តម្លៃមាសបានបន្តឡើងថ្លៃ ១,៤ ភាគរយ ឬ ២ ៣៥៨ ដុល្លារក្នុងមួយអោន

បរទេស៖ យោងតាមប្រភពពីរ៉យទ័របានរាយការណ៍ថា តម្លៃមាសបានឡើងថ្លៃ ១,៤ ភាគរយ ឬ ២ ៣៥៨ ដុល្លារក្នុងមួយអោន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ ដោយសារទិន្នន័យសេដ្ឋកិច្ចថ្មីៗរបស់សហរដ្ឋអាមេរិកបង្ហាញសញ្ញានៃការធ្លាក់ចុះនៃសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកបានជំរុញការភ្នាល់សម្រាប់ការកាត់បន្ថយអត្រាការប្រាក់ពីធនាគារកណ្តាលនៅឆ្នាំនេះ។

លោក Bart Melek ប្រធានផ្នែកយុទ្ធសាស្រ្តនៅ TD Securities លើកឡើងថា ទីផ្សារកំពុងចាប់ផ្តើមរំពឹងកាន់តែខ្លាំងឡើងថា ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកនឹងចាប់ផ្តើមបន្ធូរបន្ថយគោលនយោបាយហិរញ្ញវត្ថុរបស់ខ្លួន។ នៅក្នុងសប្តាហ៍ចុងក្រោយនេះ ការទាមទារអត្ថប្រយោជន៍សម្រាប់អ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ដែលបង្ហាញថា ទីផ្សារការងារមានស្ថិរភាព។ កាលពីសប្តាហ៍មុន ទិន្នន័យបានបង្ហាញពីការបង្រួបបង្រួមនៅក្នុងទីផ្សារការងារ សម្ពាធតម្លៃ និងការលក់រាយចុះខ្សោយ ខណៈដែលសកម្មភាពសេដ្ឋកិច្ចនៅតែខ្វះខាតនៅក្នុងត្រីមាសទីពីរ។

លោក Jim Wyckoff អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metals បង្ហាញថា ការឡើងថ្លៃនៃតម្លៃមាសកើតឡើង បន្ទាប់ពីរបាយការណ៍បង្ហាញថា ការលក់រាយរបស់សហរដ្ឋអាមេរិកចុះខ្សោយ។

នៅទូទាំងពិភពលោក តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ ២ សប្តាហ៍ជាប់ៗគ្នា ដែលជំរុញដោយតម្រូវការទ្រព្យសម្បត្តិមានសុវត្ថិភាពចំពេលមានភាពតានតឹងនៅមជ្ឈិមបូព៌ា និងការកើនឡើងការព្យាករណ៍ថា ធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់នៅចុងឆ្នាំនេះ ខណៈដែលបច្ចុប្បន្ននេះ ពាណិជ្ជករព្យាករណ៍ថា ឱកាសប្រហែល ៦៤ ភាគរយដែលធនាគារកណ្តាលអាម៉េរិក Fed អាចកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញា។ អត្រាការប្រាក់ទាបអាចកាត់បន្ថយឱកាសនៃការទិញមាស។ យ៉ាងណាមិញ លោក Neel Kashkari ប្រធានធនាគារកណ្តាលប្រចាំទីក្រុងបានលើកឡើងថា អាម៉េរិក ទំនងជានឹងចំណាយពេល ១ ឬ ២ ឆ្នាំ ដើម្បីសម្រេចគោលដៅអតិផរណាស្នូលធ្លាក់ចុះដល់ ២ ភាគរយ។ ការកាត់បន្ថយអត្រាការប្រាក់នឹងអាស្រ័យលើលក្ខខណ្ឌសេដ្ឋកិច្ចដោយសង្កត់ធ្ងន់លើការសម្រេចអត្រាអតិផរណាស្របតាមគោលដៅ ទោះបីជាមានកំណើនសេដ្ឋកិច្ចកើនឡើងគួរឱ្យកត់សម្គាល់ក៏ដោយ។ លើសពីនេះ តម្លៃមាសក៏ត្រូវបានជំរុញដោយភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាការទិញរបស់ធនាគារកណ្តាលជាប់លាប់បានរួមចំណែកដល់តម្លៃមាសឡើងថ្លៃខ្ពស់បំផុតជិត ២ ៥០០ ដុល្លារក្នុងមួយអោនកាលពីខែឧសភា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ