ភ្នំពេញ ៖ អ្នកជំនាញហិរញ្ញវត្ថុ និងអចលនទ្រព្យនៅកម្ពុជាចំនួន២រូបកាលពីពេលកន្លងទៅថ្មីៗនេះ បានលើកឡើងស្រដៀងគ្នាថា ស្ថិតនៅក្នុងបរិការណ៍នាពេលបច្ចុប្បន្ននេះ សម្រាប់អ្នកវិនិយោគដែលមានធនធានគ្រប់គ្រាន់នៅក្នុងដៃ នៅតែមានឱកាសទាញបានប្រាក់ចំណេញពីវិស័យអចលនទ្រព្យ។

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ និងជាអ្នកអភិវឌ្ឍន៍ផងដែរនោះបានអះអាងថា សម្រាប់អ្នកដែលមានហិរញ្ញវត្ថុគ្រប់គ្រាន់នៅក្នុងដៃ ឱកាសនេះគួរតែពិចារណាក្នុងការទិញផ្ទះ ទិញដីទុក ដើម្បីទទួលបានចំណេញនៅខាងមុខ ព្រោះពេលនេះតម្លៃអចលនទ្រព្យស្ថិតនៅកម្រិតទាប ដែលសុទ្ធតែជាឱកាសល្អទាំងអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍ផងដែរ។

លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងវិនិយោគអចលនទ្រព្យបានមានប្រសាសន៍ថា ៖
«ប្រសិនបើយើងមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់នោះវាគឺជាឱកាសល្អសម្រាប់ទិញទុកយកចំណេញ ពីព្រោះតម្លៃអចលនទ្រព្យពេលនេះត្រូវបានដាក់លក់ក្នុងតម្លៃស្រដៀងគ្នាទៅនឹងឆ្នាំមុន ហើយមានទីតាំងខ្លះដាក់លក់ក្រោមតម្លៃទីផ្សារ។ ប៉ុន្តែសម្រាប់អ្នកដែលមិនមានធនធានគ្រប់គ្រាន់ ឬមិនលុយក្នុងហោប៉ាវនោះទេ មិនគួរទិញផ្ទះទុកដោយប្រាក់កម្ចី ឬបង់រំលស់នៅអំឡុងពេលនេះទេ ពីព្រោះថាកម្ចីលុយពីធនាគារ ឬរំលស់ដោយផ្ទាល់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អាចជាភាពប្រថុយប្រថាន ដោយសារបញ្ហាកូវីដស្ថិតនៅក្នុងភាពស្រពិចស្រពិល»

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បានគាំទ្រទៅនឹងការលើកឡើងខាងលើនេះ ហើយបានលើកទឹកចិត្តឲ្យអ្នកមានលុយគ្រប់គ្រាន់គួរតែទិញផ្ទះទុកនៅអំឡុងពេលនេះ ពីព្រោះថាអាចនឹងទទួលបានអត្ថប្រយោជន៍ច្រើនជាងការទិញនៅក្នុងស្ថានភាពធម្មតា ដែលមានបូករួមទាំងការប្រូម៉ូសិនពិសេស ដូចជា ការផ្តល់ប្លង់រឹង ការផ្តល់ជូនឧបករណ៍សំភារៈប្រើប្រាស់ជាដើម ហើយកាន់តែពិសេសនោះគឺថាតម្លៃផ្ទះនៅពេលនេះ អាចមានកម្រិតទាបជាងទីផ្សារមុនពេលកើតមានកូវីដចន្លោះពី ១៥ ទៅ ៣០ភាគរយ។
ទោះបីជាយ៉ាងណា លោកឧកញ៉ាបានក្រើនរំលឹកថា មុនពេលសម្រេចទិញ ចាំចាប់បំផុតត្រូវតែពិចារណា និងស្រាវជ្រាវឲ្យបានល្អិតល្អន់ទៅលើក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន ឬបុរី ទៅលើឯកសារមួយចំនួនដូចជាបានទទួលសិទ្ធិស្របច្បាប់ជាម្ចាស់ដី និងធ្វើការអភិវឌ្ឍន៍ដែលទទួលបានអជ្ញាបណ្ណត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ ជាពិសេសប្រវត្តិរបស់ក្រុមហ៊ុនផ្ទាល់តែម្ដង ជៀសវាងកើតមានបញ្ហាក្រោយពេលទិញ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content