សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសំណង់ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងរដ្ឋបាលសាធារណៈទំនើប

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសំណង់ថាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់កសាងរដ្ឋបាលសាធារណៈទំនើប

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសំណង់ថាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់កសាងរដ្ឋបាលសាធារណៈទំនើប។ នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងផែនការកសាងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសំណង់ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើដល់ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការឱ្យបើកកិច្ចប្រជុំផ្ទៃក្នុងនិងពិគ្រោះយោបល់ផ្ដល់គំនិតយុទ្ធសាស្ត្រ យុទ្ធវិធីបន្ថែមទៀតដើម្បីអនុវត្តលើកិច្ចការវិមជ្ឈការនិងវិសហមជ្ឈការ ដែលនេះក៏ជារឿងសំខាន់មួយដែលយើងត្រូវធ្វើផងដែរ ដោយផ្អែកលើការពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ក្នុងនោះមានការកសាងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន លើកទឹកចិត្តដល់មន្ត្រី ការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។

ទន្ទឹមនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យសមាជិកអង្គប្រជុំត្រូវរួមគ្នាគិតគូរអំពីវិស័យសំណង់ និងរៀបចំដែនដី ផងដែរ។ ឯកឧត្តម បញ្ជាក់ថា ជោគជ័យរបស់ក្រសួងលើការកសាងលិខិតបទដ្ឋានគតិយុត្តនោះ គឺត្រូវមានការចូលរួមសហការពីរដ្ឋបាលថ្នាក់ក្រោមជាតិឬខេត្ត ដោយបង្រៀនអ្នកចូលរួមឱ្យចេះច្បាប់នោះទើបការអនុវត្តច្បាប់ទទួលបានជោគជ័យ។

ឯកឧត្តម បានលើកឡើងពីគោលការណ៍គ្រឹះក្នុងការដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺបន្តនិរន្តរភាពការងារនិងធានាដំណើរការរបស់ស្ថាប័ន រក្សាស្មារតីនិងសតិអារម្មណ៍មន្រ្តីឱ្យបាននឹងនរ សាមគ្គីភាពនិងឯកភាពផ្ទៃក្នុង និងកសាងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ឯកឧត្តមយល់ឃើញថា ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នេះអាចជោគជ័យបាន លុះត្រាតែរដ្ឋបាលថ្នាក់ក្រោមជាតិមានកម្រិតចំណេះដឹងស្មើគ្នា នោះទើបអាចមានការយល់ដឹងនិងរួមគ្នាអនុវត្តការងារបម្រើប្រជាពលរដ្ឋបានល្អប្រសើរ។

បន្ទាប់ពីកិច្ចប្រជុំនេះរួច ឯកឧត្តម សាយ សំអាល់ នឹងបញ្ជូនលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសំណង់ទៅកាន់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន សមាគមអ្នកសាងសង់និងដៃគូផ្សេងៗទៀតផ្ដល់មតិយោបល់បន្ថែមដើម្បីឲ្យលិខិតបទដ្ឋានទាំងនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ រួចនឹងបញ្ជូនបន្តទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីសុំការអនុម័ត៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វៀតណាម នឹងកាត់បន្ថយពន្ធលើផលិតផលអាម៉េរិកមួយចំនួន ដើម្បីជៀសវាងពីសម្ពាធពន្ធរបស់ Donald Trump

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2025

ប្រធាននាយកដ្ឋានគោលនយោបាយពន្ធរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម Nguyen Quoc Hung លើកឡើថា ពន្ធលើឧស្ម័នធម្មជាតិរាវ (LNG) ដែលនាំចូលពីអាម៉េរិកនឹងត្រូវកាត់បន្ថយមកពី ៥ ភាគរយមកត្រឹម ២ ភាគរយ, ពន្ធលើរថយន្តនៅចន្លោះ ៤៥​ ភាគរយទៅ ៦៤ ភាគរយនឹងកាត់បន្ថយមកត្រឹមច ៣២ ភាគរយ, និងពន្ធលើអេតាណុលនឹងកាត់បន្ថយពី ១០ ភាគរយមកត្រឹម ៥ ភាគរយ។

ក្រសួង​ឧស្សាហកម្ម បណ្តុះបណ្តាលមន្ត្រី ដើម្បីលើកកម្ពស់ការរៀបចំផែនការ​ថវិកា និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2025

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបណ្តុះបណ្តាលមន្ត្រីដើម្បីលើកកម្ពស់ការរៀបចំផែនការ​ថវិកា និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​

ឆ្នាំ២០២៤ វៀតណាមនាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2025

វៀតណាមបាននាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជា ឬ ជាង ៦៤% នៃការនាំចូលកៅស៊ូសរុបរបស់វៀតណាម ដែលមានតម្លៃជាង ១,២ ពាន់លានដុល្លារអាមេរិក

កម្ពុជា និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពិភាក្សាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2025

កម្ពុជានិង IFC ពិភាក្សាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះ​សីហនុ និងពង្រាងនីតិវិធីប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន

វិស័យរដ្ឋ និងវិស័យឯកជន កម្ពុជា-អាម៉េរិក បើកកិច្ចសន្ទនាលើកទី២ ដើម្បីដំណោះស្រាយ និងបង្កើនការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2025

វិស័យរដ្ឋ និងវិស័យឯកជន កម្ពុជា-អាម៉េរិក បានបើកកិច្ចសន្ទនាលើកទី២នៅកម្ពុជាដើម្បីពិភាក្សាបញ្ហាប្រឈម និងឱកាសបង្កើនការវិនិយោគ

ឆ្នាំ២០២៥ រដ្ឋាភិបាលកូរ៉េ អាចនឹងផ្តល់ជំនួយប្រមាណ ៣៥០លានដុល្លារដល់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2025

ឆ្នាំ២០២៥ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ត្រូវបានគេរំពឹងថា នឹងផ្តល់ជំនួយផ្លូវការប្រមាណ៣៥០លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសំខាន់ៗ និងជាអាទិភាព

ទីភ្នាក់ងារ KOICA ផ្តល់ជំនួយឥតសំណង១២លានដុល្លារសម្រាប់គម្រោងជំរុញការបណ្តុះបណ្តាលអាកាសចរណ៍ស៊ីវិលកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/03/2025

ទីភ្នាក់ងារ កយកា (KOICA) ផ្តល់ជំនួយឥតសំណង ១២លានដុល្លារអាមេរិកសម្រាប់គម្រោងជំរុញការបណ្តុះបណ្តាលអាកាសចរណ៍ស៊ីវិលកម្ពុជា

សកម្មភាពសង្វាក់ផលិតកម្មរោងចក្រ និងសេវាកម្មយឺតយ៉ាវរបស់ជប៉ុន ធ្វើឲ្យប៉ះពាល់ដល់ក្តីរំពឹងកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/03/2025

ម្ចាស់អាជីវកម្មនៅក្នុងវិស័យសេវាកម្មបានបន្តជួបប្រទះបញ្ហាកើនឡើងនៃតម្លៃថ្លៃដើមគ្រប់ប្រភេទទំនិញ ហើយគិតត្រឹមតែតម្លៃអង្ករប៉ុណ្ណោះ បច្ចុប្បន្នកំពុងហក់ឡើងដល់ទៅ៨០ភាគរយ

លោក Trump គំរាមយកពន្ធ ២៥ ភាគរយលើប្រទេសដែលទិញប្រេង និងឧស្ម័នពីវេណេស៊ុយអេឡា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/03/2025

កាលពីថ្ងៃចន្ទ Donald Trump បានលើកឡើងថា សហរដ្ឋអាម៉េរិកនឹងដាក់ពន្ធ ២៥ ភាគរយលើប្រទេសដែលទិញប្រេង និងឧស្ម័នពីវ៉េណេស៊ុយអេឡា ខណៈដែលលោកកំពុងព្យាយាមបង្កើនសម្ពាធលើប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro និងប្រទេសចិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើវិនិយោគិនចិនបង្កើតតំបន់កសិ-ឧស្សាហកម្ម ខណៈភាគីចិនបានឯកភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/03/2025

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្នើវិនិយោគិនចិនមកពីខេត្តជាំងស៊ូ បង្កើតតំបន់កសិ-ឧស្សាហកម្ម ខណៈភាគីចិន បានឯកភាព និងទទួលយកសំណើទាំងស្រុង

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *