ភ្នំពេញ ៖ ជាមួយនឹងការបើកដំណើរការយ៉ាងរលូនរបស់ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលមានទីតាំងស្ថិតនៅលើដីឡូត៍ទំហំ ៤ហិកតា ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ គណៈគ្រប់គ្រងផ្សារបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុវត្ថិភាព សោភ័ណភាព របស់ផ្សារទាំងមូល ជាពិសេសបានជំរុញ និងលើកទឹកចិត្តដល់បណ្តាអាជីវករទាំងអស់ដែលដំណើរការលក់នៅក្នុងផ្សារទាំងអស់ផ្តោតសំខាន់ទៅលើការចូលរួមថែរក្សាបរិស្ថានស្អាត និងគិតគូរទៅលើអនាម័យនៃសុវត្ថិភាពម្ហូបអាហារជាសំខាន់។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានមានប្រសាសន៍ថា នៅក្នុងកិច្ចដំណើរការផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខដែលទទួលបានការអនុញ្ញាតស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញដែលចុះហត្ថលេខាដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គឺបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់រដ្ឋបាលក្រុង ដើម្បីធ្វើយ៉ាងណាទទួលបានផលប្រយោជន៍ និងចំណេញទាំងបណ្តាអាជីវករ អ្នកអភិវឌ្ឍន៍ផ្សារ ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាសណ្ដាប់ធ្នាប់សង្គម។

លោក សោម កែវម៉ាលីដា បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖
“នៅក្នុងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខរបស់យើងមានការរៀបចំយ៉ាងត្រឹមត្រូវទាំងស្តង់ដារបរិស្ថាននៃទំហំផ្សារ ផ្លូវចេញ-ចូលធំធូលាយ មានការបែងចែកដាច់ដោយឡែករវាងស្តង់លក់ទំនិញទូទៅ ស្តង់លក់គ្រឿងអេឡិចត្រូនិក ស្តងលក់សម្លៀកបំពាក់ ទីតាំងផ្សារលក់បន្លែ ផ្លែឈើ ត្រី សាច់ លក់រាយ និងទីតាំងសម្រាប់បោះដុំ ជាពិសេសទីតាំងនៃតំបន់ចំណីអាហារ (Foods Zone) ដែលស្ថិតនៅចំកណ្តាលផ្សារតែម្ដង”

លោកបានបន្តថា ៖
“សម្រាប់ស្តង់លក់ចំណីអាហារទាំងអស់ គណៈគ្រប់គ្រងបានយកចិត្តទុកដាក់ក្នុងការផ្គត់ផ្គង់ទៅលើបណ្តាញអគ្គិសនី បណ្តាញទឹកស្អាតសម្រាប់ប្រើប្រាស់ជាប្រចាំ ជាពិសេសបានណែនាំ និងជំរុញទឹកចិត្តដល់បណ្តាបងប្អូនអាជីវករ ក៏ដូចជាអ្នកជំនាញខាងផ្នែកចម្អិនដាំស្លរទាំងអស់ ផ្តោតសំខាន់ទៅលើអនាម័យ និងគុណភាពម្ហូបអាហារគ្រប់មុខមានរសជាតិឈ្ងុយឆ្ងាញ់ ព្រមទាំងការផ្តល់ជូននូវសេវាកម្មល្អ ដើម្បីធ្វើយ៉ាងណាអាចបំពេញតម្រូវការរបស់អតិថិជនដែលមកទទួលទាន ហើយអាចទទួលបាននូវទំនុកចិត្តខ្ពស់ និងការគាំទ្រកាន់តែច្រើន”

ជាការពិតណាស់ នៅពេលដែលទីតាំងផ្គត់ផ្គង់ចំណីអាហារ ក៏ដូចជាភេសជ្ជៈចម្រុះគ្រប់ប្រភេទត្រូវបានរចនាយ៉ាងមានរបៀបរៀបរយ មានអនាម័យខ្ពស់ ស្រស់ស្អាតប្រកបដោយសោភ័ណភាព រស់ជាតិឆ្ងាញ់ សេវាកម្មល្អ នឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនជាក់ជាមិនខាន ដែលទាំងនេះគឺជាគន្លឹះមួយយ៉ាងសំខាន់ក្នុងការថែរក្សាបាននូវចំនួនអតិថិជនចាស់ និងកៀរគរចំនួនអតិថិជនថ្មីៗបន្ថែមទៀតជាក់ជាមិនខាន។

ការចូលរូមថែរក្សាបរិស្ថានស្អាត ចំណីអាហារមានអនាម័យប្រកបដោយសុវត្ថិភាពខ្ពស់ សេវាកម្មល្អ នឹងនាំមកនូវភាពល្អប្រសើរទាំងអស់គ្នា….៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 28/10/2026
ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោងចក្រ នុយក្លេអ៊ែរ របស់អុីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/10/2026
ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content