បរទេស ៖ ពិភពលោកបច្ចុប្បន្នបានប្រើប្រាស់ធនធានធម្មជាតិយ៉ាងច្រើនអនេកដែលវាកំពុងបង្កជាផលប៉ះពាល់យ៉ាងខ្លាំងទៅដល់បរិស្ថាននៃភពផែនដីយើង សូម្បីតែការប្រើប្រាស់ស៊ីម៉ង់ត៍ និងឥដ្ឋនៅក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសំណង់ក្តី។

ដោយសារតែមើលឃើញនូវចំណុចអវិជ្ជមានទាំងនេះទើបមានក្រុមហ៊ុនមួយដែលមានឈ្មោះថា Biohm បានសម្រេចចិត្តក្នុងការអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីដ៏អស្ចារ្យ ដែលអាចកែច្នៃដោយការយកផ្សិត និងសំណល់អាហារទាំងឡាយមកបញ្ចូលគ្នាផលិតទៅជាធនធានមួយដែលអាចប្រើប្រាស់ជំនួសឲ្យការប្រើប្រាស់ដុំឥដ្ឋព្រមទាំងស៊ីម៉ង់ត៍ផងដែរ។

Biohm បានទាញយកដំណើរការ និងទម្រង់នៃសណ្ឋានឬសរបស់ផ្សិត និងសំណល់អាហារខូចៗទៅផលិតជាវត្ថុធាតុដើមមួយប្រភេទមានគុណភាពគ្រប់គ្រាន់ដើម្បីយកទៅសាងសង់ជាអគារបាន ក្រោមការប្រើប្រាស់បច្ចេកទេសគួបផ្សំសំខាន់ៗមួយចំនួនដែលក្រុមហ៊ុនមិនបានបង្ហើបប្រាប់លម្អិតនោះឡើយ។ វត្ថុធាតុដើមមួយប្រភេទនេះមានអត្ថប្រយោជន៍លើសលប់ជាងការប្រើប្រាស់ធនធានស៊ីម៉ង់ត៍ និងឥដ្ឋយ៉ាងច្រើន។
ផលិតផលថ្មីនេះមិនត្រឹមតែសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាពដូចទៅនឹងផលិតផលដែលពិភពលោកកំពុងប្រើប្រាស់បច្ចុប្បន្ននោះទេ ពីព្រោះ វានឹងមិនបញ្ចេញសារជាតិពុលឡើយ ហើយកាន់តែពិសេសគឺកាត់បន្ថយនៃកម្រិតគ្រោះថ្នាក់ និងការរីករាលដាលពេលមានហេតុការណ៍អគ្គីភ័យជាដើម ហើយមានគុណភាពខ្លាំងក្នុងការទប់ទល់ជាមួយនឹងសម្លេងរំខានផងដែរ។ ក្រៅតែពីអាចយកជំនួសស៊ីម៉ង់ត៍ និងឥដ្ឋហើយនោះ ផលិតផលធម្មជាតិថ្មីមួយនេះក៏នឹងអាចប្រើប្រាស់ជំនួសវត្ថុធាតុដើមផ្សេងទៀត ដូចជារូបរាងឆ្អឹងសត្វជា 3D ឬជាការ៉ូ សម្រាប់ការតុបតែងក្នុងអគារ។ គោលគំនិតរបស់ Biohm គឺបង្កើតផលិតផលទាំងឡាយចេញពីធម្មជាតិ និងកែច្នៃវាទៅជាវត្ថុប្រើប្រាស់ដ៏មានប្រយោជន៍ជាវិជ្ជមានសម្រាប់ភពផែនដី។
គួរឲ្យដឹងដែរថា ក្នុងរយៈពេល៣០ឆ្នាំខាងមុខនេះ ប្រជាជនពិភពលោកនឹងមានការកើនឡើងប្រមាណជា២៥ភាគរយ ហើយសកម្មភាពទាំងឡាយដែលពាក់ព័ន្ធទៅការសាងសង់អគារថ្មីសម្រាប់តែលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនឹងអាចបង្កើតជាការបំពុលអាកាសរហូតទៅដល់ ៣៩ភាគរយនៃការបំពុលអាកាសទាំងអស់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content