វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានចូលរួមចំណែកជាវិជ្ជមានធំធេង និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចូលរួមចំណែកជាវិជ្ជមានធំធេង និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលជាអតិថិជនទទួលសេវាធនាគារ និងហិរញ្ញវត្ថុ មានភាពប្រសើរឡើង ជាពិសេសលើការបង្កើនប្រាក់ចំណូល និងរក្សាកម្មសិទ្ធិដីធ្លី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់សមាគមទាំងពីរ ដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានយល់ជ្រាបពីរបាយការណ៍ស្រាវជ្រាវមួយស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ ការអភិវឌ្ឍ បញ្ហាប្រឈម និងអនុសាសន៍នានា» ក្រោមការគាំទ្ររបស់ក្រសួងសហព័ន្ធអាល្លឺមង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (BMZ)។ ការសិក្សានេះ បានបង្ហាញយ៉ាងច្បាស់ថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចូលរួមចំណែកជាវិជ្ជមានធំធេង និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា  អតិថិជនទទួលសេវាធនាគារ និងហិរញ្ញវត្ថុ មានភាពប្រសើរឡើង ជាពិសេសលើការបង្កើនប្រាក់ចំណូល និងកម្មសិទ្ធិដីធ្លី។

ការសិក្សាដដែលក៏បានបញ្ជាក់ដែរថា៖

“អ្នកចូលរួមឆ្លើយសំណួរភាគច្រើនលើសលប់ បានទទួលផលល្អពីកម្ចីនាពេលបច្ចុប្បន្ន ។ ក្នុងនោះ គួរកត់សម្គាល់ «កំណើនប្រាក់ចំណូល» ជាចំណុចទី១ដែលពួកគាត់បានលើកឡើងមុនគេ…។ ជាងនេះទៀត ការសិក្សាក៏បានបង្ហាញយ៉ាងច្បាស់ថា៖ «អតិថិជនយល់ឃើញថា កម្ចីភាគច្រើនបានផ្តល់ផលវិជ្ជមានជាច្រើន និងយ៉ាងខ្លាំងសម្រាប់ពួកគាត់ ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ចាត់ទុកថាទំនាក់ទំនងជារួម ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ក៏មិនមានទិដ្ឋភាពណាមួយជាបញ្ហាអ្វីនោះដែរ។”

បន្ថែមពីលើផលវិជ្ជមានដែលបានលើកឡើង ការសិក្សានេះក៏បានអះអាងដែរថា ឥណទានស្ទើរតែមិនមែនជាហេតុផលចម្បង ដែលនាំឱ្យមានពលកម្មកុមារ ឬការធ្វើចំណាកស្រុកនោះទេ។ ផ្ទុយទៅវិញ អតិថិជនឥណទានមួយភាគច្រើនទទួលផលវិជ្ជមានជាច្រើន រួមមានការកើនឡើងប្រាកចំណូល និងកម្មសិទ្ធិដីធ្លី ជាដើម។

ទោះជាយ៉ាងនេះក្តី ការសិក្សាក៏បានរកឃើញនូវករណីអវិជ្ជមានមួយចំនួនផងដែរ ទាក់ទងនឹងការវាយតម្លៃឥណទាន ការធ្វើទីផ្សារគគ្រឹក​គគ្រេង និងការលក់ដីធ្លីសម្រាប់សងឥណទានជាដើម។ ប៉ុន្តែចំពោះការលក់ដីធ្លីដែលរកឃើញ គឺមានប្រមាណ ១,២ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយអ្នកស្រាវជ្រាវបញ្ជាក់យ៉ាងច្បាស់ថា មិនមែនរាល់ការលក់ដីធ្លីទាំងនោះ សុទ្ធតែតំណាងឱ្យការក្ស័យធន់ផ្នែកសេដ្ឋកិច្ច និងសង្គមរបស់គ្រួសារគ្រួសារអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែមួយចំណែកពាក់ព័ន្ធនឹងការវិវត្តនៃតំលៃដីធ្លីក្នុងប្រទេសកម្ពុជា ផងដែរ។

សមាគមទាំងពីរបានយល់ និងគោរពយកនូវក្តីបារម្មណ៍មួយចំនួន ដែលត្រូវបានលើកឡើងក្នុងរបាយការណ៍សិក្សានេះ។ សមាគមទាំងពីរ យល់ឃើញថា ព្រំដែននៃការសិក្សានេះ មិនបានឆ្លុះបញ្ជាំងរូបភាពទាំងស្រុងនៃវិស័យនេះឡើយទេ។ នេះអាចបណ្តាលមកពីការកំណត់និយមន័យខុសគ្នានូវពាក្យ «បំណុលច្រើនវ័ណ្ឌករ» ឬទៅលើទិដ្ឋភាពខុសគ្នានៃបរិបទវិស័យមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ជាដើម។

សមាគមទាំងពីរ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះស្ថាប័នមួយចំនួន ដែលបានផ្សព្វផ្សាយជាសាធារណៈក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយផ្តោតសំខាន់តែលើទិដ្ឋភាពអវិជ្ជមាន ដោយមិនបានបង្ហាញនូវខ្លឹមសារសំខាន់រួមក្នុងរបាយការណ៍សិក្សា ដែលជាហេតុបណ្តាលអោយមានការភ័ណច្រឡំក្នុងចំណោមសាធារណៈមតិ។

សមាគមទាំងពីរ បានឱ្យដឹងថា ៖

“អ្វីដែលសំខាន់ជាងនេះទៅទៀត យើងខ្ញុំសូមធានានូវការប្តេជ្ញាចិត្តចំពោះការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ដែលតែងតែជាបេសកកម្មស្នូលនៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល។  សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងដៃគូពាក់ព័ន្ធនានា តែងតែបាននិងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវការរីកចម្រើនវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងការចូល រួមចំណែកជាវិជ្ជមានដល់អតិថិជនផងដែរ។ ភ័ស្តុតាងដែលមានស្រាប់ ដូចជាការដាក់ចេញនូវគោលការណ៍ផ្តល់ឥណទាន ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ វគ្គបណ្តុះបណ្តាលប្រធានសាខាថ្នាក់ខេត្តនិងតំបន់ ស្តង់ដាររួមសម្រាប់កិច្ចសន្យាឥណទាន កម្មវិធីពង្រឹងសមត្ថភាពស្តីពីឥណទានប្រកបដោយទំនួលខុសត្រូវ ក៏ដូចជាការពង្រឹងសិទ្ធិអំណាចអតិថិជនតាមរយៈកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ។”

បន្ថែមលើសវិធានការណ៍ និងគំនិតផ្តួចផ្តើមខាងលើ សមាគមនឹងអញ្ជើញស្ថាប័នអន្តរជាតិ ឯករាជ្យមួយ ក្នុងការសិក្សាអោយបានស៊ីជម្រៅលើទិដ្ឋភាពរួមនៃវិស័យមីក្រូហិរញ្ញវត្ថុផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....