រកឃើញម្ចាស់ជ័យលាភីពានរង្វាន់ស្តីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងស្ដីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ បានរកឃើញបេក្ខជនជ័យលាភីចំនួន៣ក្រុម និងបានរៀបចំពិធីប្រគល់ពានរង្វាន់ជូនបេក្ខជនជ័យលាភីកាលល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉ាហ្វល់ ឡឺរ៉ូយ៉ាល់ ដោយមានការចូលរួមពីឯកឧត្តម ឈៀង វណ្ណមុនីណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ។

នៅក្នុងពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់នោះ លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុនឬទ្ធិពល និងអេបកត់លុយ និងជាស្ថាបនិកកម្មវិធីពានរង្វាន់ប្រកួតប្រជែងស្ដីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កម្មវិធីពានរង្វាន់ប្រកួតប្រជែងស្ដីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុ បានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុឱ្យកាន់តែបានទូលំទូលាយទៅដល់ប្រជាជនខ្មែរ តាមរយៈការប្រកួតប្រជែងគំនិតប្រកបដោយភាពច្នៃប្រឌិត ដែលមានលក្ខណៈជាសិល្បៈ ដើម្បីឱ្យសារអប់រំងាយស្រួលយល់ និងអាចអនុវត្តបានសម្រាប់ប្រជាពលរដ្ឋគ្រប់កម្រិតនៅទូទាំងប្រទេសកម្ពុជា។

លោកបានបន្តថា កម្មវិធីនេះបានចូលរួមចំណែកទៅនឹងយុទ្ធសាស្ត្រជាតិស្ដីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា និងជាពិសេសយុវជន ដើម្បីជួយឱ្យពួកគេយល់ដឹងពីសិទ្ធិក្នុងការប្រើប្រាស់ជ្រើសរើសចរចាលើសេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យបានកាន់តែប្រសើរឡើង។

លោកបន្ថែមថា ឆ្នាំនេះជាលើកទី៣ នៃកម្មវិធី ដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ រៀបចំឡើងដោយក្រុមហ៊ុនឬទ្ធិពល និងអេបកត់លុយ ដោយមានការចូលរួមរៀបចំកាន់តែធំជាងមុនពីសំណាក់ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ តាមរយៈមូលនិធិ ស.អ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ ឧបត្ថម្ភធំដោយ ធនាគារអេស៊ីលីដា និងសហការឧបត្ថម្ភ ដោយសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្បុជា និងហ្វេកធើរីភ្នំពេញ។

ឯកឧត្តម ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា នៅពេលដែលយើងមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការប្រកបអាជីវកម្មមិនងាយមានហានិភ័យ ឬមានហានិភ័យទាប ប៉ុន្តែបើសិនជាមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុទាល់តែសោះ វានឹងងាយមានហានិភ័យ ឬមានហានិភ័យខ្ពស់។ យ៉ាងណាមិញ បើសិនជាមានចំណេះដឹងហិរញ្ញវត្ថុខ្ពស់គ្រប់គ្រាន់ហើយ តែមិនមានអ្នកផ្ដល់សេវាហិរញ្ញវត្ថុ ដូច្នេះការដែលមានចំណេះដឹងនេះ ក៏មិនមានប្រយោជន៍ដែរ ប៉ុន្តែនៅលើពិភពលោកនេះ ប្រទេសណាក៏មានសេវាកម្មផ្នែកហិរញ្ញវត្ថុដែរ។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ នៅក្នុងវិស័យហិរញ្ញវត្ថក៏បានកែប្រែពីរបៀបបុរាណមកជាការប្រើប្រាស់បច្ចេកវិទ្យា ដូច្នេះហើយការយល់ដឹងពីបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុវារឹតតែសំខាន់ទៅទៀតនៅក្នុងសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមក៏បានសាទរដល់ជ័យលាភីក្នុងការប្រកួតប្រជែងពានរង្វាន់ និងបានលើកទឹកចិត្តដល់ក្រុមដែលមិនទទួលបានជ័យលាភី និងខិតខំបន្តទៀតដើម្បីរង់ចាំឱកាសនាពេលក្រោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ