បណ្តាអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា តម្លៃមាសនៅតែបន្តមានតម្លៃស្ថិតនៅក្រោម ២០០០ដុល្លារនៅឡើយក្នុងមួយអោន (Ounce) ដែលជាខ្នាតរបស់ទីផ្សារសហរដ្ឋអាមេរិក ហើយគិតត្រឹមថ្ងៃដើមសប្ដាហ៍នេះតម្លៃមាសបានងើបឡើងវិញបន្តិចប្រមាណជា៧ដុល្លារទៅដល់១៧១៥,៦ដុល្លារក្នុងមួយអោន ឬប្រមាណជា៥៥១៥៧ដុល្លារក្នុងមួយគីឡូក្រាម។

តម្លៃមាសសកលត្រូវបានគេមើលឃើញថាបានចាប់ផ្តើមធ្លាក់ចុះខ្លាំងតាំងតែពីខែមីនា ហើយបន្តធ្លាក់បែបនេះអស់រយៈពេល ៣ខែមកហើយ ពោលគឺគិតចាប់តាំងតែពីពេលដែលអាមេរិកចាប់ផ្តើមទទួលរងនូវអត្រាអតិផរណាកើនឡើងខ្លាំងធនាគារកណ្តាល សម្រេចចិត្តបង្កើនអត្រាការប្រាក់ជាបន្តបន្ទាប់ ហើយជាលទ្ធផលធ្វើឲ្យលុយដុល្លារស្ទុះងើបឡើងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ ព្រមទាំងហក់ឡើងស្មើលុយអឺរ៉ូ។

មាសត្រូវបានគេចាត់ទុកថាជាទុនបម្រុងដ៏មានសារៈសំខាន់បំផុតសម្រាប់បណ្តាប្រទេស និងរដ្ឋាភិបាលទាំងឡាយលើសកលលោកបន្ទាប់ពីក្រដាសប្រាក់ ដូចនេះធនាគារកណ្តាលគឺជាភាគីដ៏សំខាន់មួយដែលចូលរួមធ្វើឲ្យមានតម្លៃមាសឡើង ឬចុះបាននៅក្នុងទីផ្សារ។ក្រៅពីធនាគារកណ្តាល កត្តាសំខាន់ៗផ្សេងទៀតដែលជួយឲ្យប្រែប្រែ ឬអាចគណនាតម្លៃមាសលើទីផ្សារបានគឺអាស្រ័យសំខាន់ទៅលើ៖
តម្រូវការគ្រឿងអលង្ការ និងឧស្សាហកម្មមាស ៖ ដែលប្រើប្រាស់វត្ថុធាតុដើមជាមាស។ ជាឧទាហរណ៍ កាលពីឆ្នាំ២០១៩ ទីផ្សារផលិតគ្រឿងអលង្ការលើសកលលោកមានចំនួនដល់ទៅ៤៤០០តោន ឬស្មើទៅនឹងការប្រើប្រាស់ពាក់កណ្តាលរបស់ទីផ្សារពិភពលោក។
ប្រើប្រាស់ជារបាំងការពារទ្រព្យ ៖ នៅអំឡុងពេលនៃភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចមនុស្សជាច្រើននាំគ្នាទិញមាសទុក ពីព្រោះថាវាត្រូវបានចាត់ទុកជា Safe Haven ឬទ្រព្យដែលមានសុវត្ថិភាពបំផុត។
តម្រូវការវិនិយោគ ៖ មិនត្រឹមអាចជួញដូរនៅក្នុងទីផ្សារពិតនោះទេ មាសក៏ត្រូវបានគេជួញដូរជាភាគហ៊ុនផងដែរ។ គិតត្រឹមខែមីនាឆ្នាំ២០២១កន្លងមកទីផ្សារហ៊ុនដ៏ល្បី SPDR Gold Trust (GLD)បានស្តុកទុកមាស និងភាគហ៊ុនសរុបដល់ទៅ១០៧៨តោន ខណៈដែលការជួញដូរ និងវិនិយោគជាមាសកាលពីឆ្នាំ២០១៩មានទៅដល់១២៧១,៧តោន ឬត្រូវជា២៩ភាគរយនៃតម្រូវការមាសនៅទូទាំងសកលលោក
ផលិតកម្មផលិតមាស ៖ ប្រទេសសំខាន់ដែលជាអ្នកផលិតមាសច្រើនជាងគេបំផុតដែលមានដូចជាប្រទេសចិន អាហ្វ្រិកខាងត្បូង អាមេរិក អូស្ត្រាលី រុស្ស៊ី និងប៉េរូ ដូចនេះ ប្រសិនបើការផ្គត់ផ្គង់ច្រើនជាងតម្រូវការ ឬតម្រូវការច្រើនជាងការផ្គត់ផ្គង់ច្បាស់ណាស់វានឹងធ្វើឲ្យតម្លៃមាសប្រែប្រួល ហើយបណ្តាប្រទេសជាអ្នកផលិតទាំងនោះគឺជាអ្នកចូលរួមចំណែកដ៏សំខាន់នៅក្នុងលទ្ធផលជាតម្លៃរបស់មាស៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទំនិញថៃ មកកម្ពុជា បន្ដធ្លាក់ចុះខ្លាំង បង្ហាញពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ
បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 20/10/2026
ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម ក៏ដូចជាការនាំចូលទំនិញពីប្រទេសថៃមកកាន់ទឹកដីកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កន្លងទៅនេះ បានធ្លាក់ចុះជិត ៣៣.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ពោលបើគិតជាទឹកប្រាក់ គឺធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មកនៅត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការនាំចេញទំនិញរបស់កម្ពុជារយៈពេល ៩ខែដូចគ្នា ទៅប្រទេសថៃវិញ ក៏បានធ្លាក់ចុះ

មេដឹកនាំកំពូលឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាឆ្នាំក្រោយតបតាមការអញ្ជើញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/10/2026
បរទេស ៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាឆ្នាំក្រោយនេះក្នុងឱកាសកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីបានរៀបចំផែនការទស្សនកិច្ចសម្រាប់ឆ្នាំនេះរួចរាល់ ។ តាមរយៈការចេញផ្សាយដោយកាសែត RT បានសរសេរថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ពីផែនការនៃកិច្ចប្រជុំពិភាក្សាមួយរវាងប្រមុខថ្នាក់ដឹកនាំកំពូលទាំង២នេះទៅកាន់ក្រុមអ្នកកាសែតថា លោក

អាម៉េរិក ហាមមិនឱ្យប្រើប្រាស់ AI របស់ចិន ក្នុងប្រព័ន្ធស្ថាប័នរដ្ឋាភិបាលសំខាន់មួយចំនួន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/10/2026
កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងសន្តិសុខមាតុភូមិអាម៉េរិក (DHS) ចេញបញ្ជាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទាំងអស់របស់ក្រុមហ៊ុនចិន DeepSeek នៅក្នុងភ្នាក់ងាររដ្ឋប្បវេណីរបស់រដ្ឋាភិបាល

រដ្ឋមន្ត្រីដែនដី ៖ ដីធ្លីជាពាងទឹកសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់សម្រាប់ធានាដំណើរការរបស់សង្គមជាតិ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 20/10/2026
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ដីធ្លី បានក្លាយទៅជាឧបករណ៍សម្រាប់ធ្វើពាណិជ្ជកម្ម (Commodity) ប្រកបដោយសុវត្ថិភាព ដែលជាពាងទឹកមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់ សម្រាប់ធានាដំណើរការរបស់សង្គមជាតិ។ ការលើកឡើងបែបនេះនៅក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយក្រុមការងារ International Land Coalition Asia (ILC Asia)





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content