ប្រទេសចិនកាលពីដើមសប្តាហ៍មកនេះបានប្រកាសថា បានសាងសង់រួចរាល់នូវតំបន់អភិវឌ្ឍបច្ចេកវិទ្យាដែលបំពាក់មកជាមួយនឹងបច្ចេកវិទ្យាស្មាតវ៉ៃ AI សុទ្ធសាធ ឬហៅថា AI Innovation Development Pilot Zone ចំនួនរហូតទៅដល់១៧កន្លែងមកហើយ។

លោក Li Meng មន្ត្រីជាន់ខ្ពស់នៃក្រសួងទទួលបន្ទុកកិច្ចការងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺជាអ្នកដែលបានធ្វើសេចក្តីថ្លែងការណ៍បញ្ជាក់លំអិតជុំវិញព័ត៌មាននេះនៅឯវេទិការបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២១ ស្តីពីកិច្ចការងារសហប្រតិបត្តិការជាមួយនឹងបច្ចេកវិទ្យាស្មាតវ៉ៃ AI និងដែលជាការរៀបចំកម្មវិធីដោយសកលវិទ្យាល័យ Tsinghua University ។

កាលពីឆ្នាំ២០១៩ តំបន់ AI Pilot Zone នេះត្រូវបានបង្កើតឡើងជាលើកដំបូងដោយក្នុងនោះរដ្ឋាភិបាលចិនបានដាក់គោលបំណងសំខាន់នៃការកសាងដើម្បីឲ្យរដ្ឋាភិបាលក្នុងតំបន់ដែលអាចប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការអនុវត្តការងារប្រចាំថ្ងៃបូករួមទាំងគោលនយោបាយនិងការដកស្រង់ពិសោធទៅលើការរស់នៅក្នុងសង្គមរបស់ពលរដ្ឋផងដែរ។
យោងតាមការឯកសារដែលត្រូវបានបញ្ជាក់ដោយក្រសួងដដែលនេះបានបញ្ជាក់ថា ចិននឹងអាចសាងសង់តំបន់សាកល្បងបច្ចេកវិទ្យា AI នេះយ៉ាងហោចណាស់សរុប ២០កន្លែងនៅត្រឹមឆ្នាំ២០២៣ ខាងមុខនេះ។
គួរឲ្យដឹងដែរថា AI Pilot Zone គឺជាតំបន់សាកល្បងមួយដែលផ្តោតសំខាន់ទៅលើការកែច្នៃប្រឌិតនិងប្រើប្រាស់បច្ចេកវិទ្យា ១០០ភាគរយដើម្បីអាចអនុវត្តឲ្យបានកាន់តែប្រសើរឡើងនៃកិច្ចការងារនយោបាយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយការបញ្ចូលគ្នារវាងបច្ចេកវិទ្យា AI និងសេដ្ឋកិច្ចទំនើបសម័យថ្មីដើម្បីអាចទទួលយក និងដកស្រង់បទពិសោធន៍ពីរបៀបរស់នៅថ្មី និងអាចធ្វើការកែប្រែឲ្យកាន់តែប្រសើរឡើងនៃការរស់នៅរបសសង្គមនាពេលអនាគតជាមួយនឹងបច្ចេកវិទ្យា AI នេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/08/2026
៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

រលកកម្ដៅ និងគ្រោះរាំងស្ងួត អាចបង្កវិបត្តិស្បៀងអាហារនៅអឺរ៉ុប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/08/2026
រលកកម្ដៅខ្លាំង និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ អាចបង្កឱ្យមានវិបត្តិក្នុងវិស័យកសិកម្ម និងជំរុញការឡើងថ្លៃអាហារនៅទូទាំងអឺរ៉ុប ខណៈផលិតកម្មដំណាំ និងការចិញ្ចឹមសត្វកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង

ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content