ក្រសួងរៀបចំដែនដី បើកកិច្ចពិគ្រោះយោបល់គោលនយោបាយជាតិស្ដីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកសិក្ខាសាលាពិគ្រោះយោបល់គោលនយោបាយជាតិស្ដីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យសំណង់ នារសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

នៅក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់ខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ឯកឧត្តមបានស្នើឱ្យឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលឧស្សាហកម្មសំណង់ ឧស្សាហកម្មសង្ហារឹម ឧស្សាហកម្មរុក្ខជាតិលម្អ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មចិញ្ចឹមសត្វ ឧស្សាហកម្មកម្ចីប្រាក់ ពីព្រោះឧស្សាហកម្មទាំងនេះចាប់ផ្ដើមមានភាពចាស់ទុំ និងជាប្រភេទឧស្សាហកម្មចាំបាច់សម្រាប់មនុស្សទាំងអស់គ្នា។ ជាក់ស្ដែងដូចជាឧស្សាហកម្មសំណង់ ជាឧស្សាហកម្មដែលត្រូវការស្ថាបត្យករ វិស្វករ និងកម្មករ ហើយថវិកាដែលត្រូវចំណាយក្នុងការធ្វើសំណង់នេះនឹងហូរចាក់ចូលទៅគ្រប់កោសិកានៃសង្គមជាតិ។ ដោយឡែកឧស្សាហកម្មសង្ហារឹមនឹងអាចនាំចេញគ្រឿងសង្ហារឹមទៅលក់នៅក្រៅប្រទេស ដែលប្រៀបបានទៅនឹងការដាក់ទរបង្ហូរចំណូលពីក្រៅប្រទេសចូលមកក្នុងប្រទេសដូចគ្នាដែរ ដូច្នេះឧស្សាហកម្មទាំងពីរនេះត្រូវដើរទន្ទឹមគ្នា។

ឯកឧត្តមក៏បានឱ្យដឹងដែរថា លិខិតបទដ្ឋានគតិយុត្តកំពុងរៀបចំមានចំនួន ១៤, បទបញ្ញត្តិគ្រឿងបង្គុំស្តង់ដាបទដ្ឋានបច្ចេកទេសសំណង់កំពុងរៀបចំមាន ១៦ ,លិខិតបទដ្ឋានគតិយុត្តដែលរៀបចំ និងកំពុងដាក់ជូន អ.ផ.គ.ច មាន៤ និងកំពុងឆ្លងការពិនិត្យពីអន្តរក្រសួងមាន ៣, និងលិខិតបទដ្ឋានដែលគ្រោងរៀបចំមាន ៣៤, លិខិតបទដ្ឋានដែលបានអនុម័តរួច និងកំពុងប្រើប្រាស់សព្វថ្ងៃនេះមានចំនួន៦៧។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបំផុសគំនិតដល់អង្គសិក្ខាសាលាក៏ដូចប្រជាពលរដ្ឋ ឱ្យពិចារណាអំពីការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវគ្រឿងបង្គុំសំណង់ដែលមានស្រាប់នៅក្នុងស្រុក និងត្រូវដឹងអំពីប្រភេទនៃគ្រឿងបង្គុំសំណង់ដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់ ហើយត្រូវរួមគ្នារិះរកគោលនយោបាយ និងវិធានការដើម្បីគ្រប់គ្រងថែរក្សាធនធានដែលជាគ្រឿងបង្គុំសំណង់ទាំងនោះឱ្យបានល្អនិងមាននិរន្តរភាព ជាប្រយោជន៍ប្រើប្រាស់ក្នុងវិស័យសំណង់សម្រាប់ជំនាន់នេះ និងជំនាន់ក្រោយៗទៀត។

ឯកឧត្តមរដ្ឋមន្ត្រី មានបំណងចង់ឃើញវិស័យសំណង់ គ្រឿងបង្គុំសំណង់ ឧស្សាហកម្មកម្ចីប្រាក់ រុក្ខជាតិលម្អ គឺជាកន្លែងដែលប្រជាជនមានការងារធ្វើ មានប្រាក់ចំណូល ហើយសង្ឃឹមថាតាមរយៈនេះប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសង្គមជាតិនឹងមានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ និងប្រាក់ចំណូល ហើយកូនចៅប្រជាពលរដ្ឋបានទទួលការសិក្សាអប់រំគ្រប់ៗគ្នា នោះប្រទេសជាតិនឹងរក្សាបាននូវសុខសន្តិភាព និងការរីកចម្រើនតជំនាន់។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងដើម្បីប្រមូលធាតុចូលសម្រាប់ការតាក់តែងសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានបទប្បញ្ញត្តិបច្ចេកទេសក្នុងវិស័យសំណង់។

សូមជម្រាបថា នេះជាវេទិកាមួយដ៏សំខាន់ដើម្បីប្រមូលមតិយោបល់ និងធាតុចូលថ្មីបន្ថែមទៀតសម្រាប់ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត បទបញ្ញត្តិបច្ចេកទេសទាក់ទងនឹងវិស័យសំណង់ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអនុវត្តបានប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថា សម្ភារៈសំណង់ដែលប្រើប្រាស់មានគុណភាព សុវត្ថិភាព បង្កើនបរិយាកាសដែលអាចជឿទុកចិត្តបានសម្រាប់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់សំណង់ ជួយលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ដែលជាផលិតផលក្នុងស្រុក ដែលមានការត្រួតពិនិត្យត្រឹមត្រូវ ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងប្រែក្លាយឧស្សាហកម្មគ្រឿងបង្គុំសំណង់ទៅជាប្រភពចំណូលនៃវិស័យសេដ្ឋកិច្ចជាតិ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *