កម្មវិធីសហគ្រិនចុងភៅ ឆ្នាំ២០២៦ ! អបអរសាទរទេពកោសល្យចុងភៅជំនាន់ថ្មី និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ ចាប់ផ្តើមពីគំនិតច្នៃប្រឌិតម្ហូបអាហារ ឆ្ពោះទៅកាន់ឱកាសក្លាយជាសហគ្រិន

ភ្នំពេញ ៖ សហគ្រិនខ្មែរបានបញ្ចប់កម្មវិធី «សហគ្រិនចុងភៅ» (Chefpreneur) ឆ្នាំ២០២៦ តាមរយៈការប្រកួតចម្អិនអាហារវគ្គផ្តាច់ព្រ័ត្រ្រ ដោយមានការចូលរួម ពីយុវជនដែលមានទេពកោសល្យ គណៈកម្មការជំនាញ ដៃគូធុរកិច្ច និងអ្នកប្រឹក្សាជំនាញ ក្នុងវិស័យសេវាកម្ម។ កម្មវិធីនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រអភិវឌ្ឍសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ តាមរយៈការរួមបញ្ចូល ការបណ្តុះបណ្តាលអំពីគំនិតអាជីវកម្ម ការគ្រប់គ្រងថ្លៃដើម ការប្រើប្រាស់គ្រឿងទេសចម្រុះ និងការកសាង ម៉ាកយីហោ ជាមួយការប្រកួតចម្អិនអាហារជាក់ស្តែង ដើម្បីបង្ហាញសមត្ថភាព និងត្រៀមខ្លួនបេក្ខជន ឱ្យក្លាយជាចុងភៅអាជីព ឬសហគ្រិនដែលមានសក្តានុពលទាក់ទាញការវិនិយោគ។ តាមរយៈការប្រឹក្សាណែនាំ បេក្ខជនត្រូវបានលើកទឹកចិត្តឱ្យផ្សារភ្ជាប់ជំនាញចម្អិនអាហារជាមួយផ្នត់គំនិតសហគ្រិន ព្រមទាំងពង្រឹង ការយល់ដឹងអំពីតម្រូវការអ្នកទទួលទាន ការរក្សាគុណភាពម្ហូបអាហារ និងការគ្រប់គ្រងថ្លៃដើម ប្រកបដោយប្រសិទ្ធភាព។ ការគាំទ្រទាំងនេះបានរួមចំណែកបណ្តុះផ្នត់គំនិតសហគ្រិនភាព និងពង្រឹង សមត្ថភាពបេក្ខជន ដើម្បីឱ្យពួកគេអាចបន្តអភិវឌ្ឍអាជីព និងគំនិតអាជីវកម្មរបស់ខ្លួនលើសពីក្របខណ្ឌ នៃការប្រកួត។ ទន្ទឹមនឹងនេះ កម្មវិធីក៏បានលើកកម្ពស់ភាពចម្រុះនៃម្ហូបអាហារតាមរយៈ ការបង្ហាញមុខម្ហូបថ្មីៗ ដែលមានលក្ខណៈពិសេស និងភាពច្នៃប្រឌិតដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌ចម្រុះក្នុងទំនើបកម្ម សេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ «តាមរយៈកម្មវិធីសហគ្រិនចុងភៅ សហគ្រិនខ្មែរកំពុងបណ្តុះសហគ្រិនចុងភៅជំនាន់ថ្មី ដែលប្រែក្លាយជំនាញចម្អិនអាហារនិងភាពច្នៃប្រឌិត ទៅជាអាជីវកម្មដែលមានភាពប្រកួតប្រជែង ដោយការ ប្រើប្រាស់កសិផលនិងវត្ថុធាតុដើមក្នុងស្រុក ដើម្បីរួមចំណែកពង្រីកទីផ្សារសម្រាប់កសិករ និងអ្នកផលិត បង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្ម និងបង្កើតឱកាសការងារ។ ការពង្រឹងភាពប្រកួតប្រជែងនៃវិស័យ ម្ហូបអាហារ និងសេវាកម្មគឺជាទិសដៅមួយនៃការអភិវឌ្ឍសហគ្រិនភាពដែលសហគ្រិនខ្មែរបាន និងកំពុង បន្តគាំទ្រ ខណៈវិស័យសេវាកម្មជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងការធ្វើទំនើបកម្មអាជីវកម្មនៅកម្ពុជា»។

កម្មវិធីនេះរួមបញ្ចូលការបើកទទួលពាក្យជាសាធារណៈ និងការប្រកួតប្រជែងគំនិតតាមការធ្វើបទបង្ហាញ អាជីវកម្ម ការប្រកួតចម្អិនអាហារជាក់ស្តែង ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពតាមផែនការ និងការប្រឹក្សា ណែនាំអំពីការធ្វើអាជីវកម្មក្នុង វិស័យម្ហូបអាហារ។ ដំណាក់កាលនីមួយៗបានជួយឱ្យបេក្ខជនដែលមាន សក្តានុពលអភិវឌ្ឍគំនិតរបស់ខ្លួនទៅជាមុខម្ហូបដែលអាចចម្អិន និងបង្ហាញបានជាក់ស្តែង ព្រមទាំងពង្រឹង ការយល់ដឹងអំពីតម្រូវការអតិថិជន គុណភាពផលិតផល ការរៀបចំតុបតែងមុខម្ហូបអាហារ ការគិតគូរពីថ្លៃដើម និងការកសាងម៉ាកយីហោត្រៀមខ្លួនសម្រាប់ប្រកបអាជីវកម្ម និងទទួលយកការវិនិយោគដែលមានសក្តានុពល។

បេក្ខជនបានបញ្ចប់វគ្គបណ្តុះបណ្តាល និងការប្រឹក្សាណែនាំពីការគ្រប់គ្រងអាជីវកម្មមុនឈានចូលដល់វគ្គប្រកួត ផ្តាច់ព្រ័តចម្អិនអាហារ។ ការគាំទ្រនេះផ្តោតលើ ការបំលែងផ្នត់គំនិតអាជីវកម្ម ដើម្បីត្រៀមខ្លួនក្លាយជាសហគ្រិន និងពង្រឹងការធ្វើអាជីវកម្មដល់បេក្ខជនដែលមានអាជីវកម្មស្រាប់។ បេក្ខជនក៏មានឱកាសជួបជាមួយអ្នកជំនាញ ក្នុងវិស័យសេវាកម្ម ព្រមទាំងទទួលបានការណែនាំផ្អែកលើបទពិសោធន៍ជាក់ស្តែងក្នុងការអភិវឌ្ឍគំនិត ម្ហូបអាហារឱ្យឆ្លើយតបនឹងតម្រូវការរបស់អតិថិជន និងទីផ្សារ។

ក្នុងព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រ គណៈកម្មការបានពិនិត្យលើភាពច្នៃប្រឌិត ការអនុវត្តជំនាញចម្អិន ការរៀបចំ តុបតែងមុខម្ហូប និងសក្តានុពលរួមនៃគំនិតម្ហូបអាហារនីមួយៗក្នុងការធ្វើអាជីវកម្ម។ ទម្រង់ប្រកួតនេះថែមទាំង បានបង្កើតឱកាសសម្រាប់ការប្រាស្រ័យទាក់ទងជាមួយសាធារណជន ការលើកតម្កើងទេពកោសល្យ និងការកសាងបណ្តាញទំនាក់ទំនងរវាងបេក្ខជនចូលរួមនិងអ្នកជំនាញក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។

បន្ទាប់ពីការវាយតម្លៃយ៉ាងសុក្រិតពីគណៈកម្មការក្នុងការប្រកួតដែលផ្តោតលើការមុខម្ហូបសម្រាប់បើកអាជីវកម្ម វិធីសាស្ត្រចម្អិន ការតុបតែង និងឱជារស។ ការសម្រេចលទ្ធផលចុងក្រោយត្រូវបានប្រកាសក្នុងការបិទកម្មវិធី។ កម្មវិធីសហគ្រិនចុងភៅបានលើកកម្ពស់ការទទួលស្គាល់ និងពង្រឹងទំនាក់ទំនងសម្រាប់យុវជនដែលមានទេពកោសល្យចម្អិនអាហារជំនាន់ថ្មីទៅក្នុងប្រព័ន្ធអេកូឡូស៊ី តាមរយៈការតភ្ជាប់ពួកគេទៅនឹងសាធារណជន សហគមន៍ធុរកិច្ច ដៃគូដែលមានសក្តានុពល។ កម្មវិធីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់សហគ្រិនខ្មែរ ក្នុងការបង្កើតវេទិកាអនុវត្តជាក់ស្តែង ដែលអាចឱ្យយុវជនអភិវឌ្ឍគំនិត បង្ហាញទេពកោសល្យ និងពង្រឹងសមត្ថភាពអាជីវកម្មក្លាយជាសហគ្រិនសម្រាប់ចាប់យកឱកាសវិនិយោគ។

សហគ្រិនខ្មែរនឹងបន្តជំរុញការអភិវឌ្ឍសហគ្រិនភាព និងដើរតួជាកាតាលីករតភ្ជាប់បណ្តាញធុរកិច្ចទំនាក់ទំនងក្នុងប្រព័ន្ធអេកូឡូស៊ីតាមការបង្ហាញគំនិតផ្តួចផ្តើមល្អៗ និងជួយឱ្យគំនិតដែលមានសក្តានុពលវិវឌ្ឍទៅជាសហគ្រាស ដែលប្រកបដោយនវានុវត្តន៍ និងចីរភាព។ កម្មវិធីសហគ្រិនចុងភៅ ឆ្នាំ២០២៦ បានបង្ហាញឱ្យឃើញថា នៅពេលភាពច្នៃប្រឌិតផ្សារភ្ជាប់ជាមួយវិន័យ ចំណេះដឹងអាជីវកម្ម និងបណ្តាញទំនាក់ទំនងសមស្រប គំនិតម្ហូបអាហារមួយអាចក្លាយជាចំណុចចាប់ផ្តើមនៃការបង្កើតអាជីវកម្ម ក៏ដូចជាការអភិវឌ្ឍខ្លួនទៅជាសហគ្រិន បានយ៉ាងជោគជ័យ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​រំពឹង​សម្រេច​កំណើន​សេដ្ឋកិច្ច​ ៤​%​ ​នៅ​ឆ្នាំ​ ២០២៦ ​និង​កើន​ដល់​ ៤​,​៨​%​​ នៅ​ឆ្នាំ ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេច​កំណើន​ក្នុង​រង្វង់​ ៤​%​ ​នៅ​ឆ្នាំ ​២០២៦ ​និង​បន្ត​កើន​ដល់​ ៤​,​៨​%​ ​នៅ​ឆ្នាំ​២០២៧ ​ដោយ​រាជ​រដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​ថវិកា​រដ្ឋ​ប្រមាណ​ ​១៥​,​២៤​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​ផ.ស.ស.​) ​និង​កំណត់​ចំណាយ​សរុប​ថ្នាក់​ជាតិ​ក្នុង​ទំហំ​ ១៥​,​៨៩​%​ ​នៃ​ ​ផ.​ស.ស. ​ដើម្បី​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច​ ​និង​គាំទ្រ​កំណើន​ក្នុង​បរិការណ៍​នៃ​ភាព​មិន​ប្រាកដប្រជា

ណា​តូ ​លុប​ចោល​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ ​២០២៧ ​ចំពេល​ភាព​តានតឹង​អាម៉េរិក​-​អឺរ៉ុប​កើនឡើង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ ​(​NATO​) ​បាន​សម្រេច​មិន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​នៅ​ឆ្នាំ ​២០២៧ ​តាម​ផែនការ​ដើមឡើយ​ ​ដោយសារ​ការ​ខ្វែងគំនិត​គ្នា​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​ ​ជាពិសេស​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​ប្រទេស​ជា​សមាជិក​អឺរ៉ុប

កម្មវិធីសហគ្រិនចុងភៅ ឆ្នាំ២០២៦ ! អបអរសាទរទេពកោសល្យចុងភៅជំនាន់ថ្មី និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ ចាប់ផ្តើមពីគំនិតច្នៃប្រឌិតម្ហូបអាហារ ឆ្ពោះទៅកាន់ឱកាសក្លាយជាសហគ្រិន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរបានបញ្ចប់កម្មវិធី «សហគ្រិនចុងភៅ» (Chefpreneur) ឆ្នាំ២០២៦ តាមរយៈការប្រកួតចម្អិនអាហារវគ្គផ្តាច់ព្រ័ត្រ្រ ដោយមានការចូលរួម ពីយុវជនដែលមានទេពកោសល្យ គណៈកម្មការជំនាញ ដៃគូធុរកិច្ច និងអ្នកប្រឹក្សាជំនាញ ក្នុងវិស័យសេវាកម្ម។ កម្មវិធីនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រអភិវឌ្ឍសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ តាមរយៈការរួមបញ្ចូល ការបណ្តុះបណ្តាលអំពីគំនិតអាជីវកម្ម ការគ្រប់គ្រងថ្លៃដើម ការប្រើប្រាស់គ្រឿងទេសចម្រុះ និងការកសាង ម៉ាកយីហោ

វឌ្ឍនភាព ៖ គម្រោងសង់​ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) កាន់តែជិតរួចរាល់ កាន់តែធ្វើឱ្យតំបន់ជុំវិញ​នោះ​មានសក្ដានុពលខ្ពស់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

គម្រោង​សាងសង់ស្ពានឆ្លង​កាត់ទន្លេបាសាក់​ ចាក់អង្រែក្រោម-ព្រែក​ប្រា​ សម្រេច​បានលទ្ធផល​ជាង​៨៧ហើយ គិតត្រឹមខែវិច្ឆិកា ២០២៦​នេះ

កិច្ច​សហការ​បច្ចេកវិទ្យា​ថ្មី​​ ៣ ​ជំរុញ​សន្តិសុខ​សាយប័រ ​AI ​និង​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

ក្រុមហ៊ុន​ ​មេគង្គណិត ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ចំនួន​ ៣ ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ​ ​និង​ដៃគូ​ក្នុង​ស្រុក ​ដើម្បី​ពង្រីក​សេវា​សន្តិសុខ​សាយប័រ ​ពង្រឹង​ការ​តភ្ជាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ ​និង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​និង​ដំណោះស្រាយ​ឌីជីថល​នៅ​កម្ពុជា

លទ្ធផលសំខាន់ៗពីកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី ២៩ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

នាយករដ្ឋមន្ត្រីចិន លោក Li Qiang ជំរុញឱ្យប្រទេសចិន និងអាស៊ានរួមគ្នាការពារ និងអភិវឌ្ឍសហគមន៍រួម ដើម្បីផ្តល់នូវស្ថិរភាព និងភាពប្រាកដប្រជាកាន់តែខ្លាំងដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក

សូហ្វី​ណា ​ហ្វាម​ ​បោះ​ទុន​ ​៦​,​៥​ ​លាន​ដុល្លារ​ ​បង្កើត​កសិដ្ឋាន​មាន់​ពង ​និង​កែច្នៃ​សាច់​ខ្នាត​ធំ​នៅ​ព្រៃ​វែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

​ក្រុមហ៊ុន​ សូហ្វី​ណា ​ហ្វាម ​ដែល​ជា​ក្រុមហ៊ុន​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​ទាំងស្រុង​ ​បាន​វិនិយោគ​ទុន​ចំនួន​ ៦​,​៥ ​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់​ពង ​និង​រោងចក្រ​កែច្នៃ​សាច់​មាន់​ខ្នាត​ធំ​ ​នៅ​ស្រុក​កញ្ចៀច ​ខេត្ត​ព្រៃវែង ​ដោយ​គ្រោង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មេសា ​ឆ្នាំ​២០២៧

សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅខេត្តសៀមរាប ចំនួន ១៧៥ ៣៦៤ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

សៀមរាប ៖ សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករក្នុងខេត្តសៀមរាប សរុបចំនួន ១៧៥ ៣៦៤ បណ្ណ ស្មើនឹង ៨ស្រុកស្មើនឹង ២៣ឃុំ ដែលក្នុងនោះ៖

អាស៊ាន​ ចុះ MOU ស្តីពី បណ្តាញអគ្គិសនី និងសេដ្ឋកិច្ចឌីជីថល ខណៈប្រទេសចំនួន ៥ ចាប់អារម្មណ៍លើការស្តុកប្រេងក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

បរទេស ៖ រដ្ឋាភិបាលបណ្តាប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ខណៈដែលប្រទេសចំនួន ៥ បង្ហាញចំណាប់អារម្មណ៍លើការស្តុកប្រេងទុកក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Cristina Roque កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ២៨។ លោកស្រី

សហគ្រិនខ្មែរ, Canadia Impact Fund, La French Tech Phnom Penh, Krya Global និង មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការពង្រឹងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា កំពុងបង្កើនកិច្ចសហការយុទ្ធសាស្ត្រជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកឱកាសសម្រាប់សហគ្រិន និងធុរកិច្ចថ្មី។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែល