សាធារណរដ្ឋកូរ៉េ ៖ គណៈប្រតិភូកម្ពុជា ដែលរួមមានតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហគ្រាសផលិតម្ហូបអាហារកម្ពុជា បានធ្វើទស្សនកិច្ចទៅប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី៧-១៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីបច្ចេកទេសផលិតម្ហូបអាហារ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីកឱកាសសម្រាប់ភាពរីកចម្រើននៃឧស្សាហកម្មម្ហូបអាហារកម្ពុជា។
ក្នុងដំណើរនេះ គណៈប្រតិភូកម្ពុជាបានចុះទស្សនកិច្ចតាមស្ថាប័នពាក់ព័ន្ធសំខាន់ៗ រួមទាំងវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) តំបន់ប្រមូលផ្តុំឧស្សាហកម្មម្ហូបអាហារ វិទ្យាស្ថានស្រាវជ្រាវវត្ថុធាតុដើម និងរោងចក្រសហគ្រាសមួយចំនួន។

ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា បានលើកឡើងថា៖
«ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការផ្លាស់ប្តូរចំណេះដឹង បច្ចេកទេស និងពង្រឹងកិច្ចសហការផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ តែក៏ជាការបើកឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការពង្រីកទីផ្សារ និងស្វែងរកដៃគូអាជីកម្ម ជាពិសេស រោងចក្រធំៗ ដែលប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនសុវត្ថិភាព ស្តង់ដារ និងការកែច្នៃផលិតផលចំណីអាហារ»។
តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិបានសិក្សាស្វែងយល់អំពីដំណើរការផលិតកម្មសាកល្បង ការវិភាគគុណភាព និងការវេចខ្ចប់។ ម្ចាស់សហគ្រាសផលិតចំណីអាហារដែលចូលរួម ក៏បានស្វែងយល់ពីបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនទំនើបៗ ដែលផ្តល់ឱ្យកាសសម្រាប់ការលើកកម្ពស់សមត្ថភាពផលិតកម្ម និងដើម្បីបំពេញតាមស្តង់ដាទីផ្សារអន្តរជាតិផងដែរ៕







វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content