បរទេស៖ បណ្តាប្រទេសទាំងអស់នៅទូទាំងពិភពលោក ត្រូវប្រឈមនឹងរលកថ្មីនៃវិបត្តិកូវីដ-១៩ ដោយបាននិងកំពុងដាក់ចេញនូវការរឹតបន្តឹងថ្មីការពារនូវការរីករាលដាលនៃវ៉ារ៉្យង់ Delta ថ្មី បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេស G20 ព្រមានថាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ត្រូវបានគំរាមកំហែងដោយ វ៉ារ្យ៉ង់ថ្មី និងវិសមភាពនៃការចែកចាយវ៉ាក់សាំងទូទាំងពិភពលោក។
«ការស្ទុះឡើងនៃសេដ្ឋកិច្ច និងការវិលត្រឡប់ទៅភាពប្រក្រតីវិញ ត្រូវបានកំណត់កម្រិតនៃការប្រឈមនឹងហានិភ័យនៃស្ថានភាពឆ្លងនៅក្នុងបណ្ដាប្រទេសទូទាំងពិភពលោក ជាពិសេសការរីករាលដាលនៃវ៉ារ្យ៉ង់ថ្មី និងការចាក់វ៉ាក់សាំងរៀងៗខ្លួន»
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេស G20 រៀបរាប់ក្នុងសេចក្ដីថ្លែងការណ៍ចុងក្រោយថា៖

«វ៉ាក់សាំងប្រហែល ៥០០ លានដូស នឹងត្រូវបានចែកចាយទៅគ្រប់តំបន់ទាំងអស់នៅអឺរ៉ុបក្នុងរយៈពេលដ៏ខ្លីខាងមុខ»
ប្រធានគណៈកម្មាធិការសហគមន៍អ៊ឺរ៉ុប លោក Ursula von der Leyen បានមានប្រសាសន៍ថា៖
យោងតាមមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺអឺរ៉ុប សមាមាត្រនៃអ្នកទទួលបានវ៉ាក់សាំងទៅតាមក្រុមមនុស្សពេញវ័យ(មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ) នៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប និងនៅអឺរ៉ុប មានត្រឹមតែ ៤៤,១ ភាគរយប៉ុណ្ណោះ។
ដោយឡែក បើក្រឡេកមើលប្រជាជាតិជាច្រើនទូទាំងទ្វីបអាហ្រ្វិក និងអាស៊ី កំពុងប្រឈមនឹងវិបត្តិកង្វះវ៉ាក់សាំងជាច្រើនខែ ក្រោយទទួលបានវ៉ាក់សាំងមួយចំនួនពីកម្មវិធីចែកចាយវ៉ាក់សាំងសកល (COVAX) កន្លងមក។
តួរយ៉ាង ទ្វីបអាហ្រ្វិក គឺជាតំបន់ងាយរងគ្រោះបំផុត ដោយក្នុងចំណោមប្រជាជនចំនួន ១,៣ ពាន់លាននាក់(ឬស្មើនឹង ១៨% នៃចំនួនប្រជាជនពិភពលោក) ប្រមាណ ២% ប៉ុណ្ណោះ នៃចំនួនវ៉ាក់សាំងសម្រាប់ចែកចាយនៅលើពិភពលោក ត្រូវបានចែកចាយនៅទ្វីបនេះ ខណៈបណ្តាប្រទេសអាហ្វ្រិកមួយចំនួន នៅមិនទាន់ទទួលបានវ៉ាក់សាំងមួយដូសនៅឡើយ។
ទីប្រឹក្សារបស់អង្គការសុខភាពពិភពលោក កាលពីខែ មិថុនា បាននិយាយថា ក្នុងចំណោមប្រទេស ដែលមានប្រាក់ចំណូលទាបចំនួន ៨០ នៅទូទាំងពិភពលោក ដែលបានទទួលវ៉ាក់សាំង តាមរយៈកម្មវិធីវ៉ាក់សាំងសកលនេះ ប្រមាណជា ៤០ ប្រទេសត្រូវទទួលរងវិបត្តិខ្វះវ៉ាក់សាំង ឬ ជិតនឹងអស់វ៉ាក់សាំង។
អ្នកជំនាញផ្នែកសុខភាព និងអ្នកដឹកនាំពិភពលោក តែងព្រមានម្តងហើយម្តងទៀតថា ទោះបីប្រទេសអ្នកមានចាក់វ៉ាក់សាំងការពារប្រជាជនរបស់ពួកគេក៏ដោយ ក៏មិនអាចបង្រ្កាបជំងឺរាតត្បាតនេះបានដែរ ប្រសិនបើវីរុសនេះនៅតែរីករាលដាលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
លោក John Nkengasong អ្នកជំនាញខាងរោគសាស្ត្រ និងជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក បានមានប្រសាសន៍ថា៖
« យើងតែងនិយាយថា យើងរួមគ្នាបញ្ឍប់ជំងឺរាតត្បាតទាំងអស់គ្នា អញ្ចឹងយើងនៅមិនទាន់ឆ្លងផុតវានៅឡើយទេ ប្រសិនបើបណ្ដាប្រទេសនានានៅប្រឈមនឹងគ្រោះថ្នាក់នៅឡើយ»
ការធ្លាក់ចុះនៃកម្មវិធីចែកចាយវ៉ាក់សាំង អាចបណ្តាលឱ្យមានវ៉ារ្យ៉ង់ថ្មី ចម្លងដល់មនុស្ស ដែលចាក់វ៉ាក់សាំងរួចហើយទៀតផង។ បណ្តាប្រទេស ដែលគ្មានថវិកាសម្រាប់ទិញវ៉ាក់សាំង ក៏ត្រូវប្រឈមនឹងវិបត្តិកង្វះហិរញ្ញវត្ថុក្នុងការទិញវ៉ាក់សាំងពីទីផ្សារឯកជន ដែលមានតម្លៃថ្លៃជាងវ៉ាក់សាំងទូទៅ។ ហើយប្រសិនបើ នៅផលិតមិនទាន់វិញទៀត ប្រជាជនដែលងាយរងគ្រោះរួមមាន មនុស្សវ័យចំណាស់ និងបុគ្គលិកសុខាភិបាល ក្រោយទទួលបានដូសទី ១ ហើយត្រូវរងចាំទម្រាំបានវ៉ាក់សាំងដូសទី ២ ទៀត។
ជាមួយគ្នានេះ ប្រទេសដែលមានប្រជាជនទទួលបានវ៉ាក់សាំងច្រើនហើយរួមមាន ចក្រភពអង់គ្លេសជាដើម ក៏បានប្រកាសបន្ថយការររឹតត្បិតក្នុងរយៈពេល ២ សប្តាហ៍ទៀត បង្កជាការព្រួយបារម្ភពីសំណាក់បណ្ដាប្រទេសនានា ក៏ដូចជាអង្គការសុខភាពពិភពលោកផងដែរ។
ទោះយ៉ាងណា សមាគមវេជ្ជសាស្រ្តអង់គ្លេស (BMA) បានសម្តែងការព្រួយបារម្ភអំពីការសម្រេចរបស់ប្រទេសនេះថា រដ្ឋាភិបាលគួរតែបន្ត វិធានការណ៍ប្រឆាំងនឹងមេរោគឆ្លង ដែលអាចទទួលយកបាន ហើយចាត់វិធានការតាមទិន្នន័យឆ្លង មិនមែនតាមកាលបរិច្ឆេទទេ នៅពេលធ្វើការសម្រេចចិត្តលើការ ការពារអាយុជីវិតប្រជាជន។
អង្គការសុខភាពពិភពលោក (WHO) បានព្រមានរដ្ឋាភិបាលនានាជុំវិញពិភពលោកកុំឱ្យបន្ធូរបន្ថយការរឹតបន្តឹងឆាប់ៗពេក ដោយនិយាយថា ប្រទេសដែលប្រថុយប្រថាននឹងរឿងនេះ នឹងត្រូវទទួលនូវបញ្ហាប្រឈមទៅតាមសកម្មភាពរបស់ខ្លួន។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content