អាជីវកម្មខ្នាតតូច និងមធ្យម មិនគួររំលងបច្ចេកទេសរៀបចំផេកហ្វេសប៊ុកទាំង៧ចំណុច

ភ្នំពេញ ៖ បច្ចុប្បន្ននេះ មានអាជីវកម្មមិនតិចនោះទេដែលបានងាកមកយកចិត្តទុកដាក់ និងយកបណ្តាញផ្សព្វផ្សាយសង្គម (facebook)ធ្វើជាវិធីសាស្ត្ររកចំណូលនៃអាជីវកម្មរបស់ខ្លួន ជាពិសេស ក្នុងអំឡុងពេលដែលពិភពលោកបានទទួលរងការវាយប្រហារដោយសារវិបត្តិ​កូវីដ។

ក្រៅតែពីសេវាកម្មផ្សព្វផ្សាយដោយសេរី និងឥតគិតថ្លៃហើយនោះ ហ្វេសប៊ុក ក៏ជាភ្នាក់ងារផ្សព្វផ្សាយដែលអាចចំណាយលុយ (Boost) ដើម្បីស្វែងរកអតិថិជនគោលដៅបានយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែប្រសិនបើអ្នកជាម្ចាស់អាជីវកម្មខ្នាតតូច ឬមធ្យម ដែលចង់ឲ្យការផ្សព្វផ្សាយកាន់តែទទួលបានលទ្ធផលល្អនោះ មិនត្រូវមើលរំលងនូវបច្ចេកទេសក្នុងការរៀបចំផេក (page) ទាំង៧ចំណុចដូចខាងក្រោមនេះឡើយ៖

១- កំណត់ទីតាំងផេក  (Location Your Page) ៖ នៅលើហ្វេសប៊ុក អាជីវកម្មរបស់អ្នកគឺជាប្រេនមួយ និងជាក្រុមហ៊ុនមួយដែលទាមទារចាំបាច់នូវគ្រប់លក្ខខណ្ឌ​ រាប់ទាំងទីតាំងផងដែរ ដែលវាអាចផ្តល់ភាពងាយស្រួលចំពោះអតិថិជនក្នុងការស្វែងយល់។

២- រៀបចំព័ត៌មានលើផេក 
(Optimize Your Page) ៖ ចូលទៅកាន់ផេករបស់អ្នក និងធ្វើការបញ្ចូលព័ត៌មានដ៏សំខាន់ទាំងនេះ ដូចជាទីតាំងព័ត៌មានសម្រាប់ទំនាក់ទំនង​ លេខទូរស័ព្ទទាក់ទង និងអ៊ីម៉េល ក៏ដូចជាមុខងារមួយចំនួនទៀត ដូចជាការបង្កើតព្រឹត្តិការណ៍ និងការបង្កើតការប្រកាសជ្រើសរើសបុគ្គលិកជាដើម។

៣- បង្កើតមតិកាជាប្រចាំពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រទីផ្សារ ( Content with strategy engagement) ៖ ការបង្ហោះតែផលិតផល ឬសេវាកម្មរបស់អាជីវកម្មអ្នកសុទ្ធលើផេកមិនមែនជាគំនិតល្អនោះទេ ដូច្នេះដើម្បីអាចទាក់ទាញអតិថិជនឲ្យចូលមកផេកជាប្រចាំនោះ គឺទាមទារនូវមតិកាមានប្រយោជន៍ ឬប្លែកដែលពាក់ព័ន្ធទៅនឹងផលិតផលនិងសេវាកម្ម។

៤- បង្កើត Story លើផេកពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រ ៖ ក្រៅតែពី News Feed ហ្វេសប៊ុកក៏មានមុខងារមួយទៀតដើម្បីទាក់ទាញ និងបង្ហាញព័ត៌មានទៅកាន់អតិថិជនផងដែរគឺជា Story ។

៥- កំណត់តួនាទីរបស់ផេកអ្នកឲ្យទៅជាការិយាល័យផ្នែកគាំទ្រអតិថិជន (Customer Support) ៖ មិនត្រឹមតែបង្ហាញព័ត៌មានអំពីសេវាកម្មនិងផលិតផលរបស់អាជីវកម្មនោះទេ អ្នកគួរតែប្រើប្រាស់ហ្វេសប៊ុកទៅជាផ្នែកដ៏សំខាន់មួយក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជន ឬជាអ្នកផ្តល់សេវាកម្មគាំទ្រទាំងឡាយជាមួយនឹងអតិថិជនផងដែរ ពីព្រោះថាមនុស្សភាគច្រើននៅពេលនេះកំពុងមានវត្តមាននៅលើទូរស័ព្ទដៃ។

៦- បង្កើតផ្ទាំងផ្សព្វផ្សាយដោយចំណាយលុយ ( Paid Advertising (Boost Page))៖ ការចំណាយលុយខ្លះទៅលើការផ្សព្វផ្សាយគឺជាវិធីសាស្ត្រដ៏ល្អបំផុត ពីព្រោះថាអ្នកអាចមើលឃើញថាក្នុងចំណោមមាតិកាដែលអ្នកបង្ហោះចុងក្រោយតើមានមតិកាណាខ្លះដែលកំពុងមានកំណើននៃចំនួនអ្នកមើលច្រើនជាងគេ ដូចនេះ វាគឺជាការជួយរុញមាតិកា រុញទាំងផេករបស់អ្នកទៅកាន់អតិថិជនបានកាន់តែច្រើន និងមានប្រសិទ្ធភាពបំផុត។ ៧- តាមដានគូប្រកួតប្រជែងលើហ្វេសប៊ុក ៖ ចំណែកទីផ្សារ គឺជាការប្រកួតប្រជែងគ្នារវាងអាជីវកម្មដែលមានមុខជំនួញដូចគ្នា ដូចនេះមិនខុសពីការធ្វើអាជីវកម្មបែបប្រពៃណីនោះទេ ដែលទាមទារឲ្យអ្នកត្រូវតែចេះមើលពីយុទ្ធសាស្ត្រទីផ្សាររបស់ដៃគូប្រជែង ដូច្នេះ អ្នកត្រូវតែតាមដានផេករបស់គូប្រជែងឲ្យបានជាប្រចាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក