ភ្នំពេញ ៖ ប្រតិបត្តិការតាមប្រព័ន្ធបាគងដែលជាប្រព័ន្ធទូទាត់ទូទាំងប្រទេសដែលផ្អែកលើបច្ចេកវិទ្យា Blockchain របស់ធនាគារជាតិនៃកម្ពុជាទទួលបានការពេញនិយមខ្លាំង ដោយប្រតិបត្តិការជាប្រាក់រៀលកើនឡើង ៦២ ដង ហើយប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកកើនឡើង ៨២ ដង ក្នុងឆ្នាំ២០២១។

ក្នុងឆ្នាំ២០២១ ប្រតិបត្តិការតាមប្រព័ន្ធបាគងបានកើនដល់ ចំនួន ៨,១៦ លានប្រតិបត្តិការ ក្នុងនោះប្រតិបត្តិការជាប្រាក់រៀលកើនឡើង ៦២ ដង ដល់ ២,៥១ ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកកើនឡើង ៨២ដង ដល់ ២,៨៩ ពាន់លានដុល្លារអាមេរិក ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

ធនាគារកណ្តាលសង្ឃឹមថា បាគងនឹងរួមចំណែកដល់ការអភិវឌ្ឍន៍របស់ប្រទេស ដោយបង្កើតប្រព័ន្ធហិរញ្ញវត្ថុរួម ដែលប្រជាពលរដ្ឋអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយស្មាតហ្វូន (ទូរស័ព្ទឆ្លាតវៃ ឬ Smartphone) របស់ពួកគេ។
កម្មវិធីបាគងលើទូរស័ព្ទដៃឆ្លាតវៃអាចប្រើនៅតាមបណ្តាហាង និងសម្រាប់ការផ្ទេរប្រាក់។ ប្រជាពលរដ្ឋមិនចាំបាច់ត្រូវការចុះឈ្មោះគណនីធនាគារនៅ “បាគង” ទេ ដោយពួកគេគ្រាន់តែប្រើប្រាស់លេខទូរស័ព្ទនៅកម្ពុជា។ អ្នកប្រើប្រាស់អាចផ្ញើប្រាក់ដោយការស្កេន QR កូដ ឬបញ្ជាក់លេខទូរស័ព្ទរបស់អ្នកទទួល។ ប្រតិបត្តិការអាចធ្វើឡើងជាប្រាក់រៀលកម្ពុជា ឬដុល្លារអាមេរិក។
យោងតាមសិក្សារបស់ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចេញផ្សាយការសិក្សាចុងក្រោយរបស់ខ្លួន និងបានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួនប្រមាណ ៣២ ភាគរយ គ្រោងនឹងឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ បន្ទាប់ពីការកើតឡើងនៃជំងឺរាតត្បាត Covid-19។
ឥរិយាបថទូទាត់ប្រាក់របស់អតិថិជនបានផ្លាស់ប្តូរយ៉ាងលឿន ពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល និងតាមរយៈបច្ចេកវិទ្យា Contactless ជាពិសេសគឺតាមរយៈ QR កូដ និងកាបូបអេឡិចត្រូនិច (e-Wallet)។
ជំងឺរាតត្បាតកូវីត បានពន្លឿននូវការទូទាត់តាមរយៈឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជា ដោយសារពួកគេជឿជាក់ថា ការមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ នឹងធ្វើឱ្យសង្គមកាន់តែមានអនាម័យ (មានប្រមាណ ៤៣%) កាន់តែមានប្រសិទ្ធភាព (មានប្រមាណ៣៩%) និង ល្អសម្រាប់បរិស្ថាន (ប្រមាណ៣៧%) ។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖
“ដោយសារតែជម្រើសនៃការទូទាត់តាមរយៈឌីជីថលមានច្រើន យើងកំពុងធ្វើដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរពីជំនាន់មួយ គឺអំពីរបៀបដែលប្រជាជនកម្ពុជាជ្រើសរើសការទូទាត់ និងការទទួលប្រាក់។ នៅក្រុមហ៊ុន Visa យើងកំពុងតាមដានយ៉ាងជិតស្និទអំពីដំណើរការអភិវឌ្ឍទៅរកការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ តាមរយៈការប្រើប្រាស់ពត៍មានទីផ្សារ ដើម្បីធានាបាននូវការគាំទ្រដល់ដៃគូអាជីវកម្មក្នុងស្រុកឲ្យទទួលបានទម្រង់ទូទាត់ប្រាក់ឌីជីថលដែលកាន់តែឆ្លាតវៃ ឆាប់រហ័ស និងមានសុវត្ថិភាពជាងមុន”
ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ការប្រើសាច់ប្រាក់សុទ្ធ បានធ្លាក់ចុះ ២២ ភាគរយ បើធៀបទៅនឹងឆ្នាំមុនៗ។ អ្នកប្រើប្រាស់កម្ពុជាម្នាក់ក្នុងចំណោមប្រាំនាក់ បានព្យាយាមសាកល្បងឈប់ប្រើសាច់ប្រាក់សុទ្ធ ហើយជាលទ្ធផលស្ទើរតែពាក់កណ្តាល (ប្រមាណ៤៦%) អះអាងថា ពួកគេអាចឈប់ប្រើសាច់ប្រាក់សុទ្ធ បានយូររហូតដល់ទៅជាងមួយសប្តាហ៍។ ក្នុងចំណោមអ្នកដែលមិនបានសាក្បងឈប់ប្រើសាច់ប្រាក់សុទ្ធ មានប្រហែល ២៩ ភាគរយ មានជំនឿចិត្តថា ពួកគេអាចពឹងផ្អែកលើជម្រើសនៃការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់សុទ្ធបានរហូតដល់ទៅមួយខែឬយូរជាងនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាពសេដ្ឋកិច្ចនិងធុរកិច្ច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/05/2026
ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា បានឈានដល់ជំហានរបត់ថ្មីមួយទៀត តាមរយៈការដាក់ឱ្យអនុវត្តកាន់តែទូលំទូលាយនូវ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា»

កម្ពុជា ត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ពិភពលោកល្អបំផុតនៅរដូវកាលបៃតង ឆ្នាំ២០២៦
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/05/2026
កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ល្អបំផុតក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust នៃចក្រភពអង់គ្លេស

ជីប ម៉ុង ឧបត្ថម្ភថវិកាជាលើកទី ៣ ក្នុងរយៈពេល១០ឆ្នាំ ជូនសមាគមសិល្បករខ្មែរ ជំរុញការអភិវឌ្ឍវិស័យសិល្បៈ និងលើកស្ទួយវប្បធម៌ជាតិ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 26/05/2026
ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បានបន្តឧបត្ថម្ភថវិកាជាលើកទី៣ ជូនដល់សមាគមសិល្បករខ្មែរ ក្នុងកិច្ចសហការរយៈពេល ១០ ឆ្នាំ ដែលមានថវិកាឧបត្ថម្ភសរុបចំនួន ៧៧៧.៧៧៧ ដុល្លារអាម៉េរិក

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/05/2026
ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content