មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់ភាគីពាក់ព័ន្ធ និងសាធារណជនប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ

បន្ទាយមានជ័យ ៖ ក្នុងកម្មវិធីផ្សព្វផ្សាយស្ដីពីប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធ KHQR នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃដើមសប្ដាហ៍នេះ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានអំពាវនាវដល់ភាគីពាក់ព័ន្ធ និងសា​ធារណជន ចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ដើម្បីបង្កើនការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងធ្វើឱ្យមាននិរន្តរភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់ប្រាក់រៀលមានការកើនឡើងគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ ដោយសារភាគីពាក់ព័ន្ធជាច្រើន ចូលរួមលើកកម្ពស់ប្រាក់រៀល ប៉ុន្តែដុល្លារូបនីយកម្មនៅតែមានកម្រិតខ្ពស់ធៀបនឹងប្រាក់រៀលក្នុងសេដ្ឋកិច្ច។

ឯកឧត្តម យឹម លាត បានបន្តថា៖

«ដូច្នេះហើយប្រសិនបើអ្នកលក់ និងអ្នកទិញប្រើប្រាក់រៀលដូចគ្នា វាអាចជួយធ្វើឱ្យប្រតិបត្តិការបានលឿន និងងាយស្រួលដោយមិនចាំបាច់បារម្ភពីអត្រាប្តូរប្រាក់ឡើយ»។

លទ្ធផលនៃការសិក្សារបស់ធនាគារជាតិនៃកម្ពុជា ជាមួយ UNDP ក្នុងឆ្នាំ២០២៣ បានបង្ហាញថា កម្មកររោងចក្រដែលរស់នៅតាមបណ្តាខេត្តបានប្រើប្រាស់ប្រាក់រៀលរហូតដល់ ៩២ ភាគរយនៃការចំណាយប្រចាំថ្ងៃ ជាពិសេសលើថ្លៃស្នាក់នៅ ទឹក ភ្លើង ការធ្វើដំណើរ អាហារ សំលៀកបំពាក់ និងថ្លៃថ្នាំពេទ្យ ខណៈដែលកម្មករនៅទីក្រុងចំណាយជាប្រាក់រៀលចំនួន ៨២ ភាគរយ។

ឯកឧត្តម ទេសាភិបាលរងបានឱ្យដឹងថា ប្រាក់រៀលត្រូវបានប្រើប្រាស់ឡើងវិញអស់រយៈពេល ៤៤ ឆ្នាំមកហើយ ហើយរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងកំណើនសេដ្ឋកិច្ច។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖

«តើយើងធ្លាប់បានឃើញរូបិយប័ណ្ណធ្លាក់ចុះក្រោម ៤,០០០ រៀល ក្នុងមួយដុល្លារ ឬឡើងដល់ជាង ៤២០០រៀល ធៀបក្នុងមួយដុល្លារដែរឬទេ? គឺអត់ទេ យើងមិនដែលឃើញមានទេ។ ដូច្នេះយើងអាចនិយាយបានថា ប្រាក់រៀលនៅរក្សាស្ថិរភាពបាន។ ទោះជាយ៉ាងនេះក្តី ការប្រើប្រាស់ប្រាក់ដុល្លារនៅតែបន្តកើនឡើងខ្ពស់ បើធៀបនឹងប្រាក់រៀល ជាពិសេសនៅរាជធានីភ្នំពេញ និងបណ្តាទីរួមខេត្ត។»

ក្នុងឱកាសនេះ ឯកឧត្តម ទេសាភិបាលរង បានអំពាវនាវដល់ក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសសាធារណជនទូទៅ បន្តប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ រួមទាំងការទូទាត់ជាប្រាក់រៀល ការដាក់ស្លាកតម្លៃជាប្រាក់រៀល សន្សំប្រាក់រៀល និងជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលបន្ថែមទៀតនៅទូទាំងប្រទេស។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ដោយសារដុល្លារូបនីយកម្ម ការប្រែប្រួលនៃអត្រាប្តូរប្រាក់មានឥទ្ធិពលផ្ទាល់ និងឆាប់រហ័សលើអតិផរណានៅកម្ពុជា ព្រោះនៅពេលដែលប្រាក់រៀលធ្លាក់ចុះ តម្លៃទំនិញ និងសេវាកម្មនឹងកើនឡើងភ្លាមៗ។ ដូច្នេះហើយ ការរក្សាស្ថិរភាពនៃអត្រាប្តូរប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអតិផរណា

លោកបណ្ឌិត បានមានប្រសាសន៍ថា៖

« ការពង្រឹងការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ គឺចាំបាច់ដើម្បីកាត់បន្ថយឥទ្ធិពលនៃកត្តាខាងក្រៅមកលើកម្រិតតម្លៃនៅកម្ពុជា និងពង្រឹងគោលនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងស្ថិរភាពតម្លៃ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព»។

លោកបណ្ឌិតបានបន្ថែមថា ៖

«ប្រទេសណាក៏ដោយ តែងតែប្រើប្រាស់រូបិយវត្ថុរបស់ប្រទេសខ្លួន ដូចជា ប្រទេសកម្ពុជា គឺជារឿងសំខាន់ក្នុងការប្រើប្រាស់ប្រាក់រៀល គឺរូបិយវត្ថុដ៏សំខាន់របស់ប្រទេសជាតិមួយ និងជាគុណតម្លៃ ដែលបង្ហាញពីឯករាជ្យភាព វប្បធម៌ សន្តិភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន, រវាងប្រជាជន និងប្រជាជន។ ​​ ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនក្នុងសេដ្ឋកិច្ច ក៏អាចជួយបង្កើនទុនបម្រុងអន្តរជាតិក្នុងកម្រិតបច្ចុប្បន្ន ដែលនឹងពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគ និងសាធារណជន ចំពោះស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា»។

យ៉ាងណាក៏ដោយ លោកបណ្ឌិត ហុង វណ្ណៈ ក៏បានបង្ហាញពីទស្សនៈជឿជាក់លើអ្នកគ្រប់គ្រង អ្នកសេដ្ឋកិច្ចទាំងអស់ នឹងពិចារណាគិតគូរហ្មត់ចត់ ក្នុងការជំរុញការប្រើប្រាស់រូបិយវត្ថុជាតិឱ្យកាន់តែទូលាយ ដោយផ្អែកទៅលើការវិវត្តនៃសេដ្ឋកិច្ចរបស់កម្ពុជា ។ បើសិនអាចខិតខំវិវត្តឈានទៅយកដុល្លារូបនីយកម្មពីចរន្តប្រើប្រាស់នៅក្នុងទីផ្សារសេដ្ឋកិច្ចកម្ពុជាបាន ហើយអាចពង្រីកពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែរឹងមាំ នោះពន្លឺ និងឥទ្ធិពលនៃប្រាក់រៀលនឹងកើនឡើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។