៅកាន់ប្រទេសវៀតណាមនៅឆមាសទី០១ ឆ្នាំ២០២៦ ដោយរកចំណូលបានប្រហែល ១,៧៥១

កម្ពុជា បន្តពង្រាយតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ខណៈខេត្តស្វាយរៀង ក្លាយជាប៉ូលទាក់ទាញឧស្សាហកម្មធុនធ្ងន់ឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុប ៦៥កន្លែង និងកំពុងមានដំណើរការយ៉ាងមមាញឹកចំនួន ៣៦ ខណៈដែលខេត្តស្វាយរៀងមានចំនួន ១៣កន្លែង កំពុងមានសកម្មភាពព្រមគ្នាទាំងអស់

អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដើម្បីដំឡើងពន្ធគយថ្មី ៥០ ភាគរយលើទំនិញនាំចូលជាច្រើនមុខពីកាណាដា ក្រោមការចោទប្រកាន់ថា ទីក្រុងអូតាវ៉ារើសអើងលើផលិតផលស្រា រថយន្ត និងផលិតផលទឹកដោះគោរបស់អាម៉េរិក

រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

ក្នុងរយៈពេល ៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៦,២៩ទ្រីលានរៀល ឬប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤,៥ភាគរយ

សិង្ហបុរី​៖ ​ពី​ប្រទេស​ដី​កោះ​ក្រីក្រ​តូច​មួយ​ ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៅលើ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

៖ ​ចាប់ផ្តើម​ពី​ចំណុច​សូន្យ​ក្រោយ​ការ​ផ្តាច់​ខ្លួន​ពី​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ ​១៩៦៥​ ​សិង្ហបុរី​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​កោះ​តួច​មួយ​ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ​និង​ពាណិជ្ជកម្ម​សមុទ្រ​ដ៏​សំខាន់​បំផុត​នៅលើ​ពិភពលោក​ ​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ​៤​ ​ជំហាន​របស់​ស្ថាបនិក​ លី ​ក្វាន់​យូ

ឆមាសទី១ ឆ្នាំ២០២៦ អំបិលកំពតផលិតបានជាង ៨ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

រយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២៦កន្លងទៅនេះ ផលិតកម្មអំបិលនៅក្នុងខេត្តកំពតសម្រេចបានទិន្នផលរហូតដល់ទៅជាង ៨ ម៉ឺនតោន ដែលជាបរិមាណដ៏ខ្ពស់

តម្លៃប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និង អ៊ីរ៉ង់ បន្តវាយប្រហារគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

នៅព្រឹកថ្ងៃចន្ទនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៣,០៥ ភាគរយ ឬ ៩០,៧៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៦៥ ភាគរយ ឬ ៨៤,៦៨ ដុល្លារក្នុងមួយបារ៉ែល

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ