បាងកក ៖ វិបត្តិកូវីដនៅក្នុងប្រទេសថៃបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋជាច្រើន ដែលក្នុងនោះក្រុមហ៊ុនឯកជនធំតូចជាច្រើនក៏ទទួលរងនូវឥទ្ធពលអវិជ្ជមានរហូតមានការផ្លាស់ប្តូរទម្រង់បែបបទនៃដំណើរអាជីវកម្មរបសើខ្លួន ដើម្បីធ្វើយ៉ាងណាអាចតម្រូវទៅនឹងបរិបថទីផ្សារ ដែលសូម្បីតែឧស្សាហកម្មថាមពលផលិតបន្ទះសូឡាក៏ត្រូវប្ដូយុទ្ធសាស្ត្រថ្មីដូចគ្នា។

ជាលទ្ធផល ក្រុមហ៊ុនអាជីវកម្មថ្មីមួយរបស់ថៃដែលមានឈ្មោះថា Ion Energy Co បានប្រកាសថាប្រតិបត្តិការរបររកស៊ីរបស់ខ្លួនក្នុងការដំឡើងផ្ទាំងសូឡាតាមដំបូលផ្ទះនឹងអាចពង្រីកពីទំហំថាមពល៥មេហ្កាវ៉ាត់ទៅដល់១៥មេហ្គាវ៉ាត់នៅក្នុងឆ្នាំ២០២២នេះ។
ប្រធានប្រតិបត្តិក្រុមហ៊ុន Ion Energy លោក Peerakarn Manakit បានបញ្ជាក់ថា បញ្ហាកូវីដ-១៩ បានរុញច្រានឲ្យមនុស្សកាន់តែច្រើនងាកទៅកាន់របៀបរស់នៅបែបថ្មីជាការធ្វើការងារពីចំងាយទោះបីជារដ្ឋាភិបាលបានប្រកាសបន្ធូរបន្ថយនូវការរឹតត្បិតបិទទីក្រុង និងបើកដំណើរការប្រទេសឡើងវិញក៏ដោយ។

លោកបន្តថា ការព្យាករណ៍របស់ Ion Energy នឹងបន្តកើនឡើង៣ដង ដោយផ្អែកទៅលើជំនាញរបស់បុគ្គលិក និងទំនោរនៃការជ្រើសរើសលំនៅដ្ឋានដែលបច្ចុប្បន្នមានការប្រើប្រាស់ថាមពលដែលចំណាយតិចតួច។ លើសពីនេះទៅទៀត Ion Energy បានធ្វើការព្យាករណ៍បន្ថែមទៀតថា នឹងបង្កើនការដំឡើងបន្ទះសូឡាឲ្យបានថាមពលរហូតទៅដល់
១៥០មេហ្គាវ៉ាត់នៅក្នុងរយៈពេល៥ឆ្នាំខាងមុខជាមួយនឹងផែនការវិនិយោគទុនបន្ថែមរហូតទៅដល់ ៦២៥លានបាត ឬត្រូវជាប្រមាណ ១៩លានដុល្លារអាមេរិក។ គួរឲ្យដឹងដែរថា ក្រុមហ៊ុន Ion Energy មានអាជីវកម្មខាងជំនាញផ្គត់ផ្គង់បន្ទះសូឡា ដើម្បីដំឡើងតាមដំបូលផ្ទះ និងដំបូលក្រុមហ៊ុននានាជាមួយនឹងថាមពលកម្រិតជាងគីឡូវ៉ាត់ផង និងមេហ្គាវ៉ាត់ផង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

លុយយេនធ្លាក់ថ្លៃ បន្ថែមសម្ពាធលើវិបត្តិសន្តិសុខស្បៀងរបស់ជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/08/2026
នៅពីក្រោយវប្បធម៌ម្ហូបអាហារដ៏ល្បីល្បាញរបស់ជប៉ុន ដូចជា Sushi, Udon និង Sake ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀងដ៏ស្មុគស្មាញ ខណៈការពឹងផ្អែកលើការនាំចូល ការធ្លាក់ថ្លៃប្រាក់យេន និងផលប៉ះពាល់ពីគោលនយោបាយកសិកម្មចាស់ៗកំពុងបង្កើនភាពងាយរងគ្រោះ





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content