ធនាគារជាតិនៃកម្ពុជា ប្រាប់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះល្បិចឆបោកតាមការវិនិយោគជាក្រុម

ភ្នំពេញ ​៖ ធនាគារជាតិនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យធ្លាក់ចូលក្នុងល្បិចឆបោកដែលអាចនាំឱ្យបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្សេងៗ តាមរយៈការចូលរួមវិនិយោគជាក្រុម ជាពិសេសប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ជារូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។

នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញគណនីបណ្តាញសង្គមមួយចំនួនបានប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាតក្នុងចេតនាទុច្ចរិតបង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។

ធនាគារជាតិនៃកម្ពុជា បានបដិសេធទាំងស្រុងចំពោះបណ្តាញខុសច្បាប់ទាំងនោះ និងសូមអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យធ្លាក់ចូលល្បិចឆបោក ដែលអាចនាំឱ្យបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្សេងៗ តាមរយៈការចូលរួមវិនិយោគជាមួយក្រុមទាំងឡាយណាដែលពុំមានអាជ្ញាប័ណ្ណ និងការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។

សូមបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា ពុំមានក្រុម ឆាណែល ឬគណនី Telegram ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀតសម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យឌីជីថលនោះឡើយ។

ស្រដៀងគ្នានេះដែរ អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះករណីឆបោកដែលអាចកើតមានពីសំណាក់ជនខិលខូច ដោយប្រើប្រាស់រូបភាពជាបុគ្គលិករបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ជាពិសេសគឺការបង់ប្រាក់ទៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ តាមរយៈពួកគេ ហើយនឹងតម្រូវបង់ថ្លៃសេវាមុននឹងទទួលបានកម្ចីជាដើម។

ក្នុងករណីដែលអាចកើតមាន ជនឆបោកបន្លំខ្លួនជាបុគ្គលិកធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ហើយតម្រូវឱ្យអតិថិជនបង់ប្រាក់តាមរយៈគណនីរបស់ពួកគេផ្ទាល់។ ជនឆបោកមួយចំនួនបន្លំខ្លួនជាបុគ្គលិកធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុណាមួយ ហើយទាក់ទងទៅអតិថិជននៃស្ថាប័ននោះ ដោយប្រើប្រាស់មធ្យោបាយទាក់ទងទៅក្នុងរូបភាពផ្សេងៗ ដូចជាទាងក់ទងតាមទូរសព្ទ និងបណ្តាញទំនាក់ទំនង Telegram ជាដើម។ ដូច្នេះ ដើម្បីជៀសផុតពីបោកបញ្ឆោតទាំងនេះ អ្នកជំនាញបានគូសបញ្ជាក់ថា ជាទូទៅ អតិថិជនអាចការពារខ្លួនបានពីការឆបោកទាំងនេះ ដោយត្រូវដឹងថា ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនមានប្រាក់រង្វាន់ ឬការបញ្ចុះតម្លៃនៃទឹកប្រាក់ដែលត្រូវបង់សងនោះទេ។ ដូច្នេះ ក្នុងករណីមានរង្វាន់ អតិថិជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយគួរតែទាក់ទងទៅគ្រឹះស្ថានដែលខ្លួនប្រើប្រាស់កម្ចី ដើម្បីសាកសួរព័ត៌មានបញ្ជាក់ ដែលលេខទំនាក់ទំនងរបស់គ្រឹះស្ថានមាននៅលើតារាងបង់ប្រាក់ស្រាប់ ផេកហ្វេសប៊ុកផ្លូវការរបស់គ្រឹះស្ថាន និងនៅលើគេហទំព័ររបស់គ្រឹះស្ថានផ្ទាល់ជាដើម។

មួយទៀត គឺអតិថិជនត្រូវមានការប្រុងប្រយ័ត្ន ចំពោះការតម្រូវការឱ្យបង់សេវា ឬកម្រៃជើងសារមុននឹងទទួលបានកម្ចី។ សម្រាប់ស្ថាប័នហិរញ្ញវត្ថុ ជាទូទៅគឺមិនយកកម្រៃសេវាមុនទេ ដូច្នេះក្នុងករណីគេឱ្យបង់សេវាមុន ឬកម្រៃជើងសារមុន អតិថិជនអាចសួរបញ្ជាក់តាមរយៈលេខទំនាក់ទំនងរបស់ស្ថាប័ន ដែលមាននៅលើតារាងបង់ប្រាក់ គេទំព័រ និងផេកហ្វេសប៊ុកផ្លូវការ ថា តើមានករណីនេះដែរ ឬទេ។

ជាមួយគ្នានេះ ដើម្បីជៀសវាងពីការបោកបញ្ឆោតរបស់ជនខិលខូចក្លែងបន្លំជាបុគ្គលិករបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលប្រជាពលរដ្ឋបានប្រើប្រាស់សេវា លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា វិធីសាស្ត្រល្អ និងមានប្រសិទ្ធភាពជាងគេបំផុតគឺអតិថិជនគួរទៅបង់ប្រាក់តាមភ្នាក់ងារធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលខ្លួនបានប្រើប្រាស់សេវារបស់គេផ្ទាល់តែម្តង ឬប្រើប្រាស់លេខគណនី ឬព័ត៌មានភ្ជាប់នៅតារាងបង់ប្រាក់។

លោកបានថ្លែងបន្តថា បើមិនមានភាពចាំបាច់ទេ អតិថិជនមិនត្រូវបង់ប្រាក់តាមបុគ្គល ឬនរណាម្នាក់នោះទេ។ ប្រសិនបើគ្រឹះស្ថានដែលអតិថិជនបានប្រើប្រាស់សេវានៅក្បែរខ្លួន អតិថិជនគួរទៅបង់ដោយផ្ទាល់ ដើម្បីជៀសវាងការបោកបញ្ឆោតនានា ដែលជនខិលខូចប្រើប្រាស់។ ក្នុងករណីសង្ស័យ អតិថិជនគួរទាក់ទងលេខទូរសព្ទរបស់ស្ថាប័នផ្ទាល់ ដើម្បីសាកសួរព័ត៌មានបញ្ជាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី