ជម្លោះដោយយោធានៅអ៊ុយក្រែនរយៈពេលជិត៤សប្តាហ៍កន្លងមកនេះ ចិននៅតែបន្តបដិសេធមិនធ្វើការដាក់ទណ្ឌកម្មណាមួយទៅលើប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តនឹងគ្នានោះដែរដោយលើកឡើងថាវាគឺជាសិទ្ធិក្នុងការថែរក្សាប្រយោជន៍ដោយស្របច្បាប់ជូនពលរដ្ឋ និងប្រទេសរបស់ខ្លួន។

បន្ថែមលើសពីនេះលោករដ្ឋមន្ត្រីក្រសួងការបរទេសចិន Wang Yi ដែលធ្លាប់បានថ្លែងទៅកាន់សមភាគីអេស្បាញកាលពីសប្ដាហ៍កន្លងមកនេះថា លទ្ធផលនៃជម្លោះនៅក្នុងប្រទេសអ៊ុយក្រែននេះគឺបានមកដោយសារតែការកើនឡើងនៃភាពផ្ទុយគ្នាផ្នែកវិស័យសន្តិសុខរបស់អឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។
មួយថ្ងៃក្រោយការលើកឡើងរបស់លោក Wang Yi ចំពោះបញ្ហាទណ្ឌកម្មលើរុស្ស៊ីនោះ រដ្ឋាភិបាលក្រុងប៉េកាំងបានចេញសេចក្តីថ្លែងការណ៍មួយផ្សេងទៀតទៅកាន់អគ្គរដ្ឋទូតអ៊ុយក្រែននៅក្នុងប្រទេសចិនយ៉ាងដូច្នេះថា ចិនមិនដែលមានបំណងចង់ធ្វើឲ្យអ៊ុយក្រែនលំបាកនោះឡើយ ប៉ុន្តែចិននឹងជួយគាំទ្រគ្រប់រូបភាពចំពោះរដ្ឋាភិបាលក្រុងគៀវ ជាពិសេសគឺផ្នែកសេដ្ឋកិច្ច។

រដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងមូស្គូកន្លងមកជាដៃគូដែលបានចែករំលែកនូវយុទ្ធសាស្ត្រជារួមក្នុងការប្រឆាំងទៅនឹងឥទ្ធិពលលោកខាងលិច ប៉ុន្តែទោះបីជាយ៉ាងណាក្តីទាំងធនាគាររបស់ចិននិងបណ្តាក្រុមហ៊ុនចិនមិនអាចកាត់ផ្តាច់ខ្លួនចេញពីលុយដុល្លារបាននៅឡើយ ជាពិសេសសកម្មភាពពាណិជ្ជកម្មជាមួយនឹងអាមេរិក។ ដូច្នេះចិនមិនអាចគេចវេសបានឡើយអំពីសម្ពាធមួយចំនួនដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច និងអាមេរិកទៅលើប្រទេសរុស្ស៊ី។
ទោះបីជាមិនដែលបានប្រកាសដាក់ទណ្ឌកម្មជាសាធារណៈទៅលើប្រទេសរុស្ស៊ីក្តី ប៉ុន្តែចិនដែលជាដៃគូពាណិជ្ជកម្មលេខមួយរបស់រុស្ស៊ីនោះបានបង្ខំសម្រេចចិត្តបែបស្ងប់ស្ងាត់ចំពោះមុខសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មមួយចំនួនដើម្បីគេចចេញពីការឃ្លាំមើលរបស់លោកខាងលិច និងគេចចេញពីការពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងរុស្ស៊ី ហើយចិនកំពុងធ្វើឲ្យសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទីក្រុងមូស្គូកាន់តែលំបាក និងដុនដាបក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ៖
១.ចិនកំពុងរុញឲ្យលុយរុស្ស៊ី រូបល(ruble)ធ្លាក់ចុះកាន់តែខ្លាំងលុយរូបលគិតចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនចាប់ផ្តើមបានធ្លាក់ចុះដល់ទៅ២០ភាគរយរួចទៅហើយធៀបនឹងលុយដុល្លារ និងអឺរ៉ូ ប៉ុន្តែសប្តាហ៍កន្លងទៅធនាគារចិនបានធ្វើឲ្យតម្លៃរបស់លុយយ័នឡើងទ្វេដងធៀបលុយរូបលដែលមានន័យថារុស្ស៊ីចាំបាច់ត្រូវចំណាយលុយរូបលច្រើនជាងមុនដើម្បីទិញទំនិញចិនទាំងឡាយ។
២.ចិនមិនបញ្ចេញលុយបម្រុងរបស់រុស្ស៊ី ដែលមាននៅក្នុងប្រទេសរដ្ឋាភិបាលក្រុងមូស្គូមានទ្រព្យបម្រុងនៅក្នុងប្រទេសចិនជាលុយយ័នទំហំប្រហែលជា៩០ពាន់លានដុល្លារដែលគួរតែរុស្ស៊ីអាចដកយកមកប្រើប្រាស់បានគ្រប់ពេលវេលាពីព្រោះថាលុយបម្រុងនៅអន្តរជាតិប្រមាណជា។
៣១៥ពាន់លានដុល្លារត្រូវបានបង្កករួចទៅហើយដោយអឺរ៉ុប និងអាមេរិក។ សប្តាហ៍មុនរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីបញ្ជាក់ថា នឹងដកយកលុយបម្រុងនៅចិនមករុស្សីវិញ ប៉ុន្តែមកដល់ពេលនេះធនាគារកណ្តាលចិននៅមិនទាន់ធ្វើការឆ្លើយតបណាមួយឡើយដែលអ្នកជំនាញចិនអះអាងថាប្រសិនបើចិនហ៊ានខិតទៅជិតរុស្ស៊ីតាមរយៈការសម្រេចចិត្តមួយនេះនោះរដ្ឋាភិបាលក្រុងប៉េកាំងប្រាកដនឹងប្រឈមមុខទៅនឹងភាពគ្រោះថ្នាក់ជាមិនខាន។
៣.ចិនផ្អាកដំណើរការផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះBoeing (BA) ព្រមទាំង Airbus (EADSF) បានប្រកាសមិនធ្វើការផ្គត់ផ្គង់សំភារៈគ្រឿងបន្លាស់ទៀតឡើយទៅឲ្យរុស្ស៊ី ប៉ុន្តែកាលពីដើមខែកន្លងមកនេះមន្ត្រីជាន់ខ្ពស់រុស្សីបានអះអាងថាចិនក៏បានបដិសេធមិនព្រមធ្វើការផ្គត់ផ្គង់ឧបករណ៍គ្រឿងបន្លាស់សម្រាប់រុស្សីដែរដែលមានន័យថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខរុស្ស៊ីនឹងជួបបញ្ហាកង្វះខាតផ្នែកផលិតផលទាំងនេះជាមិនខាន។
៤.ចិនផ្អាកគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗធនាគារពិភពលោកបានសម្រេចលប់ចោលកម្មវិធីជំនួយវិនិយោគទាំងឡាយរបស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ី និងបេឡារូសតាំងតែពីឆ្នា២០១៤ ហើយកាន់តែគួរឲ្យភ្ញាក់ផ្អើលក្រោយការលុកលុយអ៊ុយក្រែនលើកនេះធនាគារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាស៊ី Asian Infrastruture Investment Bank ដែលមានមូលដ្ឋាននៅចិនក៏បានសម្រេចចិត្តដូចគ្នានេះបិទទាំងកំចីអភិវឌ្ឍកំចីវិនិយោគផងសម្រាប់រុស្ស៊ី៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content