ស្វែងយល់ពីប្រទេសកំពូលៗទាំង ១០ ដែលឈានមុខគេផ្នែកបញ្ញាសិប្បនិម្មិត AI

បរទេស៖ យោងតាមប្រភពពី Linkedin បានលើកឡើងថា បញ្ញាសិប្បនិម្មិត AI កំពុងវិវត្តន៍យ៉ាងឆាប់រហ័សជាមួយនឹងការស្រាវជ្រាវមិនឈប់ឈរ និងត្រូវបានវិនិយោគយ៉ាងច្រើន។ ភាពជឿនលឿនផ្នែកបច្ចេកវិទ្យាក្នុងប្រទេសមួយពិតជាមានសារៈសំខាន់ណាស់ ដោយសារតែបច្ចេកវិទ្យាអាចផ្លាស់ប្តូរអាជីវកម្ម សេដ្ឋកិច្ច និងសង្គមបានយ៉ាងងាយ។

ខាងក្រោមនេះ គឺជាប្រទេសកំពូលទាំង ១០ ដែលរីកចម្រើនខាង AI និងនាំមុខគេក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយផ្អែកលើស្ថិតិការវិនិយោគឯកជន អាជីវកម្មចាប់ផ្តើមដែលទាក់ទងនឹង AI និងការងារដែលពាក់ព័ន្ធជាមួយ AI ។

១​. សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកដែលទទួលបានចំណាត់ថ្នាក់លេខ ១ ខាងផ្នែកអភិវឌ្ឍន៍ AI ជាមួយនឹងការរវិនិយោគឯកជនមានចំនួន ៣៣៥,២ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ២០១៣-២០២៣។ ការស្រាវជ្រាវរកឃើញបានថា អាជីវកម្មចាប់ផ្តើមទាក់ទងនឹង AI មានចំនួន ៥ ៥០០ និងកំពុងត្រូវការមនុស្សចំនួន ៧១ ០០០ សម្រាប់ការងារផ្នែក AI នៅសហរដ្ឋអាម៉េរិក។ លើសពីនេះ ជិត ៦០ ភាគរយនៃអ្នកស្រាវជ្រាវ AI កំពូលៗរបស់ពិភពលោកមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ នៅឆ្នាំ២០២៣ ការវិនិយោគឯកជនទៅលើ AI មានចំនួនសរុប ៤៧ ពាន់លានដុល្លារ ជាមួយនឹងការចំណាយរបស់រដ្ឋាភិបាលលើ AI មានចំនួន ៣,៣ ពាន់លានដុល្លារ។

២. ចិន៖ ចិន​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ២ ​ឈាន​ទៅ​មុខផ្នែក AI ជាមួយនឹងការវិនិយោគឯកជនចំនួន ១០៣,៥ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ទោះបីជាចិនមានអាជីវកម្មទើបចាប់ផ្តើម និងការ ការងារពាក់ព័ន្ធនឹង AI តិចតួច ប៉ុន្តែអ្នកស្រាវជ្រាវ AI កំពូលៗរបស់ពិភពលោកមាន ១១ ភាគរយមកពីចិន។ នៅឆ្នាំ ២០២៣ ការវិនិយោគសរុបទៅលើ AI មានចំនួនសរុប ៧,៨ ពាន់លានដុល្លារ។

៣. ចក្រភពអង់គ្លេស៖ ចក្រភពអង់គ្លេសជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងការវិនិយោគឯកជនចំនួន ២២,២ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ក្នុងឆ្នាំ ២០២៣ ការវិនិយោគសរុបមានចំនួន ៣,៧៨ ពាន់លានដុល្លារ ជាមួយនឹងការ​ចាប់​ផ្តើម​អាជីវកម្ម​ផ្នែក AI មាន​ចំនួន​សរុប ៧២៧។

៤. អ៊ីស្រាអែល៖ អ៊ីស្រាអែលបានជាប់ចំណាត់ថ្នាក់ទី ៤ ខាងរីកចម្រើនផ្នែក AI  ជាមួយនឹងការវិនិយោគឯកជន ១២,៨៣ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ទោះបីជាកំពុងមានសង្គ្រាមពិតមែនក្តី ប៉ុន្តែការវិនិយោគសរុបមានចំនួន ២,៣ ពាន់លានដុល្លារ ជាមួយនឹងការ​ចាប់​ផ្តើម​អាជីវកម្ម​ផ្នែក AI មាន​ចំនួន​សរុប ៤២៤ កាលពីឆ្នាំ ២០២៣។

៥. កាណាដា´៖ កាណាដាជាប់ចំណាត់ថ្នាក់ទី ៥  ជាមួយនឹងការវិនិយោគឯកជន ១០,៣៥ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ យ៉ាងណាមិញ កាណាដាបានវិនិយោគច្រើននៅក្នុងចន្លោះឆ្នាំ ២០២២-២០២៣ ដែលមានចំនួន ៨,៦៤ លានដុល្លារជាមួយនឹងតម្រូវការការងារផ្នែក AI ១,០៥ ភាគរយ។

៦. ឥណ្ឌា៖ ឥណ្ឌាជាប់ចំណាត់ថ្នាក់ទី ៦ ជាមួយនឹងការវិនិយោគឯកជន ៩,៨៥ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ក្នុងឆ្នាំ ២០២៣ ឥណ្ឌាបានវិនិយោគយ៉ាងច្រើនរហូតដល់ទៅ ៣,២៤ ពាន់លានដុល្លារ ដោយសារគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ី AI ក្នុងស្រុក។

៧. បារាំង៖ បារាំងជាប់ចំណាត់ថ្នាក់ទី ៧ ជាមួយនឹងការវិនិយោគឯកជន ៧ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ក្នុងឆ្នាំ ២០២៣ បារាំងបានវិនិយោគប្រហែល ១,៥ ពាន់លានដុល្លារតាមរយៈកិច្ចព្រមព្រៀងចំនួន ៧០។

៨. អាល្លឺម៉ង់៖ អាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់ទី ៨ ជាមួយនឹងការវិនិយោគឯកជន ៧ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ក្នុងឆ្នាំ ២០២៣ ការវិនិយោគសរុបមានចំនួន ១,៤ ពាន់លានដុល្លារតាមរយៈកិច្ចព្រមព្រៀងចំនួន ៧១។


៩. សិង្ហបុរី៖ សិង្ហបុរី គឺជាប្រទេសមួយក្នុងចំណោមប្រទេស AI កំពូលនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងការវិនិយោគឯកជន ៦,២៥ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ក្នុងឆ្នាំ ២០២៣ ការវិនិយោគសរុបមានចំនួន ៤៨១,២១ លានដុល្លារតាមរយៈកិច្ចព្រមព្រៀងចំនួន ២៣។

១០. ជប៉ុន៖ ជប៉ុនជាប់ចំណាត់ថ្នាក់ទី ១០ ជាមួយនឹងការវិនិយោគឯកជន ៤ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ក្នុងឆ្នាំ ២០២៣ ការវិនិយោគសរុបមានចំនួន ១៨៤ លានដុល្លារតាមរយៈកិច្ចព្រមព្រៀងចំនួន ១១៥៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​រុញ​តម្លៃ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​) ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៨ ​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

​វិបត្តិ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​ ​កំពុង​ជះឥទ្ធិពល​ដល់​ទីផ្សារ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​)​ ​ពិភពលោក​ ​ដោយ​រំខាន​ដល់​ការ​ដឹកជញ្ជូន​ ​និង​បង្ក​ការ​ខ្វះខាត​ការ​ផ្គត់ផ្គង់ រហូត​ធ្វើឱ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ​ប្រភេទ​នេះ​កើនឡើង​ប្រមាណ ​៥០ ​ភាគរយ ​និង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត​ ៨ ​ឆ្នាំ

អ្នក​ជំនាញ​៖​ ​កិច្ច​ប្រជុំ​​ CLMV ​នឹង​បើក​ឱកាស​ពាណិជ្ជកម្ម ​និង​ទាក់ទាញ​វិនិយោគ​ថ្មី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​អន្តរជាតិ​ ​រំពឹង​ថា​ ​កិច្ច​ប្រជុំ​កំពូល​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មីយ៉ាន់ម៉ា​-​វៀតណាម ​(​CLMV​)​ ​លើក​ទី​១២​ ​នៅ​ប្រទេស​វៀតណាម ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​ តាមរយៈ​ការ​ពង្រីក​ពាណិជ្ជកម្ម​ ការ​តភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​តំបន់​

ចិនប្រកាសត្រៀមចាត់វិធានការចាំបាច់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដាក់ចេញអត្រាពន្ធគយថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ចិនប្រកាសពីសិទ្ធិរបស់ខ្លួនក្នុងការចាត់វិធានការចាំបាច់នានា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញនូវពន្ធគយថ្មី ដែលអាចធ្វើឱ្យរង្គោះរង្គើដល់កិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏ផុយស្រួយរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ

មន្ត្រី ក.ប.ប. ចុះពិនិត្យករណី «សាំងក្រហម» នៅ ៣ រាជធានី-ខេត្ត ព្រមានពិន័យដេប៉ូល្មើសចាប់ពី ៤ ដល់ ១០ លានរៀល

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ភ្នំពេញ ៖ ក្រោយទទួលបានមតិរិះគន់រឿងសាំងក្រហម ឬសាំងមិនមានគុណភាពគ្រប់គ្រាន់នៅលើបណ្តាញសង្គម មន្ត្រី នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈមួយចំនួនក្នុងខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ ដោយផ្តោតលើដេប៉ូចែកចាយបន្ត និងអនុវត្តការពិន័យអន្តរការណ៍ចាប់ពី ៤ លាន ដល់ ១០ លានរៀល តាមករណីជាក់ស្តែង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះចែករំលែកបទពិសោធន៍របស់ខ្លួននៅលើបណ្តាញសង្គម(facebook)

កម្ពុជា​បំពេញ​គ្រប់​លក្ខខណ្ឌ​ចាកចេញ​ពី ​LDC ​និង​ត្រៀម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ ​​២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

កម្ពុជា​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​អន្តរជាតិ​សម្រាប់​ការ​ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​(​LDC​)​ ​រួចរាល់​ហើយ​ ​ខណៈ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​យក​រយៈពេល​ ៥ ​ឆ្នាំ ​ដើម្បី​ត្រៀមខ្លួន​ចាកចេញ​នៅ​ឆ្នាំ​ ​២០​២៩ ​ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ត្រៀម​ទទួល​យក​បរិយាកាស​សេដ្ឋកិច្ច​ថ្មី​

អំបិល​ភ្នំ​ហិម៉ាឡៃ ​អាយុ​កាល​ ៦០០ លាន​ឆ្នាំ​ ​ជីក​នៅ​ប៉ា​គីស្ថាន នាំចេញ​ទៅ​ជាង​ ៨០ ​ប្រទេស​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

អំបិល​ភ្នំ​ហិម៉ាឡៃ ​ដែល​មាន​ពណ៌​ផ្កា​ឈូក​ ​និង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​អំបិល​ធម្មតា​រហូតដល់​ ៣០ ​ដង​ ​កំពុង​ក្លាយជា​ផលិតផល​ពាណិជ្ជកម្ម​ដ៏​មាន​តម្លៃ​មួយ​នៅលើ​ទីផ្សារ​អន្តរជាតិ

បណ្តាប្រទេសដែលរងពន្ធគយចុងក្រោយរបស់លោក Trump ប្រតិកម្មឆ្លើយតបភ្លាមៗជាមួយអំណះអំណាងស្រដៀងគ្នា

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ ដៃគូពាណិជ្ជកម្មជាច្រើននៅក្នុងតំបន់អាស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានបញ្ចេញប្រតិកម្មតវ៉ាចំពោះសំណើដំឡើងពន្ធគយចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបដិសេធការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថាលើសចំណុះផលិតកម្មឧស្សាហកម្ម ខណៈប្រទេសទាំងនោះកំពុងស្វែងរកកិច្ចចរចាដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្ធដែលអាចនឹងកើតមានឡើង។ ប្រតិកម្មទាំងនេះបានកើតឡើងបន្ទាប់ពីរដ្ឋបាលលោក Trump ស្នើអត្រាពន្ធគយគោលចន្លោះពី ២០ ភាគរយ ទៅ ៤០ ភាគរយ លើដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន

វិស័យសំណង់កម្ពុជានៅតែជាប្រភពចំណូល និងបង្កើតឱកាសការងារដល់ពលរដ្ឋ ទោះបីជួបបញ្ហាប្រឈម

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/11/2026

ទោះបីជា​ស្ថានភាពសំណង់ និងអចលនទ្រព្យ​នៅតែជួបបញ្ហា​ ប៉ុន្តែវិស័យសំណង់​នៅតែបន្តផ្ដល់​ឱកាសងារងារ និងជា​ប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាព​ពលរដ្ឋ

តម្លៃនៃទំហំពាណិជ្ជកម្មជិត ៣០ពាន់លានដុល្លារ រវាងរុស្ស៊ី និងកាហ្សាក់ស្ថាន ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ តម្លៃនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាង រុស្ស៊ី និង កាហ្សាក់ស្ថាន ប្រមាណជិត ៣០ពាន់លានដុល្លារ ឬស្មើនឹង ៩៦ភាគរយ ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិនៃប្រទេសរៀងខ្លួន។ នេះបើតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នាពេលកន្លងទៅនេះ។


Leave a Reply

Your email address will not be published. Required fields are marked *