ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល បាន និងកំពុងដំណើរការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។

ក្នុងដំណើរការរៀបចំសេចក្តីព្រាងគោលនយោបាយនេះ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីគោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី២៦ និងទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ព្រមទាំងផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក និងឆានែលតេឡេក្រាមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងសិក្ខាសាលានេះ អ្នកចូលរួម និងវាគ្មិនដែលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូតដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ និងមិនមែនធនាគារសមាគម, និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនឹងធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ និងពិភាក្សាគ្នាទៅលើ បច្ចេកវិទ្យាថ្មីៗ និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។
ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ១) ប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធសម្រាប់ការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ, ២) លើកកម្ពស់ការយល់ដឹងអំពីការវិវត្តវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈម, និង ៣) ចែករំលែកគំនិត និងទស្សនវិស័យរបស់អ្នកជំនាញ ដែលមានគោលដៅក្នុងការជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
ឯកឧត្ដមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានញ្ជាក់ថា សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា សំដៅលើការផ្លាស់ប្តូរឌីជីថលលើគ្រប់វិស័យសេដ្ឋកិច្ច សង្គម តាមរយៈការប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាលើភាពជឿនលឿននៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនង (ICT) និងបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រសិទ្ធភាពឆ្ពោះទៅរកការកសាងសង្គមស៊ីវិល័យមួយ ដែលបង្កើតឡើងនៅលើពលរដ្ឋឌីជីថល ដែលទទួលយកសេវាឌីជីថលប្រកបដោយបរិយាបន្ន ទំនុកចិត្ត សុវត្ថិភាព និងនៅតែរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ជាតិ។
ឯកឧត្តបានសង្កត់ធ្ងន់ថា ៖
“តួនាទីនៃបច្ចេកវិទ្យាឌីជីថលក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ អាជីវកម្ម និងវិស័យផ្សេងទៀតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា។ លើសពីនេះ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃអេឡិចត្រូនិកស្គាល់អតិថិជនរបស់អ្នក (eKYC)”
ឯកឧត្តមមានប្រសាសន៍ថា ស្ថាប័នហិរញ្ញវត្ថុ និងធនាគារ គឺជាកត្តាជំរុញដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ និងការទទួលយកនូវកន្លែងទូទាត់ប្រាក់តាមប្រព័ន្ធ Fin-Tech និងឌីជីថល និង eKYC នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានព្យាករថា eKYC នឹងមានតម្រូវការក្នុងវិស័យហិរញ្ញវត្ថុ សេវាសាធារណៈ វិស័យទូរគមនាគមន៍ ការការពារសង្គម ធានារ៉ាប់រង ពាណិជ្ជកម្មអេឡិចត្រូនិក វេទិកាពាណិជ្ជកម្ម និងប្រតិបត្តិការអនឡាញ វិស័យសុខាភិបាល និងផ្សេងៗទៀត។
ឯកឧត្តមបានថ្លែងដូច្នេះថា ៖
“eKYC គឺជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។ ដើម្បីតាមទាន់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសផ្សេងទៀត និងលើកកម្ពស់ការដាក់បញ្ចូលផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលគួរតែមាន eKYC ដែលអាចធ្វើការបាន និងមានបទប្បញ្ញត្តិមួយ ដែលប្រើដោយវិស័យសាធារណៈ និងឯកជន”
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា សេវាទូទាត់សងប្រាក់នៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយបាន និងកំពុងវិវឌ្ឍន៍ទៅរកការទូទាត់បែបឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមលើសេវាទូទាត់ថ្មីៗប្រកបដោយនវានុវត្តន៍ ងាយស្រួល សុវត្ថិភាព និងចំណាយតិច។ គិតត្រឹមដំណាច់ឆ្នាំ២០២១ អតិថិជនចុះឈ្មោះបង្កើតគណនីកាបូបអេឡិចត្រូនិក (e-Wallet) មានចំនួន ១៣,៦ លាននាក់ និងភ្នាក់ងារមានចំនួន ៨៦ ២៧៨ ទីតាំង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content