“ លុយខ្ញុំទាំងអស់ទៅណា?”
ប្រសិនបើអ្នកសួរសំណួរនេះមកលើខ្លួនឯងនៅរាល់ចុងខែនីមួយៗ ឬប៉ុន្មានថ្ងៃមុនពេលបើកប្រាក់ខែរបស់អ្នក វាគឺជាពេលវេលាដែលអ្នកត្រូវរៀបចំគម្រោងថវិកាអ្នកហើយ។ នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក។

ជំហានទី១- កំណត់គោលដៅរបស់អ្នក ៖ តើអ្វីជាគោលដៅរបស់អ្នកប៉ុន្មានខែខាងមុខនេះ? ប៉ុន្មានឆ្នាំខាងមុខ? តើអ្នកមានគម្រោងបន្តការសិក្សាទេ, អ្នកចង់ទទួលបានឡានថ្មី ឬទិញផ្ទះដំបូងរបស់អ្នកទេ? សរសេរផែនការដែលសំខាន់បំផុតសម្រាប់អ្នករួមជាមួយការគណនាជាក់ស្តែងថា តើអ្នកត្រូវចំណាយពេលប៉ុន្មានដើម្បីទៅដល់ទីនោះ។ កត់ត្រាគោលដៅរបស់អ្នកទុកឲ្យបានលម្អិត រួចឈានទៅជំហានបន្ទាប់ ។
ជំហានទី២- គណនាចំណូល និងចំណាយរបស់អ្នក ៖ នៅក្នុងគម្រោងថវិកាចំណូលប្រចាំខែរបស់អ្នក គឺជាចំនួនលុយដែលអ្នកយកចូលផ្ទះ និងចំណូលផ្សេងទៀតដែលអ្នកអាចទទួលបានជាប្រចាំហូរហែ ដូចជាប្រាក់ចំណូលក្រៅម៉ោង ប្រាក់ចំណេញពីការវិនិយោគ និងការប្រាក់ជាដើម។ បន្ទាប់មកគិតពីការចំណាយប្រចាំខែធម្មតារបស់អ្នក រួមបញ្ចូលថ្លៃលំនៅដ្ឋាន ឧបករណ៍ប្រើប្រាស់ សេវាទូរស័ព្ទ និងអ៊ីនធឺណិត ម្ហូបអាហារ ប្រាក់កម្ចីការសិក្សា ការធានារ៉ាប់រង ការដឹកជញ្ជូន ឬថ្លៃធ្វើដំណើរ និងវិក្កយបត្រផ្សេងៗទៀត។ លើលពីនេះ រួមបញ្ចូលការចំណាយតាមជម្រើស ឬអាចបត់បែនបាន ដែលមានរបស់របរផ្ទាល់ខ្លួនរបស់អ្នករួមមានការកំសាន្ត ការញាំអាហារក្រៅផ្ទះ ដើរលេងពេលវិស្សមកាល និងចំណង់ចំណូលចិត្តផ្សេងៗ។ ក្រៅពីនេះកុំភ្លេចគិតគូរពីការចំណាយដែលមិនមែនជាប្រចាំខែ ប៉ុន្តែលេចចេញជាប្រចាំដូចជាការថែទាំរថយន្តការជួសជុលផ្ទះ និងការចំណាយថ្ងៃឈប់សម្រាក។ ដើម្បីជំនួយដល់ការរកនឹកការចំណាយ សូមពិនិត្យមើលរបាយការណ៍ធនាគារ និងបង្កាន់ដៃរបស់អ្នកដើម្បីកំណត់ពីការចំណាយដែលអ្នកប្រហែលជារកនឹកមិនឃើញ។
ជំហានទី៣ – មើលអ្វីដែលនៅសល់ ៖ នៅពេលដកការចំណាយប្រចាំខែរបស់អ្នកចេញពីចំណូលប្រចាំខែរបស់អ្នក វាដល់ពេលក្នុងការសម្រេចចិត្តថា តើត្រូវចំណាយអ្វីដែលនៅសល់។ សូមក្រឡេកមើលទៅគោលដៅដែលអ្នកបានកំណត់ក្នុងជំហានទី១ ។ ឧទាហរណ៍ថាចំណូលរបស់អ្នកគឺ ៣ ០០០ ដុល្លារក្នុងមួយខែ ហើយការចំណាយរបស់អ្នកគឺ ២ ៦០០ ដុល្លារ។ ជាមួយនឹងប្រាក់នៅសល់ចំនួន ៤០០ ដុល្លារ អ្នកអាចសន្សំ ១០០ដុល្លារជារៀងរាល់ខែសម្រាប់ផ្ទះថ្មី ហើយដាក់ប្រាក់១០០ដុល្លារផ្សេងទៀតនៅក្នុងគណនីសន្សំប្រាក់ចូលនិវត្តន៍។ មិនណាអ្នកជ្រើសរើសបែបណា គម្រោងថវិការបស់អ្នកអាចជួយអ្នកក្នុងការគ្រប់គ្រងអនាគតហិរញ្ញវត្ថុរបស់អ្នក។
ប្រសិនបើការចំណាយប្រចាំខែរបស់អ្នកច្រើនជាងចំណូលប្រចាំខែ អ្នកត្រូវកែប្រែទម្លាប់នៃការចំណាយរបស់អ្នកឡើងវិញដើម្បីឱ្យអ្នកអាចរស់នៅតាមស្របតាមលទ្ធភាព។ ពិនិត្យមើលបញ្ជីនៃការចំណាយបែបចំណង់របស់អ្នក ហើយមើលថា តើអាចកាត់បន្ថយការចំណាយមួយចំនួនបានទេ។ ការវាយតម្លៃ និងការកែសម្រួលការចំណាយនេះអាចជួយអ្នកឱ្យរីករាយជាមួយនឹងប្រាក់ដែលអ្នកមាន ដោយមិនចាំបាច់ព្រួយបារម្ភពីបញ្ហាជំពាក់បំណុល។
ជំហានទី៤- ត្រួតពិនិត្យគម្រោងថវិការបស់អ្នក ៖ ចំណូល ចំណាយ និងទម្លាប់ចាយវាយរបស់អ្នកអាចនឹងផ្លាស់ប្តូរតាមពេលវេលា ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការតាមដានថវិការបស់អ្នក។ អ្នកអាចសួរខ្លួនឯងថា តើខ្ញុំនៅតែធ្វើតាមគម្រោងថវិកាដែលបានសរសេរទុកឬទេ? តើមានការពិនិត្យឡើងវិញដែលត្រូវកែតម្រូវ ឬទេ? គោលដៅរួម គឺដើម្បីឈប់ខ្វល់ខ្វាយអំពីអ្វីដែលអ្នកចំណាយ ប៉ុន្តែត្រូវដឹងថា តើអ្នកអាចចាយបានប៉ុន្មាន។ តាមដានរាល់ការចំណាយរបស់អ្នកក្នុងរយៈពេលមួយសប្តាហ៍ ឬមួយខែ។ អ្នកប្រហែលជាភ្ញាក់ផ្អើលជាមួយនឹងអ្វីដែលអ្នកបានរកឃើញ ហើយរកឃើញវិធីងាយស្រួលមួយចំនួនដើម្បីកាត់បន្ថយការចំណាយ។
ជាចុងក្រោយ ដើម្បីឲ្យការអនុវត្តតាមគម្រោងថវិកាកាន់តែមានប្រសិទ្ធភាព អ្នកក៏អាចប្រើប្រាស់វិធីខាងក្រោម៖
• ធ្វើឲ្យវាក្លាយជាការងារជាក្រុម ដូចជាមានការចូលរួមពីសមាជិកគ្រួសារ។
• កុំចាប់ផ្តើមគម្រោងថវិការបស់អ្នកនៅពេលដែលវាពិបាកក្នុងការដាក់វិន័យខ្លួនឯង ដូចជាមុនពេលវិស្សមកាលជាដើម។
• ប្រើប្រព័ន្ធដែលល្អបំផុតសម្រាប់អ្នកមិនថាក្រដាស ឬឌីជីថល។
• ផ្តល់រង្វាន់ដល់ខ្លួនអ្នកសម្រាប់ការអនុវត្តគម្រោងថវិកាបានល្អ។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
រយៈពេល ៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា និង Mission Alliance រួមគ្នាពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់សហគ្រិនខ្នាតមីក្រូ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និង Mission Alliance ប្រចាំប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់ម្ចាស់អាជីវកម្មខ្នាតមីក្រូ និងបុគ្គលស្វ័យនិយោជន៍ នៅតាមតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ចិន បង្ហាញក្ដីបារម្ភខ្លាំង ខណៈជប៉ុនមានលទ្ធភាពអាចផលិតនុយក្លេអ៊ែរបានរាប់ពាន់គ្រាប់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
រដ្ឋាភិបាលក្រុងប៉េកាំង បានសម្តែងក្ដីបារម្ភចំពោះសមត្ថភាពនុយក្លេអ៊ែរដែលកំពុងកើនឡើង និងការផ្លាស់ប្តូរគោលជំហរក្នុងវិស័យការពារជាតិរបស់ក្រុងតូក្យូ ប្រទេសជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា AI កំពុងស្រូបទាញទុនរាប់ទ្រីលានដុល្លារ បង្កក្តីបារម្ភពីហានិភ័យហិរញ្ញវត្ថុ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
ក្តីបារម្ភជុំវិញកំណើនបែបពពុះផុយស្រួយ (កំណើនពពុះស្រួយ) ផ្នែកហិរញ្ញវត្ថុ ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាសំណួរដ៏សំខាន់ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅសហរដ្ឋអាមេរិកគ្រោងចំណាយថវិកា ១,១ ទ្រីលានដុល្លារ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៩ ហើយការវិនិយោគលើវិស័យ AI ទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនលើស ២,៥ ទ្រីលានដុល្លារ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content