ត្រប់ស្រួយ ជាដំណាំងាយដាំ ងាយថែទាំ និងមានតម្រូវការទីផ្សារខ្ពស់

ភ្នំពេញ ៖ ត្រប់ស្រួយ ជាប្រភេទត្រប់ម្យ៉ាងដែលមានផ្លែមូល តូចល្មម និងមានសភាពស្រួយដែលគេនិយមទទួលទានស្រស់ ជាបន្លែសម្រាប់ផ្ទាប់ និងសម្រាប់ស្លរផងដែរ ហើយវាក៏ជាដំណាំដែលគេនិយមដាំ ព្រោះវាងាយស្រួលដាំ ងាយថែទាំ ប្រមូលផលលឿន និងអាចលក់បានក្នុងតម្លៃថ្លៃលើទីផ្សារ។

បើតាម លោក សុខខេង ជាកសិករដាំត្រប់ស្រួយអស់រយៈពេលជាច្រើនឆ្នាំនៅខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា លោកបានចាប់ផ្ដើមដាំត្រប់ស្រួយជាច្រើនឆ្នាំមកហើយ នៅ​លើដីប្រមាណ ២ហិកតា ដែលអាចប្រមូលផលបានចន្លោះពី ៣០០-៤០០គីឡូក្រាមក្នុងមួយខែ លក់ឱ្យឈ្មួញយកទៅលក់បន្តក្នុងតម្លៃប្រមាណ ៦០០០ពាន់រៀលក្នុងមួយគីឡូក្រាម បើគិតជាប្រាក់គឺអាចលក់បានជាង ៧លានក្នុងមួយរដូវ។

លោកបន្តថា ៖

«ត្រប់ស្រួយមិនពិបាកដាំដូចជាដំណាំមួយចំនួននោះទេ ហើយយើងអាចប្រមូលផលវាបានរហូតដល់ទៅ ៣ខែ ដោយរយៈពេលមួយសប្ដាហ៍យើងអាចបេះវាបាន ២-៣ដង ទៅតាមស្ថានភាពដើមនីមួយៗដែលមានផ្លែតិច ឬច្រើន»។

ដោយឡែក ពាក់ព័ន្ធទៅនឹងបច្ចេកទេសក្នុងការដាំ កសិករខាងលើរៀបរាប់ថា ដំបូងឡើយត្រូវសម្រាំងយកគ្រាប់ពូជណាដែលសុទ្ធល្អដើម្បីដាំ ព្រោះកាលណាពូជសុទ្ធល្អ នឹងទទួលបានផលល្អ ហើយក៏ងាយលក់ទៅទីផ្សារដែរ។ បន្ទាប់មកទៀតត្រូវយកគ្រាប់នោះមកត្រាំទឹកប្រហែលជា ២ម៉ោង ទើបចងវេចខ្ចប់​ដើម្បីយកមកត្រាំផ្អាប់ក្នុងទឹកត្រជាក់ ឬទឹកកករយៈពេល ៣-៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានឱ្យដឹងថាគ្រាប់ណាខ្លះដុះ និងគ្រាប់ណាខ្លះមិនដុះ។

បន្ទាប់ពីរៀបចំតាមលំដាប់លំដោយរួចរាល់ហើយ ត្រូវ​ជ្រើសរើសយកគ្រាប់ដែលមានពន្លកមកដាំលើដីដែលបានរៀបចំតាមបច្ចេកទេស ដោយដីត្រូវឆូតជារងទាបៗដែលមានទទឹងប្រហែលជាងកន្លះម៉ែត្រ និងគ្របកៅស៊ូ​ដែលចោះប្រហោងរួចជាស្រេចដើម្បីការពារមេរោគពីខាងក្រៅ។

ចំពោះការដាំគឺត្រូវដាក់កូនត្រប់ឃ្លាតពីគ្នាប្រវែង ១ម៉ែត្រពីគ្នា ដើម្បីឱ្យវាមានទីធ្លាដើម្បីលូតលាស់មិនប៉ះគ្នា។ បន្ទាប់មកទៀត គ្រាន់តែមើលថែទាំស្រោចទឹក និងដាក់ជីធម្មជាតិវានឹងរីកលូតលាស់រហូតចេញផ្លែ។ ក្រៅពីនេះ សម្រាប់អ្នកនៅរស់ទីក្រុង ក៏អាចសាកល្បងដាំក្នុងផើង ឬនៅទីតាំងសមរម្យណាមួយមុខផ្ទះក៏អាចទទួលបានផលគួរសមសម្រាប់ទទួលទានដោយសុវត្ថិភាព និងកាត់បន្ថយការចំណាយបានមួយផ្នែកផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី