ភ្នំពេញ ៖ នៅពេលបុណ្យចូលឆ្នាំចិន ដែលថ្ងៃឈប់សំរាកដ៏សំខាន់បំផុតសម្រាប់បងប្អូនខែ្មជាប់ខ្សែស្រឡាយចិន ចូលមកដល់ ប្រជាជនជាច្រើនតែងតែដើរផ្សារ និងចំណាយថវិកាទិញម្ហូបអាហារ បន្លែ សាច់ និងគ្រឿងប្រដាប់ប្រដាសែន ដើម្បីប្ររព្ធពិធីឧទ្ទិសជូនដូនតា ដែលបានចែកដ្ឋានទៅ និងបួងសួងសុំសុខសប្បាយជាដើម។

អ្នកស្រី វចនា ស្រ្តីមេផ្ទះមួយរូបរស់នៅម្តុំផ្សារពោចិនតុង បានថ្លែងប្រាប់ថា ជារៀងរាល់ឆ្នាំ គ្រួសារអ្នកតែងតែសែនម្ហូបអាហារ និងផ្លែឈើ ឧទ្ទិសកុសលជូនដូនតាខ្សែស្រឡាយចិន ដែលចែកឋានទៅ ហើយមុនពេលចូលឆ្នាំប្រពៃណីចិនមួយថ្ងៃ អ្នកស្រីតែងតែចំណាយពេលដើរផ្សារដើម្បីទិញម្ហូបអាហារ និងគ្រឿងប្រដាប់ប្រដាសម្រាប់សែន និងឧទ្ទិសកុសលជូនតារបស់អ្នកស្រី។

អ្នកស្រីបានថ្លែងដូច្នេះថា ៖
“ក្នុងពេលឆ្នាំប្រពៃណីជាតិចិនចូលមកដល់ គ្រួសាររបស់ខ្ញុំតែងតែចំណាយប្រាក់មួយចំនួន ដើម្បីម្ហូបអាហារ និងគ្រឿងសែនមួយ សម្រាប់ឧទ្ទិសកុសលជូនជូនតាខ្សែស្រឡាយចិន ដែលបានចែកដ្ឋាន ហើយបួងសួងសុំសុខសប្បាយ”
អ្នកស្រីបានថ្លែងបន្តថា អ្នកចំណាយប្រាក់ប្រមាណពី ២០០ ទៅ ៣០០ ដុល្លារ ដើម្បីទិញម្ហូបអាហារ ដូចជាជ្រូកខ្វៃ មាន់ទា និងគ្រឿងប្រដាប់ប្រដាសែនជាដើម។
លោក ត្រាំង កក អាជីវករប្រកបរបរលក្ខណៈគ្រួសារ ដែលមានទទួលខ្វៃជ្រូក និងទា បានថ្លែងប្រាប់ថា លោកទើបតែងបើកអាជីវកម្មលក្ខណៈទើបតែបានប៉ុន្មានចុងក្រោយនេះប៉ុណ្ណោះ តែរៀងរាល់ចូលឆ្នាំចិនម្តងៗ លោកទទួលបានកម្ម៉ង់ច្រើនជាងថ្ងៃធម្មតា។
លោកសង្កេតឃើញថា សម្រាប់ទំហំជ្រូកខ្វៃដែលពេញនិយម និងទទួលបានកម៉្មង់ពីអតិថិជនច្រើន គឺមានគីឡូចាប់ចន្លោះពី ៥ ទៅ ៦ គីឡូ ហើយតម្លៃរបស់វាចាប់ពី ៦០ ម៉ឺន ទៅដល់ ៦៥ ម៉ឺនរៀល។ លោកបន្តថា តែសម្រាប់គ្រួសារមានជីវកម្មធូរធា គេកម្ម៉ង់ជ្រូកខ្វៃដែលមានតម្លៃចាប់ពី ៨០ ម៉ឺនរៀលទៅ។
ទោះបីជាយ៉ាងក៏ដោយ លោកបង្ហាញពីចំនួនជ្រូកខ្វៃដែលបានលក់ចេញនៅក្នុងឆ្នាំនេះ លោកគ្រាន់តែលើកឡើងថា ឆ្នាំនេះ លោកទទួលបានចំនួនកម្ម៉ង់តិចតូច។
បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សំរាកដ៏សំខាន់បំផុត សម្រាប់ជនជាតិចិន។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគិតថ្មី។ ជាប្រពៃណី ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពីធីបុណ្យបង្ហោះគោម។ ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅតំបន់ដែលមានចំនួនប្រជាជន ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជា យើងជាដើម។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់ សម្រាប់ប្រជាជនចិន ហើយវាក៏មានឥទ្ធិពល ទៅលើពិធីបុណ្យចូលឆ្នាំថ្មី របស់ប្រទេសជិតខាងផងដែរ ជាពិសេសចំណងវប្បធម៌ ជាមួយប្រជាជន ដែលជនជាតិចិនធ្វើអន្តរកម្មជាមួយ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី នឹងអនុវត្តគម្រោងទំនើបកម្មយោធាសំខាន់ចំនួន ៩ តាមរយៈមូលនិធិអឺរ៉ុប SAFE
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
រដ្ឋាភិបាលទីក្រុងសូហ្វៀ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រើប្រាស់មូលនិធិរបស់អឺរ៉ុបដែលការអនុម័តនេះនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗចំនួន ៩ សម្រាប់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់ប្រទេសប៊ុលហ្ការី

ពលរដ្ឋអាម៉េរិកកាន់តែច្រើនលែងមានជំនឿចិត្តលើប្រទេសអាម៉េរិកខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
អាម៉េរិកកំពុងគ្របដណ្តប់ដោយក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់សាធារណជនដែលជាជនជាតិអាម៉េរិកខ្លួនឯងចំពោះបញ្ហាជាច្រើនដូចជាលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសេដ្ឋកិច្ច និងឯកភាពជាតិ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content