ភ្នំពេញ ៖ ប្រតិបត្តិករ ជានីតិបុគ្គល និងរូបវន្តបុគ្គលឆ្នើម សរុបចំនួន២៣០នាក់ ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថានពីក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានមានប្រសាសន៍លើកឡើងនូវចំណុចគន្លឹះថា ក្រសួងបរិស្ថានមានបេសកកម្មជាច្រើនក្នុងវិស័យបរិស្ថាន ក្នុងនោះការលើកកម្ពស់ប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកិច្ចការមួយដ៏សំខាន់ ធ្វើយ៉ាងណាឲ្យកម្ពុជាមានបរិស្ថានស្អាត មានភាពបៃតង និងមានភាពស៊ីវិល័យ។ ការងារនេះអាចសម្រេចបាន ដរាបណាមានការចូលរួមពីគ្រប់តួរអង្គពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប។

ជាប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ប្រជាពលរដ្ឋចាប់ផ្តើមស្គាល់អំពីសក្ដានុពល និងសម្រស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍សម្បូរបែប ជាពិសេសទេសភាពបែបធម្មជាតិ។ ផ្តើមចេញពីកត្តានេះ បង្កើតនូវមនសិកាស្រឡាញ់ទឹកដី និងធម្មជាតិក្នុងប្រទេស ដែលជាមូលដ្ឋានគ្រឹះជំរុញឲ្យកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិទទួលបានជោគជ័យ។
ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានរបស់ប្រតិបត្តិករទាំអស់ ដែលបានចូលរួមជាមួយក្រសួងបរិស្ថាន និងសូមបន្តសកម្មភាពនេះជាមួយក្រសួងបរិស្ថានបន្តទៀត ដើម្បីរួមគ្នាលើកម្ពស់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឲ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាពនៅកម្ពុជា។
នាឱកាសនោះដែរ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និងសម្ដែងនូវការដឹងគុណ ដល់អ្នកគាំទ្រ អ្នកឧបត្ថម និងប្រតិបត្តិករមេត្រីភាពបរិស្ថានទាំងអស់ ក្នុងបុព្វហេតុលើកម្ពស់បរិស្ថាន និងធនធានធម្មជាតិ។ កម្មវិធីនេះ ជាការផ្ដល់នូវការអបអរសាទរ ផ្សព្វផ្សាយ និងបំផុសឲ្យមានការចូលរួមកាន់តែច្រើន ដើម្បីប្រែក្លាយកម្ពុជាពោរពេញដោយពលរដ្ឋល្អ និងបរិស្ថានល្អ។
គួរឲ្យដឹងថា ដើម្បីជំរុញការចូលរួមពីប្រតិបត្តិករ ជានីតិបុគ្គល និងរូបវន្តបុគ្គល មកពីគ្រប់វិស័យ មិនថាវិស័យសាធារណៈ វិស័យឯកជន ឬគ្រឹះស្ថាននានា ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឲ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព ក្រសួងបរិស្ថាន ដែលមាននាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានជាសេនាធិការ បានរៀបចំកម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថានប្រចាំឆ្នាំ ដើម្បីផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់ប្រតិបត្តិករដែលបានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អប្រសើរ។
នៅឆ្នាំ២០២១ នេះ ប្រតិបត្តិករមេត្រីភាពបរិស្ថានឆ្នើម សរុបចំនួន២៣០ ដែលទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន មកពីចម្រុះវិស័យ រួមមានជាអាទិ៍ (ទី១)និតិបុគ្គល ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ ក្រុមហ៊ុនទូរស័ព្ទចល័ត ក្រុមហ៊ុនអចលនទ្រព្យ ធនាគារ ផលិតកម្ម រម្មណីយដ្ឋាន ភោជនីយដ្ឋាន ឬគ្រឹះស្ថានសាធារណៈផ្សេងៗជាដើម និង(ទី២)រូបវន្តបុគ្គល ៖ ដូចជា អ្នកថតរូប សិល្បៈករ តន្រ្តីករ ផលិតករ ឬបុគ្គលសាធារណៈផ្សេងៗទៀត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content