ទីផ្សារតម្លៃមាសឡើងថ្លៃបន្តិចដល់ ១ ៩១៥ ដុល្លារក្នុងមួយអោន

បរទេស ៖ យោងតាមប្រភពពី FX Street បានបង្ហាញថា​ តម្លៃមាសនៅក្នុងសប្ដាហ៍នេះនៅតែស្ថិតនៅកម្រិតមួយដែលរឹងមាំបើទោះបីជាធនាគារកណ្តាលអាមេរិមិនទាន់មានវិធានការច្បាស់លាស់លើអត្រាការប្រាក់ថ្មីក៏ដោយ។

នៅក្នុងសប្ដាហ៍នេះ ទីផ្សារតម្លៃមាសបានបន្តឡើងថ្លៃបន្តិចប្រមាណ ០,១០ ភាគរយ​ ឬ ១ ៩១៥ ដុល្លារក្នុងមួយអោន ប៉ុន្តែនៅតែទាបជាងការឡើងថ្លៃដល់កម្រិតខ្ពស់រយៈពេល ២ សប្តាហ៍មុនៗ។ ទន្ទឹមនឹងនេះ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (DXY) វាស់ស្ទង់ឃើញថា តម្លៃប្រាក់ដុល្លារទាបជាងរូបិយប័ណ្ណសំខាន់ៗចំនួន ៦ ។ លើសពីនេះ ប្រាក់ដុល្លារអាមេរិកចុះខ្សោយពីកម្រិតខ្ពស់បំផុតរបស់ខ្លួនចាប់តាំងពីដើមខែមិថុនា ដែលជាទូទៅត្រូវបានគេមើលឃើញថា ប្រាក់ដុល្លារគឺជាកត្តាសំខាន់ដែលមានឥទ្ធិពលដល់តម្លៃមាស។ ជាលទ្ធផល វិនិយោគិនកំពុងព្រួយបារម្ភអំពីគោលនយោបាយរូបិយវត្ថុ និងអត្រាការប្រាក់នាពេលអនាគត។ ពួកគេយល់ឃើញថា ធនាគារកណ្តាលអាមេរិកអាចនឹងរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុបន្ថែមទៀត ដែលអាចប៉ះពាល់ដល់តម្លៃមាស។

កាលពីថ្ងៃសុក្រចុងសប្ដាហ៍ន្លងទៅនេះ នៅក្នុងសុន្ទរកថានៃសន្និសីទ Jackson Hole ប្រធានធនាគារកណ្តាលលោក Jerome Powell បាននិយាយថា ធនាគារកណ្តាលអាមេរិកប្រហែលជាត្រូវដំឡើងអត្រាការប្រាក់បន្ថែមទៀត ដោយសារអត្រាអតិផរណានៅតែខ្ពស់។ លោកបានបន្ថែមថា អ្នកបង្កើតគោលនយោបាយនឹងចាត់វិធានការយ៉ាងប្រុងប្រយ័ត្ន នៅពេលសម្រេចចិត្តថាតើត្រូវរឹតបន្តឹងបន្ថែមទៀត ឬរក្សាអត្រាការប្រាក់ថេរ។

ក្នុងអំឡុងពេលនៃអតិផរណាខ្ពស់ និន្នាការនៃតម្រូវការមាសមានការកើនឡើង ដោយសារអ្នកវិនិយោគស្វែងរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពក្នុងការទប់ទល់នឹងអតិផរណា។ មិនត្រឹមតែប៉ុណ្ណោះ ​ការ​ដំឡើង​អត្រា​ការ​ប្រាក់ធ្វើឲ្យកំណើននៃតម្រូវការមាស​កើនឡើងផងដែរ ដោយសារមនុស្សទិញមាសដើម្បីបម្រុងទុកជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាព។ បើទោះបីជា មាសត្រូវបានចាត់ទុកថាជាគ្រឿងមានតម្លៃសម្រាប់ទប់ទល់នឹងអតិផរណា ប៉ុន្តែវាមិនសូវទទួលបានការចាប់អារម្មណ៍នៅលើទីផ្សារបច្ចុប្បន្ននេះ ដែលអាចបង្ហាញថាជាសញ្ញាអវិជ្ជមាន។ តម្លៃមាសនៅទូទាំងពិភពលោកបានធ្លាក់ចុះជិតដល់កម្រិតទាបក្នុងរយៈពេល ៤ ខែកន្លងមកនេះ ខណៈដែលអ្នកវិនិយោគសង្ឃឹមថាតម្លៃនឹងធ្លាក់ចុះត្រឹម​កម្រិត ១, ៩០០ ដុល្លារក្នុងមួយអោន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី ទទួលបានសមតុល្យប្រាក់បញ្ញើសរុបជាង ១.000លានដុល្លារអាមេរិកគិតត្រឹមត្រីមាសទី៤​ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/01/2025

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឈានមុខគេនៅ ព្រះរាជាណាចក្រកម្ពុជា​ ដែលទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០១៥។

ក្រុមហ៊ុនធុរកិច្ចថ្មីចំនួន៥លើវិស័យយោធា ដែលកំពុងលេចមុខមាត់ខ្លាំងនៅអាមេរិកសម្រាប់ឆ្នាំ២០២៥នេះ

ជំនួញ, ព្រឹត្តិការណ៍

• 16/01/2025

បច្ចុប្បន្នធុរកិច្ចថ្មីសម្រាប់វិស័យយោធានៅអាមេរិកសរុបមានប្រមាណជា ៥៥៦ ក្រុមហ៊ុនមកហើយប៉ុន្តែក្នុងនោះមានប្រមាណជា ៣០០ជាងប៉ុណ្ណោះដែលទទួលបានទុនវិនិយោគ

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ ក្រោយរដ្ឋាភិបាលថៃអនុម័តឲ្យមានច្បាប់កាស៊ីណូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលថៃអនុម័តសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យមានអាជីវកម្មកាស៊ីណូស្របច្បាប់

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/01/2025

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/01/2025

ម៉ាឡេស៊ី បច្ចុប្បន្នគឺជាប្រទេសដែលជាទទួលបន្ទុកកិច្ចការងារធ្វើតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ភាគរយនៃទីផ្សារសរុប

ធុរជនកម្ពុជា មានឱកាសបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួននៅពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេសចិនលើកទី១៣៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

ធុរជនកម្ពុជា នឹងមានឱកាសបង្ហាញផលិតផល និងសេវាកម្មនៅក្នុងពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេស​ចិនលើកទី១៣៧ ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម លើកកម្ពស់ឱកាសអាជីវកម្ម

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ដើមខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ១៧គម្រោង មានតម្លៃសរុប ១៥០លានដុល្លារ កំពុងស្នើចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

គម្រោងវិនិយោគចំនួន១៧គម្រោងដែលមានតម្លៃ១៥០លានដុល្លារអាម៉េរិក កំពុងស្នើចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​រៀបចំ​សិក្ខាសាលា​ពីសេវា​សាធារណៈអនឡាញ​​ ដើម្បី​ជំរុញការ​ប្រើប្រាស់​ឱ្យកាន់តែទូលាយ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ក្នុងគោលបំណងជំរុញការ​ប្រើប្រាស់​នូវ​សេវាសាធារណអនឡាញ​របស់ក្រសួង​រៀបចំដែនដី​កាន់តែទូលំទូលាយក្រសួង​បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​