Abalobi គឺជាអាជីវកម្មកើតថ្មី Startup មួយដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងតាមរយៈមុខងារដ៏អស្ចារ្យរបស់វាក្នុងការតាមដានមើលភោគផលត្រីដែលក្រុមអ្នកនេសាទប្រមូលបានពីសមុទ្ររហូតដល់ពេលវាត្រូវបានយកទៅចម្អិនជូនអតិថិជននៅតាមភោជនីយដ្ឋាននានា។

Abalobi ជាកម្មវិធីទូរស័ព្ទ ឬ Mobile App ដែលបង្កើតឡើងក្នុងគោលបំណងជួយដល់ក្រុមអ្នកនេសាទត្រីខ្នាតតូចទាំងការបង្កើនប្រាក់ចំណូលការបង្កើនលទ្ធភាពលក់កាន់តែច្រើន និងដោយផ្ទាល់ទៅកាន់អតិថិជន ហើយជាពិសេសក៏ជាអ្នកជួយផ្សព្វផ្សាយពីការគ្រប់គ្រងជីវិតបាតសមុទ្រប្រកបដោយនិរន្តរភាពចំពោះបរិស្ថានផងដែរ។

អ្នកប្រើប្រាស់មិនត្រឹមតែអាចមើលឃើញទិន្នន័យថា តើត្រីដែលពួកគេទទួលទានមានប្រភពមកពីណានោះទេ វាថែមទាំងអាចផ្តល់ព័ត៌មានជាច្រើនពាក់ព័ន្ធទៅនឹងអត្តសញ្ញាណរបស់ត្រីតាមរយៈការកំណត់សំគាល់ដោយប្រព័ន្ធឌីជីថលផងដែរ។
សម្រាប់ក្រុមអ្នកនេសាទវិញពួកគេអាចទាញយកទិន្នន័យព្រមទាំងអាចមើលឃើញថា តើត្រីរបស់ពួកគេបានធ្វើដំណើរចុងក្រោយទៅដល់ទីណា និងភោជនីយដ្ឋានណាមួយ ហើយថែមទាំងអាចពិនិត្យទៅលើការចំណាយ និងចំនួនត្រីដែលពួកគេបានប្រមូលផលបានទៀតផង។

មុខងារផ្សេងទៀតដែលជួយឲ្យអ្នកនេសាទទទួលបានអត្ថប្រយោជន៍កាន់តែខ្លាំងនោះគឺជាលទ្ធភាពក្នុងការលក់ត្រីដោយផ្ទាល់ទៅកាន់អតិថិជន ឬភោជនីយដ្ឋាន ដូចនេះពួកគេនឹងអាចទទួលបានតម្លៃដ៏សមរម្យស្របទៅនឹងតម្លៃទីផ្សារ ហើយចំណែកឯអ្នកទិញវិញមានសិទ្ធិក្នុងការទទួលបានព័ត៌មាន និងដំណើរនៃការប្រមូលផលត្រីទាំងនោះពីក្រុមអ្នកនេសាទផងដែរ ជាពិសេសគឺអាចមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកនេសាទ និងវិធីសាស្ត្រជាច្រើនរបស់ពួកគេក្នុងការប្រឹងប្រែងថែរក្សា និងអភិរក្សជីវិតក្រោមបាតសមុទ្រ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារអភិវឌ្ឍន៍អាស៊ី ទាញទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៣,៩ភាគរយក្នុងឆ្នាំ២០២៦
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/09/2026
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ជាថ្មី ដោយបានទម្លាក់ការព្យាកររបស់ខ្លួនពី ៤,១ភាគរយ មកនៅត្រឹម៣,៩ភាគរយ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការព្យាកររបស់ធនាគារអន្តរជាតិមួយនេះ ដោយយោងលើកត្តាមួយចំនួន ជាក់ស្ដែងដូចជាការធ្លាក់ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦នេះ

IMF ព្រមានថា អឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ បើឈប់រត់ប្រណាំងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះអឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ

ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីជាអន្តរជាតិឲ្យបានកាន់តែធំនៅជុំវិញវិស័យប្រព័ន្ធផ្កាយរណបរបស់ចិន។ អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត Novinata បានសរសេរថា ប្រទេសចិនកំពុងរុញច្រានយ៉ាងឆាប់រហ័សនូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរុករកតាមបណ្តាញរណប BeiDou របស់ខ្លួនទៅទីផ្សារអន្តរជាតិ តាមរយៈការបង្កើនទំហំផ្គត់ផ្គង់ផលិតផល បច្ចេកវិទ្យា និងកម្មវិធីដែលពាក់ព័ន្ធទៅក្នុងពាណិជ្ជកម្មជួញដូរ។ យោងតាមទិន្នន័យដែលបានបង្ហាញ សេវាកម្មរបស់ប្រព័ន្ធ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content