បន្ទាយមានជ័យ ៖ ក្រសួងសាធារណៈការនាព្រឹកថ្ងៃទី30 ខែមិថុនា ឆ្នាំ2021 នេះ ក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) នៅខេត្តបន្ទាយមានជ័យ។
ការចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់នេះ គឺក្នុងគោលបំណងធ្វើយ៉ាងណាឱ្យបានសម្រេចតាមផែនការគ្រោងទុក ដោយអាចបញ្ចប់ការងារសាងសង់គម្រោងទាំងស្រុងនាពេលឆាប់ៗនេះ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន ពង្រីកទំហំពាណិជ្ជកម្ម ក្នុងនាមជាសរសៃឈាមយ៉ាងសំខាន់ក្នុងការរួមចំណែកលើកស្ទួយ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រទេសទាំង2ឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនោះរួមមានដូចជា ផ្លូវថ្នល់តភ្ជាប់ពីស្ពានស្ទឹងបត់ទៅរង្វង់មូលផ្លូវជាតិលេខ5 និងផ្លូវជាតិលេខ58, ទីធ្លាក្នុងបរិវេណនៃតំបន់ច្រកអន្តរជាតិ, អគាររដ្ឋបាល និងប៉ុស្តិ៍ត្រួតពិនិត្យនៃស្ថាប័នសមត្ថកិច្ចច្រក រួមជាមួយនឹងឃ្លាំងជាដើម ដែលទាំងនេះជាការរួមចំណែកមួយក្នុងការធ្វើឲ្យវិស័យដឹកជញ្ជូននៅកម្ពុជាមានភាពល្អប្រសើរ (ភស្តុភារកម្ម)។ តាមរយៈគម្រោងសាងសង់នេះ នឹងប្រែក្លាយខេត្តបន្ទាយមានជ័យទៅជាតំបន់អភិវឌ្ឍន៍មួយយ៉ាងសំខាន់ក្នុងនាមជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ ហើយក៏ជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់។
គួររំលឹកដែរថា ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀននេះមានទីតាំងស្ថិតនៅប្រមាណ 7 គីឡូម៉ែត្រពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយគម្រោងនេះរួមមាន ការសាងសង់ស្ពាន ការសាងសង់អគារត្រួតពិនិត្យ និងការសាងសង់ច្រកទ្វារ ដែលបច្ចុប្បន្នសំណង់ស្ពានគឺរួចរាល់ហើយ ចំណែកឯសំណង់ដែលនៅសល់គឺគ្រោងនឹងបញ្ចប់នៅឆ្នាំនេះ។ គម្រោងនេះធ្វើឡើងក្រោមឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្រោមទឹកប្រាក់ប្រមាណ 26.5លានដុល្លារអាមេរិក៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។
Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ
Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ