ដំណឹង​ល្អ ! គ្រឹះស្ថាន​ធនាគារ ​និងហិរញ្ញវត្ថុ​ យល់ព្រមពិចារណាក្នុងការប​ន្ថយ​អត្រា​ការ​ប្រាក់​កម្ចីសម្រាប់​អភិ​វឌ្ឍ​លំ​នៅ​ឋា​ន​ និង​ទិញអចលនទ្រព្យ​​

ភ្នំពេញ ៖ ដើម្បីចូលរួមក្នុងការ​ដោះស្រាយបញ្ហា​ប្រឈម​ក្នុងវិស័យអចលនទ្រព្យដែល​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន​​ ក៏ដូចជា​​ចូលរួម​ក្នុងគោល​នយោបាយជាតិលំនៅឋាន​របស់ក្រសួងរៀបចំដែន​ដី​ នគរូ​បនី​យ​ក​ម្ម និ​ង​​សំណ​ង់ គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បាន​យល់​ព្រម​បន្ធូរ​បន្ថយ​អត្រាការប្រាក់​ឥណទានសម្រាប់អភិវឌ្ឍលំនៅឋាន​ និងទិញ​អចលនទ្រព្យ ។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុង​ក្រប​ខ័​ណ្ឌ​ក្រុ​ម​កា​រ​ងារ​ផ្នែ​ក​សំណ​ង់ ​និ​ង​អ​ច​លនទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម​ និង​សំណង់ បានជួបពិគ្រោះពិភា​ក្សាការ​ងា​រ​​ជាមួ​យ​​តំ​ណាង​ធ​នា​គារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank,  ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank, និងអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ក្នុងគោល​បំ​ណ​ង​ស្វែ​ងរ​​ក​កា​រ​ឯ​ក​​ភាព​លើ​គោ​ល​ការ​ណ៍មួ​យចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិស័យលំនៅឋាន និងអចលនទ្រព្យ ដែលកំពុងមាន ជាពិសេសជួ​យ​សម្រួ​ល​បន្ទុកហិរញ្ញវត្ថុ ដែលជាកាតព្វកិច្ចក្នុងការទិញ-លក់លំនៅឋាន របស់​បង​ប្អូន​ប្រ​ជា​​ពល​រដ្ឋ ។

ជាលទ្ធផល តំណាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុដែលបានចូលរួមក្នុងកិច្ចពិភាក្សា បានគាំទ្រ​លើ​គោ​ល​ការ​ណ៍នេះ​ ​និងឯកភាពថានូវ​ចំនុច​សំខាន់ៗចំនួន ៣ ក្នុងនោះមាន ធនាគារ​និងហិរញ្ញវត្ថុ​បាន គាំទ្រ​គំនិ​ត​ផ្តួ​ច​ផ្តើម​ ក្នុងកា​រ​ប​ន្ធូ​រប​ន្ថ​យ​កា​​រប្រា​ក់​លើ​កម្ចី​សម្រាប់​ការ​អភិវឌ្ឍ​លំ​នៅ​ឋាន និងទិញអចលនទ្រព្យ មកត្រឹម ៨% ក្នុងមួ​យ​ឆ្នាំ​​ ​ដែ​ល​អ​ត្រា​កា​រប្រា​​ក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ទិញលំនៅឋា​ន​នូ​វ​ល​ទ្ធ​ភា​ព​អនុ​វ​ត្ត​​​កា​ត​ព្វ​កិ​ច្ចស​ង​ត្រឡ​​ប់ កាន់តែមានភា​ពងាយ​ស្រួ​ល​ ​ដែលនឹងផ្តល់ឱ្យអតិថិជនក៏ដូចជា ស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការ​ទូ​ទា​​ត់​កាន់​​តែ​មា​ន​សុវ​ត្ថិ​​ភា​ព​ និងងាយស្រួល។

ក្រៅពីនេះ កម្ចីដែលមានការប្រាក់ទាបលើវិស័យអចលនទ្រព្យ នឹងកាត់បន្ថយវិវាទដែលកើតឡើង ដោយ​សារ​ ​​អ​តិ​ថិជនគ្មាន​លទ្ធ​ភាព​បំ​ពេញ​​កាតព្វកិច្ច ហើយការអនុវត្តគោលការណ៍ នឹងឈានទៅបញ្ចប់វិវាទបុរី ក៏ដូច​ជាកា​របើកទំព័រថ្មី សម្រាប់​ការ​ងើប​ឡើង​នូវ​វិស័យ​អច​ល​នទ្រព្យ និងការទិញលក់លំនៅឋាន។​

ភាគីទាំងអស់បានឯកភាពថា នឹងបន្តជួបពិភាក្សាលម្អិតលើគោលការណ៍នេះ នៅក្នុង​កិ​​ច្ច​ប្រជុំ​រ​ប​ស់ក្នុ​ង​ក្រ​ប​ខ័​ណ្ឌ​ក្រុ​ម​ការងារផ្នែកសំណង់ និងអចលនទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាពេលខាងមុខ ហើយចំពោះ​គ្រឹះ​ស្ថា​នហិរញ្ញវត្ថុណា​ដែល​មាន​លទ្ធ​ភា​ព​អនុវត្ត​បាន នឹងចាប់ផ្តើ​ម​អនុ​វ​​ត្ត​គោ​លកា​រ​ណ៍​​ថ្មីនេះ​​ជា​បណ្តើរៗ ។

បើតាម​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ​​កិ​ច្ច​ប្រជុំពិគ្រោះ​យោ​ប​ល់​​នេះ​មានសា​រសំខាន់​ក្នុង​ការ​កំ​ណ​ត់​យន្តការសម្រួលដល់ដំណើរការ និងសុវត្ថិភាពរបស់ឧ​ស្សាហ​ក​ម្ម​អ​ចលនទ្រព្យ ដែលជាប្រភពផ្តល់នូវឱកាសការងារ និងក​ម្រៃ​ជូន​​​ប្រជាជនបានយ៉ាងច្រើន ជា​ពិសេ​ស​ស​​ម្រប​ស​ម្រួលរកដំណោះស្រាយជាក់ស្តែងសម្រាប់បងប្អូន​ប្រ​ជាជន​មាន​លំ​នៅ​ឋាន​សម​រម្យ ជីវ​ភាព​ល្អប្រសើរ បន្ត​រក្សា​នូវបរិយាកាស គ្មានវិវាទនៅក្នុងសង្គម ធានាដល់ដំណើរការឧស្សាហកម្មអចលនទ្រព្យ, ឧស្សាហ​កម្ម​ប្រាក់​ក​ម្ចី​, និងឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជាជារួម ។​

រាជរដ្ឋាភិបាល​បានលើកទឹកចិត្តដល់វិស័យឯកជន​ក្នុងការអភិវឌ្ឍ​លំនៅឋាន​តម្លៃសមរម្យ​ ដោយ​លើកលែង​ការយកពន្ធ​ប្រថាប់ត្រា​សម្រាប់លំនៅឋានដែលមានតម្លៃស្មើ​ ឬក្រោម​៧​ម៉ឺនដុល្លារ​អាមេរិក​ ដែល​ការ​លើកលែង​នេះ ក៏នឹង​រួមចំណែកដល់ពលរដ្ឋ​ក្នុងការ​ស្វែង​រក​លំនៅឋាន​តម្លៃ​សមរម្យស្នាក់​នៅ​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

Leave a Reply

Your email address will not be published.Required fields are marked *