​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

​បរទេស​៖​ ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​ ​BBC​។

​គួរឱ្យ​បញ្ជាក់​ដែរ​ថា​ ​AliExpress​ ​មាន​អ្នកប្រើប្រាស់​រហូតដល់​ ​១៩៣​ ​លាន​នាក់​ទូទាំង​អឺរ៉ុប ​ដែល​ចំនួន​នេះ​ច្រើន​ជាង​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ផ្សេង​ទៀត​ដូចជា​ ​Shein​ ​និង​ ​Temu​ ​ទៅ​ទៀត​។

​គណៈកម្មការ​សហភាព​អឺរ៉ុប​ ថ្លែង​ថា​ ​AliExpress​ ​មិន​បាន​បំពេញ​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ និង​វាយតម្លៃ​ដោយ​ប្រុងប្រយ័ត្ន​លើ​ហានិភ័យ​នៃ​ទំនិញ​ខុស​ច្បាប់​ ​គ្មាន​សុវត្ថិភាព​ ​និង​ទំនិញ​ក្លែងក្លាយ​នោះ​ឡើយ​។​

​លោកស្រី​ ​Henna​ ​Virkkunen​ ​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​សហភាព​អឺរ៉ុប ​លើកឡើង​ថា​ ​ការ​រីករាលដាល​នៃ​សម្លៀកបំពាក់​ក្លែងក្លាយ​ ​ប្រដាប់​ក្មេង​លេង​គ្មាន​សុវត្ថិភាព​ ​គ្រឿង​សំអាង​ដែល​មាន​គ្រោះថ្នាក់​ និង​ផលិតផល​ខុស​ច្បាប់​ ​ឬ​ មាន​ផលប៉ះពាល់​ផ្សេង​ទៀត​ ​មិន​មែន​ជា​ផលវិបាក​ដែល​ចៀស​មិន​ផុត​នោះ​ទេ​ ​ប៉ុន្តែ​ ​AliExpress​ ​បរាជ័យ​ក្នុង​ការ​អនុវត្ត​តាម​កាតព្វកិច្ច​របស់​ខ្លួន​។​

​ជា​ការ​ឆ្លើយតប​វិញ​ ​AliExpress​ ​មិន​យល់ស្រប​ចំពោះ​ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ឡើយ​ ​ដោយ​បាន​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​នៅតែ​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ចំពោះ​អតិថិជន​។ ​ពួកគេ​បាន​វិនិយោគ​ជាច្រើន​សន្ធឹកសន្ធាប់​លើ​ការ​វាយតម្លៃ​ ​និង​កាត់បន្ថយ​ហានិភ័យ​, ​សុវត្ថិភាព​ផលិតផល​, ​និង​ការ​ការពារ​អ្នកប្រើប្រាស់​។​

​ការ​សម្រេចចិត្ត​ពិន័យ​ជា​ប្រាក់​ច្រើន​ហួសហេតុ​បែប​នេះ​ ​បាន​មើល​រំលង​ក្របខ័ណ្ឌ​គ្រប់គ្រង​ហានិភ័យ​ដ៏​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន​ដូចជា​ ​ការ​កែលម្អ ​និង​ដំណោះស្រាយ​ផ្សេង​ៗ​ទៀត​ ​ដែល​ខ្លួន​បាន​ធ្វើ​កន្លងមក​។ ​AliExpress​ ​នឹង​ប្តឹង​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​នេះ​។

​ការ​ស៊ើបអង្កេត​ប្រព្រឹត្ត​ក្នុង​រយៈពេល​ ​២​ ​ឆ្នាំ​កន្លងមក​នេះ​ រកឃើញ​ថា​ ​ប្រព័ន្ធ​ស្វែងរក​ និង​ចាប់​កំហុស​របស់​ ​AliExpress​ ​មិន​បាន​ដំណើរការ​ត្រឹមត្រូវ​នោះ​ទេ ​ដោយ​ផលិតផល​ខុស​ច្បាប់​ជាច្រើន​មិន​ត្រូវបាន​ប្រព័ន្ធ​ចាប់​បាន​នោះ​ទេ​។​

​បើ​ទោះបីជា​ផលិតផល​ខ្លះ​ទៀត​ត្រូវបាន​ប្រព័ន្ធ​ចាប់​បាន​ក្ដី​ ​ក៏​នៅតែ​បន្ត​បង្ហាញ​នៅលើ​គេហទំព័រ​ ​AliExpress​ ​ដដែល​។

​គណៈកម្មការ​អឺរ៉ុប​បាន​រកឃើញ​ថា​ ​ក្រុមហ៊ុន​ ​AliExpress​ ​មិន​បាន​ដាក់ទោសទណ្ឌ​ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​អាជីវករ ​ដែល​លក់​ទំនិញ​ខុស​ច្បាប់​ទាំងនោះ​ឡើយ​។ ​ការ​ពិន័យ​ជា​ប្រាក់​ដ៏​ច្រើន​បែប​នេះ​ត្រូវបាន​ដាក់ចេញ​អនុលោម​ទៅតាម​ច្បាប់​សេវាកម្ម​ឌីជីថល​របស់​សហភាព​អឺរ៉ុប ​ដែល​តម្រូវឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​នានា​បង្កើន​សកម្មភាព​ក្នុង​ការ​ទប់ស្កាត់​មាតិកា​ខុស​ច្បាប់​ និង​បង្ក​គ្រោះថ្នាក់​។​

​ច្បាប់​នេះ​អនុញ្ញាតឱ្យ​សហភាព​អឺរ៉ុប​អាច​ពិន័យ​រហូតដល់​ ​៦​ ​ភាគរយ​នៃ​ចំណូល​សរុប​របស់​ក្រុមហ៊ុន​ ​ប៉ុន្តែ​ការ​ពិន័យ​ជិត​ ​៦៣០​ ​លាន​ដុល្លារ​នេះ​ ​មាន​កម្រិត​ទាប​ជាង​អតិបរមា ​បើ​ធៀប​នឹង​ប្រាក់​ចំណូល​របស់​ ​Alibaba​ ​ដែល​ជា​ក្រុមហ៊ុន​មេ ​រក​បាន​ ​១២២​ ​ពាន់​លាន​អឺរ៉ូ ​(​ជិត​ ​១៤០​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​) ​ទូទាំង​ពិភពលោក​កាលពី​ឆ្នាំ​មុន​។​

​ក្រោម​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​សហភាព​អឺរ៉ុប​នេះ​ ក្រុមហ៊ុន​ត្រូវតែ​បង់ប្រាក់​ពិន័យ​ និង​ដាក់​ជូន​នូវ​ផែនការ​សកម្មភាព​ដែល​ខ្លួន​នឹង​ត្រូវ​ចាត់ចែង​ ​ដើម្បី​ដោះស្រាយ​ការ​ល្មើស​ទាំង​នេះ​នៅ​ត្រឹម​ថ្ងៃទី​ ​២០​ ​ខែតុលា​។

​កាលពី​ដើម​ឆ្នាំ​នេះ​ ក្រុមហ៊ុន​ចិន​ ​Temu​ ​ក៏​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន​ ​២០០​ ​លាន​អឺរ៉ូ ​(​២២៨​ ​លាន​ដុល្លារ​អាម៉េរិក​) ​ផងដែរ​ចំពោះ​ការ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​ដូចជា​ ​ប្រដាប់​ក្មេង​លេង​ដែល​បង្ក​គ្រោះថ្នាក់​សម្រាប់​ទារក​។

​កាលពី​ឆ្នាំ​មុន​ ​បណ្ដាញ​សង្គម​ ​X​ ​របស់​លោក​ ​Elon​ ​Musk​ ​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន​ ​១២០​ ​លាន​អឺរ៉ូ ​(​១៣៧​ ​លាន​ដុល្លារ​អាម៉េរិក​) ​បន្ទាប់ពី​គណៈកម្មការ​បាន​រកឃើញ​ថា​ ​ការ​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ទិញ​សញ្ញា​គ្រីស​ខៀវ ​គឺជា​អំពើ​បោកប្រាស់​ ​ព្រោះ​បណ្តាញ​សង្គម​មួយ​នេះ​មិន​បាន​ផ្ទៀងផ្ទាត់​ដោយ​ម៉ត់ចត់​ ​ថា​អ្នកណា​នៅ​ពីក្រោយ​គណនី​ទាំងនោះ​ឡើយ​ ​ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​ប្រឈម​នឹង​ការ​ឆបោក​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

​អ៊ីរ៉ង់​បាន​ចេញ​ការ​ព្រមាន​ផ្ទាល់​មួយ​ទៅកាន់​ប្រទេស​ប៊ុលហ្ការី ​ដោយ​អំពាវនាវ​ដល់​ប្រទេស​នេះ​កុំ​អនុញ្ញាតឱ្យ​សហរដ្ឋ​អាម៉េរិក​ប្រើប្រាស់​ទឹកដី​ដែន​អាកាស ​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ខ្លួន​សម្រាប់​ប្រតិបត្តិការ​ណាមួយ​ ដែល​តម្រង់​ទិសដៅ​វាយប្រហារ​លើ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ឡើយ

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/07/2026

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតងដល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយរវាងឥណ្ឌា -​អាមេរិក​ ​កំពុង​បង្កឱ្យ​ពលរដ្ឋ​ ​និង​កសិករ​ឥណ្ឌា​ ផ្ទុះកំហឹង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/07/2026

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីចុងក្រោយមួយ​ដែល​បាន​ធ្វើឡើង​រវាង​ប្រទេស​ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក ​កំពុង​ដុត​បញ្ឆេះ​កំហឹង​យ៉ាង​ខ្លាំង​ពី​សាធារណជនឥណ្ឌា

Leave a Reply

Your email address will not be published.Required fields are marked *