ឯក​ឧត្តម ឧបនាយក​រដ្ឋ​មន្រ្តី​ ប្រាក់ សុខុន ផ្ដល់សារគន្លឹះក្នុងឱកាសអបអរសាទរទិវា ASEM

ភ្នំពេញ ៖ ឯក​ឧត្តម ឧបនាយក​រដ្ឋ​មន្រ្តី​ ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសាទរទិវា ASEM បានថ្លែងសារគន្លឹះសំខាន់ៗចំនួន៨ ដែលមានខ្លឹមសារ និងអត្ថន័យជ្រាលជ្រៅ ដើម្បីធ្វើឱ្យ​ប្រសើរ​​ឡើង​វិញនូវ​ពហុភា​គីនិយម​ឆ្ពោះទៅរកអនាគត​នៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប​​ កាន់តែ​​រឹងមាំ ប្រកប​ដោយ​ចីរភាព បរិយាប័ន្ន​​និង​​ថាម​វន្ត។

សារគន្លឹះដែលត្រូវបានថ្លែងនៅក្នុងឱកាសអបអរសាទរទិវា ASEM មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

១- ស្រប​ពេល​ដែល​​ឆ្នាំនេះ​គឺ​ជាខួ​បលើ​កទី២៦​ នៃ​កិច្ច​ប្រជុំ​អាស៊ី-​អឺរ៉ុប (ASEM)​ ​តាង​​នាម​ឱ្យ​​​​រាជរដ្ឋាភិបាលកម្ពុជា​ ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមថ្លែង សារជូនពរ​ដ៏​កក់ក្តៅបំផុតជូន​ដល់​ដៃគូ ASEM និង​ប្រជាជន​នៃទ្វីបទាំង​ពីរ​ទាំងអស់របស់យើង សូម​ជួប​តែ​​សុភមង្គល វិបុល​​សុខ សុខភាព​ល្អ ព្រមទាំង​ការ​ស្តារឡើងវិញ​​ពីជំ​ងឺរាត​ត្បាតកូវីដ-១៩ ប្រកបដោយ​ចីរភាព​។ វា​​បានក្លាយជាការអនុវត្តរបស់​យើងដែល​កំណត់​យក​​ខែមីនា​ ដើម្បីប្រារព្ធទិវា ASEM ចាប់តាំងពីពេល​​​​បង្កើត​វា​​ឡើង​ ក្នុងឆ្នាំ២០១៦ នៅប្រទេសម៉ុងហ្គោលី រួច​មក​។

២- យើងអាចមានមោទនភាពចំពោះ​កំណត់ត្រា​​រយៈពេ​ល ២៦ឆ្នាំកន្លងមក​នេះ​ នៃ​ភាព​ជា​ដៃគូ​ដ៏រឹង​មាំ​រវាង​អាស៊ី និង​អឺរ៉ុប​ របស់ ASEM។ បច្ចុប្បន្ន​នេះ ASEM ​​គឺជាក្រ​បខ័​ណ្ឌកិ​ច្ចស​ហប្រ​តិបត្តិ​ការ​ធំបំផុត​ នៅក្រៅអង្គការសហប្រជា​ជាតិ ដែ​លតំណា​ងឱ្យ ៦០​% នៃចំនួនប្រជាជនពិភពលោក ៥៥​% នៃពាណិជ្ជក​ម្មពិ​ភ​ពលោក​ ៦៥​% ​នៃសេដ្ឋ​កិច្ចពិភពលោក និង ៧៥​% នៃទេសចរណ៍ពិភពលោក។ ជាមួយនឹងការរួមចំណែកដ៏សំខាន់​នេះ ASEM ពិតជា​វេទិកា​ប្រកប​ដោយ​​អត្ថន័យមួយ​នៅក្នុងកិច្ចការសកល ដែល​មាន​ពហុភា​គីនិ​យមជាស្នូ​ល​។

៣- កាល​ពីឆ្នាំមុន​ យើងមានឱកាសជាប្រវត្តិសាស្ត្រ និងកិត្តិយសដ៏អស្ចារ្យក្នុងកា​រ​ធ្វើជាម្ចា​ស់ផ្ទះរៀប​ចំ​​កិច្ច​ប្រ​ជុំកំពូល ASEM លើកទី១៣ (ASEM 13) ក្រោម​ប្រធា​នប​ទ “​​ការ​ពង្រឹ​ង​ពហុភាគី​និយ​ម​ដើម្បី​​កំណើ​នរួមគ្នា”​ ហើយ​ខ្ញុំ​ពិតជា​មាន​សេចក្តី​សោមន្ស​​រីករា​យដែលបានឃើញ​ មេដឹកនាំ ASEM ផ្តល់​​ សារ​សំខា​ន់បំ​ផុតទៅ​​លើគុណ​​តម្លៃស្នូលរបស់ ASEM ក៏​ដូចជាទៅលើ​​ការប្តេជ្ញា​ របស់ខ្លួន​​ធ្វើឱ្យ​ប្រសើរ​​ឡើង​វិញនូវ​ពហុភា​គីនិយម​ឆ្ពោះទៅរកអនាគត​នៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប​​ កាន់តែ​​រឹងមាំ ប្រកប​ដោយ​ចីរភាព បរិយាប័ន្ន ​​និង​​ថាម​វន្ត។ ជាថ្មី​ម្តងទៀត ​ស្មារតីនៃភាពមិ​នផ្លូវការ ​ភាពបត់បែន ភាពជាដៃគូស្មើភាព កុងស៊ុងស៊ីស និងផ​លប្រ​យោជន៍ទៅវិញទៅមក បានលេចធ្លោ​យ៉ាង​ខ្លាំង​នៅ​​ក្នុងដំណើរការ​នៃ​​កិច្ច​​​ប្រជុំ​​កំពូ​លទាំ​ងមូលតែម្តង​។

៤- ថ្នាក់​ដឹក​នាំ ASEM បានបង្ហាញពីការចូលរួមយ៉ាងម៉ឺងម៉ាត់​របស់​ខ្លួន​នៅ​ក្នុង​​ការ​ដោះស្រា​យបញ្ហាប្រឈម​សកល ​និង​តំបន់ ដូចបានឆ្លុះបញ្ចាំងជាមួយ​​ នឹងសកម្ម​ភាពជា​សកលរបស់មេដឹកនាំ​ ASEM ប្រឆាំង​​នឹង​ជំងឺ​កូវីដ​-១៩ និងការ​ប្រែប្រួ​លអា​កាស​ធាតុ ការប្តេ​ជ្ញា​ចិត្ត​លើកកម្ពស់សុខភាព និងសុវត្ថិភាព​សាធារណៈ ការយកចិត្តទុកដាក់លើ​ការមាន​ការ​​ងារ​របស់យុវជន និងការ    លើក​កម្ពស់​​សិទ្ធិ​អំណា​ចរបស់​ស្ត្រី ព្រមទាំង​ការ​​តាំងចិត្តដោះស្រាយកំណែទម្រង់អង្គកា​រ​ពាណិជ្ជកម្ម​ពិភព​លោក​ ​ក្នុង​ចំណោ​មប​ញ្ហាផ្សេងៗទៀត។ សំខាន់ជាងនេះទៅទៀត ថ្នាក់​ដឹកនាំ​ ASEM ​​ជា​ចុងក្រោយ​​បានអនុម័តលើ​       ​ឯ​ក​សារ​លទ្ធ​ផលសំ​ខាន់​ៗចំនួនបីគឺ៖ (១) សេ​ចក្តី​ថ្លែ​ងកា​រណ៍​រ​បស់ប្រធាន អង្គប្រជុំ​ ASEM13 (២) ​សេចក្តីថ្លែង​កា​រណ៍ទីក្រុង​​ភ្នំពេញ​ ស្តីពីការស្តារ​សេដ្ឋ​​​កិច្ច​-សង្គមឡើងវិញ​​​ក្រោយជំងឺ​​កូវីដ-១៩ និង (៣) ឯកសារ​ផែនការ​អនាគត​ស្តី​ពី​​ការតភ្ជាប់របស់​​ ASEM ។

៥- ឯកសារលទ្ធផលទាំងនេះបាន​ក្លាយ​ជា​សមិទ្ធផល​ជា​​ប្រវ​ត្តិសា​ស្ត្រថ្មីមួយនៅក្នុង​កិច្ច​ស​ហប្រ​តិបត្តិ​ការ ASEM ព្រមទាំង​បាន​​ពង្រឹ​​ង​​សាមគ្គី​ភាព និង​​​​ការប្តេជ្ញាចិត្តរួ​មគ្នារបស់​យើង​​ ​ដើម្បីបន្ត​​រក្សា ​និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ​នៅអា​ស៊ី ​និងអឺរ៉ុប ក៏ដូច​ជា​​​​​កសាងអនាគតមួយ​ ប្រកប​ដោយ​បរិយាប័ន្ន​ ចីរភាព និង​មាន​ភាពធន់សម្រាប់មនុស្ស​ជំនាន់​បច្ចុប្បន្ន​ និងអ្នក   ជំនាន់ក្រោយ​ទៀត​របស់យើង។

៦- ASEM ត្រូវតែតស៊ូបន្ត​ទៀត​សម្រាប់​ទសវត្សរ៍​បន្ទាប់ៗ​ទៀត​នា​ពេល​ខាង​មុខនេះ និងទៅថ្ងៃអនាគត​ ដើម្បីធានាថា វិបុលភាព និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាព​ ត្រូវបាន​ធានាស​ម្រាប់​ដៃគូ ​A​SE​M ទាំងអស់ និងប្រហែល​ជា​​​អាចសម្រាប់​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ជុំ​វិញ​ពិភព​លោក​ ផងដែរ​។ ការ​ប្តេជ្ញាចិត្តរបស់ A​SE​M​ ឆ្ពោះ​ទៅ​​​កសាង​ស​ហគមន៍មួយប្រកបដោយ​ភាព​សុខដុមរមនា​ មាន​លក្ខណៈ​ប្រកួត​ប្រជែង មាន​ភាពធន់ និង​​ចីរភាព សម្រាប់​ប្រជាជននៅអាស៊ី និងអឺរ៉ុប នៅតែបន្ត​ជាអាទិភា​ពកំពូលមួយ​របស់​ខ្លួន​។

៧- ដើម្បី​សម្រេច​បាន​គោល​ដៅ​ខាង​លើ​នេះ ​ដៃគូ ​AS​EM​ ទាំ​ង​អស់ត្រូវតែ​សហការ​គ្នា​ឱ្យ​បាន​ស្អិត​រមួត​នៅក្នុង​​គោល​ដៅរួម​នេះ ដើម្បីធានាថា ពហុភាគី​និយ​ម​នឹងនាំមក​នូវ​​ស្ថិរភា​ព និ​ង​វិបុល​ភាព​ដើម្បី​​កំណើ​នរួ​មគ្នា​ ព្រមទាំង​ធានាឱ្យ​បាន​ថា​ ពហុភាគីនិយម ​នឹង​ដោះស្រាយ​បញ្ហា​តំបន់ និងសកល​ ដែលមានស្រាប់ និង​កំពុង​កើត​មាន​​ឡើង​ ក្នុងគោលបំណងឈាន​ទៅ​​សម្រេ​ចឱ្យ​​បាននូវគោលដៅ​ អភិវឌ្ឍន៍​ប្រក​ប​ដោយ​ចីរភាពឆ្នាំ​២០៣០​របស់អង្គការសហប្រជាជាតិ។

៨- ក្នុង​ន័យ​នេះ​​ កម្ពុជាបាន​ត្រៀម​ខ្លួ​នរួច​​ជា​ស្រេច និង​​ទន្ទឹងរង់ចាំបន្តអនុវត្ត​ការងារ​​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃ​គូ ​ASE​M ​ទាំ​ងអស់ ក៏ដូច​ជា​​ភាគី​ពាក់ព័ន្ធ​នានា​ ក្នុង​ការ​​​អនុវត្តវិធានការផ្សេង​ៗ​ ដូច​មានចែងនៅ​​ក្នុងឯកសារលទ្ធផល ASEM13 នាពេ​លថ្មី​ៗនេះ ​ដើម្បីបន្ត​​ជំរុ​ញកិ​ច្ចសហប្រតិបត្តិការ ASEM បន្ថែមទៀត ដោះស្រាយបញ្ហាដែល​ជា​​ក​ង្វល់​រួម ព្រមទាំង​​លើក​ស្ទួយ​ទំនាក់ទំនង​ជា​មិត្តភា​ពក្នុ​ង​ចំណោ​មដៃ​គូ​ទាំងអស់ឈា​នទៅ​ដល់កម្រិត​​​ខ្ពស់ថ្មី​​មួយទៀត​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី