ការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ ក្លាយជារបៀបវារៈមួយដ៏សំខាន់សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ និងសង្គមជាតិកម្ពុជា

ភ្នំពេញ ៖ ការផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋ បានក្លាយជារបៀបវារៈមួយដ៏សំខាន់ ខណៈគេជឿជាក់ថា នៅពេលប្រជាពលរដ្ឋមានចំណេះដឹងហិរញ្ញវត្ថុគ្រប់គ្រាន់ នឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុ ក៏ដូចជាសហគមន៍ និងសង្គមជាតិទាំងមូលរីកចម្រើនកាន់តែឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានថ្លែងប្រាប់ AMS ថា ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តែងតែយកចិត្តទុកដាក់ និងបានសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការអនុវត្តនូវកិច្ចការពារអតិថិជនយ៉ាងយកចិត្តទុកដាក់បំផុត។

លោកបានបន្តថា កន្លងមកសមាគមក៏ធ្លាប់បានសិក្សាលើបញ្ហាមួយចំនួនដែលទទួលបានពីកិច្ចស្រាវជ្រាវដោយ    ស្ថាប័នឯករាជ្យ ការផ្តល់មតិកែលម្អ និងបណ្តឹងមួយចំនួនពីអតិថិជន។ ជាលទ្ធផលឃើញថា បញ្ហាភាគច្រើនកើតឡើងពាក់ព័ន្ធនឹងចំណេះដឹងហិរញ្ញវត្ថុ។

លោកបានឱ្យដឹងបន្តថា៖

«ដោយយោងលើចំណុចទាំងអស់នេះហើយ ទើបបានជាសមាគមជំរុញ និងលើកទឹកចិត្តដល់សមាជិករបស់ខ្លួនទាំងអស់ឱ្យចូលរួម និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋដើម្បីជំរុញបន្ថែមភាពវិជ្ជមានក្នុងវិស័យ និងស្ថិរភាពរយៈពេលវែងសម្រាប់សង្គមជាតិយើងទាំងមូល»។

ស្របពេលជាមួយគ្នានេះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក៏ធ្លាប់មានប្រសាសន៍ឱ្យដឹងដែរថា ៖

“ធនាគារជាតិនៃកម្ពុជា បានកំណត់យកចំណេះដឹងផ្នែកហិរញ្ញវត្ថុជាសសរស្ដម្ភដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងជំរុញលទ្ធភាពស្មើគ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងភាពជាសហគ្រិន”។

គួររំលេចថា ឆ្លើយតបនឹងការលើកឡើងខាងលើ គេសង្កេតឃើញមានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុភាគច្រើនបានចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុទៅកាន់អតិថិជនរបស់ខ្លួន ក្នុងនោះ អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មលើកិច្ចការងារនេះ ដោយបានផ្សព្វផ្សាយលើបណ្តាញនានារបស់ខ្លួន ក៏ដូចជារៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់អតិថិជន នៅតាមបណ្តាខេត្ត រាជធានីជាច្រើនក្រោមប្រធានបទស្តីពីការគ្រប់គ្រង “ចំណូល និងចំណាយ” “ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន” និងសកម្មភាពជាច្រើនទៀត ដើម្បីឱ្យពួកគាត់យល់ដឹងទាក់ទងទៅនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកំណត់ផែនការហិរញ្ញវត្ថុច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច