កណ្តាល ៖ ណាំវ៉ាតឿ ជាប្រភេទដំណាំចេកដែលកំពុងមានការពេញនិយមពីសំណាក់ប្រជាជនទូទៅ ក៏ដូចជាប្រជាកសិករផងដែរ ខណៈដែលពូជដំណាំចេកប្រភេទនេះងាយស្រួលដាំ មិនរើសដី ហើយអាចទទួលបានផលច្រើនខុសពីដំណាំចេកណាំវ៉ាធម្មតា និងមានតម្រូវការទីផ្សារខ្ពស់។

មានកម្ពស់ដើមត្រឹមតែ ១.៣ ទៅ ១.៥ ម៉ែត្រ មានទម្រង់ដើមធំកណ្ដាញ់ និងផ្លែមានច្រើនស្និត ចេកណាំវ៉ាតឿ បានក្លាយទៅជាប្រភេទដំណាំម្យ៉ាងដែលផ្ដល់មានការពេញនិយមដាំត្បិតវាបានផ្តល់នូវផលដ៏ប្រសើរ ទាំងត្រយូង ទាំងផ្លែ ស្លឹក និងដើម ហើយគេក៏អាចដាំក្នុងនាមជាប្រភេទរុក្ខជាតិលម្អនៅជុំផ្ទះផងដែរ។

លោក គង់ សំអាត ជាស្ថាបនិក និងជាអ្នកគ្រប់គ្រងផ្សារកសិផលស្នាដៃកសិករ (Farmer Work) នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងជាអ្នកដាំដើមចេកណាំវ៉ាតឿមួយរូបដែរនោះ បានលើកឡើងពីការដាំចេកប្រភេទនេះថា ៖
“ខ្ញុំចូលចិត្តដាំដំណាំ ហើយខ្ញុំគិតថា ចេកនេះវាមានប្រយោជន៍ច្រើន ងាយស្រួលដាំ មិនរើសប្រភេទដី ឬបរិយាកាសនោះទេ ឱ្យតែមានដី មានទឹកគ្រប់គ្រាន់។ ម៉្យាងទៀត ខ្ញុំមើលឃើញថា ចេកណាំវ៉ាតឿ វាមានភាពស្រស់ស្អាត រាងទាប ផ្លែបានច្រើន ហើយមានរសជាតិផ្អែមឆ្ងាញ់ សំបកវាស្តើង អាចដាំក្នុងលក្ខខណ្ឌលំអរក៏បាន”
លោកបញ្ជាក់ថា ៖
“ចេកណាំវ៉ាតឿនេះមិនត្រឹមតែមានមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងអាចផ្ដល់ផលច្រើនជាងចេកទូទៅដែលមួយស្ទងវាអាចមានដល់ទៅជិត២០ស្និត ហើយមួយស្និតអាចមានពី ១៨-២០ផ្លែឯណោះ។ ចំណែករូបរាងដើមរបស់វាវិញ គឺទាបស្អាតអាចដាំសម្រាប់លម្អក្បែរផ្ទះ ហាង ឬភោជនីយដ្ឋានបានយ៉ាងស្រស់ស្អាត”

ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការដាំវិញត្រូវបានលោក សំអាត បញ្ជាក់ប្រាប់ថា ចំពោះប្រភេទដើមចេកណាំវ៉ាតឿនេះគឺងាយស្រួលដាំ ងាយស្រួលថែទាំ ធន់នឹងជំងឺ និងមិនរើសប្រភេទដី តែដើម្បីឱ្យដំណាំកាន់តែល្អក៏ត្រូវមើលថែ ស្រោចទឹក ដាក់ជីបំប៉នផងដែរ ហើយចំពោះបងប្អូនដែលដាំនៅតាមលំនៅដ្ឋាន ត្រូវដាំមានចម្ងាយពីផ្ទះបន្តិច ដែលយ៉ងណាស់ចម្ងាយប្រមាណពី ៣-៤ម៉ែត្រពីជញ្ជាំងផ្ទះ ចំណែកឯគម្លាតនៃការដាំពីដើមមួយទៅដើមមួយទៀត ត្រូវរក្សាគម្លាតយ៉ាងហោចណាស់ ២.៥ ម៉ែត្រ មានន័យថា មិនគួរដាំជិតគ្នាពេកនោះទេ ដោយសារចេកវានឹងមានដុះកូនជាបន្តបន្ទាប់ ដោយយ៉ាងយូរក្រោយការដាំដើមដំបូងរយៈពេល៦ខែ នឹងមានកូនចាប់ផ្តើមដុះចេញ។
លោក គង់ សំអាត បានបញ្ជាក់ថា ៖
“ចំពោះការជីករណ្តៅដីដាំ យើងត្រូវជីកជម្រៅកន្លះម៉ែត្ររាង ៤ ជ្រុង ដែលអាចថែមដីកំប៉ុសទ្រាប់បាតដើម្បីជួយឱ្យកូនចេកឆាប់ធំធាត់លឿន។ ពេលកប់កូនចេក យើងមិនគួរកប់ឱ្យលិចជ្រៅពេកនោះទេ គួរទុក ៥០សង់ទីម៉ែត្រគិតចាប់ពីផ្នែកខាងលើនៃគល់ចេក។ បន្ទាប់ពីនោះ យើងគួរស្រោចទឹកមួយថ្ងៃ២ដងក្នុងរដូវប្រាំង និង ២-៣ ថ្ងៃម្តង ដោយឡែកនៅក្នុងរដូវវស្សាមិនគួរស្រោចច្រើនពេកនោះទេព្រោះមានភ្លៀងធ្លាក់គ្រប់គ្រាន់។ បន្ថែមលើនេះ យើងគួរថែមដីលុបគល់ក្នុងកំឡុងពេល ៦ខែម្តង ដើម្បីជួយឱ្យចេកអាចមានផ្លែច្រើន និងធំល្អ។ យើងក៏ត្រូវកាត់ធាងចេកចោលខ្លះនៅផ្នែកខាងក្រោម ធ្វើយ៉ាងណាកុំឱ្យវាស្ដុកពេក ដែលអាចបង្ករឱ្យចេកមានជំងឺ ឬសត្វល្អិតច្រើនបំផ្លាញដំណាំរបស់យើង”
គួរបញ្ជាក់ដែរថា លោក សំអាត បានដាំចេកណាំវ៉ាតឿនេះតាំងពីឆ្នាំ២០១៨ ដែលលោកបានសុំពូជគេនៅក្រុងតាខ្មៅមកដាំបន្ត និងដុះលូតលាស់កូនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្នដែលអាចផ្ដល់ជាកូនពូជខ្លះៗ និងណែនាំទៅរកអ្នកដាំដទៃទៀតបានចំពោះបងប្អូនដែលចង់បានពូជ។ ក្រៅពីដំណាំចេកណាំវ៉ាតឿ លោកក៏មានដាំដំណាំផ្សេងទៀតដូចជា ស្វាយ មៀន ទាបស្វិត ក្រូចឆ្មា ដូង ត្រឡឹងតឹង និងប្រភេទបន្លែស្លឹកមួយចំនួនទៀត រួមមាន សាឡាដ ស្ពៃ ខាត់ណា បន្លែលើទឹកតាមបច្ចេកទេស Hydroponics ដំណាំលើថ្មតាមបច្ចេកទេស Aquaponic និងប្រភេទគ្រឿងទេសស្ទើរគ្រប់មុខរាប់តាំងពីម្ទេស ស្លឹកគ្រៃ ជី ផងដែរ។
នៅក្នុងឱកាសនៃការផ្តល់កិច្ចសម្ភាសន៍ លោក សំអាត ក៏សូមលើកទឹកចិត្តឱ្យបងប្អូនដែលចូលចិត្តដាំដំណាំក្បែរផ្ទះ មិនថាចំពោះអ្នករស់នៅទីក្រុង ឬក៏ជនបទនោះទេ គួរដាំដំណាំបន្ទាប់បន្សំនៅលើផ្ទៃដីទំនេរជុំវិញផ្ទះ ដើម្បីអាចកាត់ប្ថយការចំណាយប្រចាំថ្ងៃលើថ្លៃម្ហូបអាហារ និងអាចទទួលបានបន្លែធម្មជាតិ គ្មានគីមី និងមិនប៉ះពាល់ដល់ខុសភាពថែមទៀតផង។
សូមបញ្ជាក់ផងដែរថា ប្រភេទចេកណាំវ៉ា មានសារធាតិបំប៉នជាច្រើនដែលអាចជួយបំប៉នសុខភាពអ្នកទទួលទានបានយ៉ាងប្រសើរដូចជា ៖ ជួយសម្រួលដល់អាការៈទល់លាម រលាក់ពោះវៀន និងកាត់បន្ថយភាពប្រឈមនឹងជំងឺទឹកនោមផ្អែមជាដើម។
ផ្អែកតាមការសិក្សាបានបង្ហាញថា ផ្លែចេកមួយផ្លែអាចមានផ្ទុកសារធាតុប៉ូតាស្យូមដល់ទៅ៣៦០មីល្លីក្រាម បើមនុស្សម្នាក់ទទួលទានចំណីអាហារមានសារធាតុប៉ូតាស្យូមច្រើន នឹងមិនសូវមានជំងឺលើសឈាមនោះទេ ហើយសូម្បីតែអ្នកដែលមានជំងឺលើសឈាមប្រចាំកាយស្រាប់ទៅហើយ ក៏ការបរិភោគផ្លែចេកជារៀងរាល់ថ្ងៃអាចជួយអ្នកជំងឺឱ្យមានស្ថានភាពបានធូរស្រាលខ្លះ និងមិនអាស្រ័យលើថ្នាំពេទ្យទាំងស្រុងពេកទេ។ សារធាតុប៉ូតាស្យូម ជាជំនួយមួយក្នុងការបញ្ជូនអុកស៊ីសែនទៅខួរក្បាល និងសម្រួលលំនឹងទឹកក្នុងខ្លួន ប៉ុន្តែកម្រិតប៉ូតាស្យូមក្នុងខ្លួនមនុស្សនឹងត្រូវបានកាត់បន្ថយ ប្រសិនបើយើងមានស្រ្តេសពេក ដូច្នេះ ផ្លែចេកនេះឯងដែលគួរទទួលទានបន្ថែមចន្លោះពេលបាយ។ ក្រុមគ្រូពេទ្យអាមេរិកឯកទេសផ្នែកចំណីអាហារ និងថ្នាំឱសថសាស្ត្របានទទួលស្គាល់ និងប្រកាសពីគុណប្រយោជន៍ក្នុងការកាត់បន្ថយគ្រោះតានតឹង និងស្ទះបេះដូងដែលបានមកពីការទទួលទានផ្លែចេកទៀតផង។ ជាមួយគ្នានេះក៏មានការសិក្សារបស់ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រអង់គ្លេសក៏បានបង្ហាញដែរថា ការទទួលទានផ្លែចេកជាប្រចាំរាល់ថ្ងៃអាចកាត់បន្ថយអត្រាស្លាប់បណ្តាលមកពីជំងឺបេះដូងបានរហូតដល់ប្រមាណ៤០ភាគរយ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content