ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាប្រមូលមតិយោបល់បន្ថែមទាក់ទិននឹងធ្លាគំលាតនគរូបនីយកម្ម និងការកំណត់យន្តការ ដើម្បីសម្រួលដល់ការងារឱ្យមានភាពប្រសើរ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង បានលើកយកធ្លាគម្លាតនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន និងបែបបទនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ដោយអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យ និងត្រៀមដាក់ចេញនូវវិធានការថ្មី ដើម្បីសម្រួលដល់ការងារឱ្យមានភាពប្រសើរឡើង និងកាត់បន្ថយនូវភាពស្មុគស្មាញដែលកំពុងតែកើតមាន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ទាំងនេះមិនមែនជាភារកិច្ចរបស់អគ្គនាយកដ្ឋានសំណង់តែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវរួមឯកភាពគ្នាគ្រប់អគ្គនាយកដ្ឋានទាំងអស់ ដោយចូលរួមមតិយោបល់ រួមគិត រួមទទួលខុសត្រូវ ដើម្បីអនុវត្តកិច្ចការនេះឱ្យបានល្អ ពីព្រោះដល់ពេលវេលាហើយដែលយើងទាំងអស់គ្នាត្រូវរឹងមាំដោយខ្លួនឯងដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឱ្យឈានឆ្ពោះទៅមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ៖

«យើងទាំងអស់គ្នាត្រូវរៀបចំយន្តការថ្មីដើម្បីកែប្រែស្ថានភាពដែលមិនសូវល្អទាក់ទិននឹងវិស័យសំណង់ និងនគរូបនីយកម្ម ឱ្យមកល្អប្រសើរឡើងវិញ ពីព្រោះដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងប្រទេសកម្ពុជាបានលុះត្រាតែយើងត្រូវចុះបញ្ជីដីធ្លីបង្ហើយ និងដោះស្រាយវិវាទសំណង់ឱ្យបានចប់សព្វគ្រប់ នោះទើបយើងអាចឈានទៅរកការផ្ដល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋបន្តទៀតបាន»។

ក្នុងឱកាសនេះ ឯកឧត្តម បានណែនាំដល់សមាជិកអង្គប្រជុំត្រូវអនុវត្តកិច្ចការរបស់ខ្លួនដោយកំណត់យន្តការធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋមានការរងសម្ពាធ រឺមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចទទួលយករាល់គោលការណ៍ដែលត្រូវអនុវត្តទាំងនោះបាន ទាក់ទិននឹងវិស័យសំណង់ និងនគរូបនីយកម្ម។ បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យការអនុវត្តការងាររបស់មន្ត្រីទាំងអស់ ត្រូវមានភាពវាងវៃ មាននវានុវត្តន៍ ចេះបត់បែនតាមសភាពការណ៍ និងចេះដោះស្រាយបញ្ហានានាជុំវិញខ្លួន ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានវឌ្ឍនភាពឆ្ពោះទៅមុខប្រកបដោយភាពឯករាជ្យម្ចាស់ការ។

កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសងេ្កតឃើញថា ក្នុងការអនុវត្តអនុក្រឹតលេខ៤២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី កុ្រង និងទីប្រជុំជន អនុក្រតលេខ៧៦ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នំ២០១៥ ស្តីពីការកែសម្រួលមាត្រា៣០ មាត្រា៣៤ មាត្រា៣៨ មាត្រា៥០ មាត្រា៦៦ មាត្រា៧៤ និងមាត្រា៨២ នៃអនុក្រឹតលេខ៤២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី កុ្រង និងទីប្រជុំជន និងអនុក្រឹតលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់ បានជួបប្រទះការលំបាកជាច្រើន ដោយមានចំណុចមួយចំនួនពុំទាន់បានអនុវត្តឱ្យមានការឯកភាពគ្នានៅឡើយ។ ដូចនេះ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកយកធ្លាគម្លាតនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន ក៏ដូចជាបែបបទនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យ និងត្រៀមដាក់ចេញនូវវិធានការថ្មី ដើម្បីសម្រួលដល់ការងារ ជាពិសេសកាត់បន្ថយនូវភាពស្មុគស្មាញដែលកំពុងតែកើតមាន។ សូមគូសបញ្ជាក់ជូនផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ចេញនូវវិធានការនៅក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានការឯកភាពផ្ទៃក្នុងក្រសួង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម


Leave a Reply

Your email address will not be published.Required fields are marked *