ឥណទានកាបូនកម្ពុជា រកចំណូលជូនដល់សហគមន៍បានជាង ១១លានដុល្លារ

ការលក់ឥណទានកាបូន គឺជាគោលការណ៍ថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការធ្វើយ៉ាងណាជំរុញប្រជាសហគមន៍ឱ្យចូលរួមរក្សាព្រៃឈើដើម្បីអាចរកបានចំណូល តាមរយៈការកៀរគរប្រជាជនតាមតំបន់ដែនជម្រកសត្វព្រៃឱ្យយល់ពីតម្លៃនៃព្រៃឈើ ជំនួសឱ្យការកាប់បំផ្លាញព្រៃឈើ។ យ៉ាងណាមិញ ការលក់ឥណទានកាបូននៅកម្ពុជាបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៦មក ដែលមកទល់ឆ្នាំ២០២០ កម្ពុជាទទួលបានចំណូលពីការលក់ឥណទានកាបូនចំនួន ១១,៦ លានដុល្លារ ហើយចំណូលទាំងនេះត្រូវបានបែងចែកចូលទៅក្នុងសហគមន៍តាមរយៈការអភិវឌ្ឍភូមិ-ឃុំជាដើម។

ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ពីមុនចំណូលដែលបាន​មក​​ពីការលក់ឥណទានកាបូន ក្នុងមួយភូមិបាន ១ម៉ឺន ២ពាន់ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែឥឡូវនេះ​ចំណូល​​ប្រចាំ​ឆ្នាំក្នុងមួយភូមិចាប់ពី ២ម៉ឺនទៅ ៤ម៉ឺនដុល្លារ។ ក្នុងនោះ ដែនជម្រកសត្វព្រៃកែវសីមា ជាដែនជម្រកសត្វព្រៃដំបូងដែលបានលក់ឥណទានកាបូន ជាមួយនឹងសហគមន៍ដែលរស់នៅជុំវិញតំបន់ដែនជម្រកសត្វព្រៃនេះចំនួន ២០ភូមិ។

ឯកឧត្តមបានឱ្យដឹងទៀតថា ក្រសួងកំពុងដំណើរការលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃបន្ថែមទៀត គឺដែនជម្រកសត្វព្រៃតាតៃនៅក្នុងខេត្តកោះកុង (ឧទ្យានជាតិជួរភ្នំ​ក្រវាញ​ខាងត្បូង) ដែនជម្រកសត្វព្រៃឆែប ដែនជម្រក​សត្វ​​ព្រៃគូលេន​​ព្រហ្មទេព ដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃភ្នំពកភ្នំត្នោតនៅខេត្ត​ព្រះវិហា។

សូមជម្រាបថា នៅក្នុងក្របខ័ណ្ឌមណ្ឌលគីរី និងនៅខេត្តព្រះវិហា គឺស្ថិតនៅក្នុងក្របខ័ណ្ឌដែលក្រសួង​សហការ​​​​ជាមួយ​​អង្គការ Wildlife Conservation Society (WCS) ចំណែកឯនៅជួរភ្នំក្រវ៉ាញ សហការជាមួយអង្គការ Wildlife Alliance (WA) ស្របពេលដែលបច្ចុប្បន្ននេះ ក្រសួងបរិស្ថានក៏កំពុងបន្តនិតិវិធីថែមទៀតនៅក្នុងក្របខ័ណ្ឌដែនជម្រក​សត្វព្រៃ​ភ្នំសំកុស ដោយធ្វើការងារជាមួយអង្គការ Conservation International (CI) ដែលកន្លងមកក្រសួងក៏បានលក់ឥណទានកាបូនទៅអង្គការ CI ដែរនៅក្នុងក្របខ័ណ្ឌដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

គួរបញ្ចាក់ដែរថា ថវិកានៃឥណទានកាបូនគឺជាថវិកាដែលបានមកពីក្រុមហ៊ុនដែលបានចូលរួមក្នុងការ​បំភាយឧស្ម័នពុល (កាបូនឌីអ៊ុកស៊ីត) ដូចជា រោងចក្រថាមពល រោងចក្រផូស៊ីល ក្រុមហ៊ុនផ្សេងទៀតដែលប្រើប្រេងឥន្ធនៈជាដើម ហើយថវិកាទាំងនោះនឹងត្រូវបានផ្ដល់ជូនទៅតាមប្រទេសដែលមានព្រៃឈើ ដើម្បីផ្ដល់លទ្ធភាពបន្ថែមដល់ការថែរក្សាព្រៃឈើក្នុងប្រទេសទាំងនោះឱ្យបានគង់វង់៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

​អ៊ីរ៉ង់​បាន​ចេញ​ការ​ព្រមាន​ផ្ទាល់​មួយ​ទៅកាន់​ប្រទេស​ប៊ុលហ្ការី ​ដោយ​អំពាវនាវ​ដល់​ប្រទេស​នេះ​កុំ​អនុញ្ញាតឱ្យ​សហរដ្ឋ​អាម៉េរិក​ប្រើប្រាស់​ទឹកដី​ដែន​អាកាស ​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ខ្លួន​សម្រាប់​ប្រតិបត្តិការ​ណាមួយ​ ដែល​តម្រង់​ទិសដៅ​វាយប្រហារ​លើ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ឡើយ

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/07/2026

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតងដល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់