មានបណ្តាះសារព័ត៌មានបរទេសជាច្រើនបូករួមទាំង The Washington Post, AP, ABC17news, Manila Times, TOI និងនៅលើ Yahoo News ផងដែរនោះ បានធ្វើការចេញផ្សាយអំពីសកម្មភាពចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងប្រតិបត្តិការបង្ក្រាប និងប្រឆាំងការជួញដូរមនុស្សជាសកលដែលបានសហការជាបណ្តាញជាមួយប្រទេសជិតខាងកាលពីពេលកន្លងទៅនេះ។

ក្រោមកិច្ចដឹកនាំនិងបញ្ជាដោយផ្ទាល់ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ការចុះត្រួតពិនិត្យទៅលើក្រុមជនជាតិបរទេសទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជាបូករួមទាំងជនបរទេសដែលធ្វើការឲ្យស្ថានទូតទាំងអស់ផងដែរ ជាលទ្ធផលកម្ពុជាបានទទួលនូវស្នាដៃជាបន្តបន្ទាប់ចំពោះកិច្ចការងារនេះ។

ជាក់ស្តែងកាលពីថ្ងៃសុក្រសប្តាហ៍មុន សម្តេចក្រឡាហោម បានបញ្ជាក់ប្រាប់ទៅកាន់ក្រុមអ្នកកាសែតបរទេសថា ប្រតិបត្តិការស្វែងរកមួយបានដំណើរការឡើងក្នុងគោលបំណងសំខាន់ដើម្បីរកឲ្យឃើញនូវក្រុមជនបរទេសដែលកំពុងទទួលរងគ្រោះពីសកម្មភាពជួញដូរមនុស្សខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
សារព័ត៌មានបរទេសទាំងនោះក៏បានសរសេរដែរថា ប្រតិបត្តិការនេះបានធ្វើឡើងភ្លាមៗនៅក្រោយពេលដែលកោះតៃវ៉ាន់បានប្រកាសស្វែងរកនិងសុំឲ្យមានការចូលរួម និងជួយសង្គ្រោះពលរដ្ឋរបស់ខ្លួនចំនួនប្រមាណជា ៣០០នាក់ដែលកំពុងសង្ស័យថាត្រូវបានគេលួចជួញដូរមកកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយអង្គការចាត់តាំងឧក្រិដ្ឋកម្មជាច្រើន។
ជាលទ្ធផល នៅក្រោយប្រតិបត្តិការសម្តេចក្រឡាហោម ស ខេង បានអះអាងថា មានមនុស្សជាច្រើននាក់ត្រូវបានចាប់ឃាត់ខ្លួន និងមានការពាក់ព័ន្ធទៅនឹងក្រុមអ្នកជួញដូរមនុស្ស ហើយបច្ចុប្បន្នប៉ូលីសរបស់កម្ពុជាកំពុងបន្តធ្វើការងារដើម្បីកំណត់ឲ្យបានច្បាស់ថា ពួកគេគឺជាជនរងគ្រោះ និងជាឧក្រិដ្ឋជនពិតប្រាកដ។
គួរឲ្យដឹងដែរថា ក្រុមជនរងគ្រោះដែលកំពុងស្ថិតនៅក្រោមការជួញដូរភាគច្រើនគឺជាក្រុមមនុស្សមានវ័យក្មេង ប៉ុន្តែមានជំនាញខ្លាំងខាងបច្ចេកវិទ្យា ហើយពួកគេត្រូវបានក្រុមឧក្រិដ្ឋជនបោកប្រាស់តាមរយៈការសន្យាថានឹងផ្តល់ការងារដែលមានប្រាក់កម្រៃខ្ពស់ ប៉ុន្តែផ្ទុយទៅវិញបែរជាបានធ្លាក់ក្នុងអន្ទាក់របស់ក្រុមឈ្មួញ និងត្រូវបានបង្ខំធ្វើការជាក្រុមអ្នកបោកប្រាស់តាមអនឡាញទៅវិញ ជាពិសេសពីក្រុមអ្នកវិនិយោគចិននៅដីគោកតាមរយៈប្រាក់វិនិយោគ និងសកម្មភាពចាយលុយតាមអ៊ិនធឺណេតជាច្រើនទៀត។ សកម្មភាពរបស់កម្ពុជាទាំងអស់នេះអាចបង្ហាញបានថា កម្ពុជាបានធ្វើការឆ្លើយតប និងប្រតិកម្មយ៉ាងរហ័សចំពោះកិច្ចការងារដែលប្រយុទ្ធប្រឆាំងទៅនឹងសកម្មភាពជួញដូរមនុស្សទោះបីជាទំនាក់ទំនងនយោបាយមិនសូវជាមានមិនភាពស្និទ្ធស្នាលជាមួយនឹងកោះតៃវ៉ាន់ក៏ដោយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី នឹងអនុវត្តគម្រោងទំនើបកម្មយោធាសំខាន់ចំនួន ៩ តាមរយៈមូលនិធិអឺរ៉ុប SAFE
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
រដ្ឋាភិបាលទីក្រុងសូហ្វៀ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រើប្រាស់មូលនិធិរបស់អឺរ៉ុបដែលការអនុម័តនេះនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗចំនួន ៩ សម្រាប់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់ប្រទេសប៊ុលហ្ការី

ពលរដ្ឋអាម៉េរិកកាន់តែច្រើនលែងមានជំនឿចិត្តលើប្រទេសអាម៉េរិកខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
អាម៉េរិកកំពុងគ្របដណ្តប់ដោយក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់សាធារណជនដែលជាជនជាតិអាម៉េរិកខ្លួនឯងចំពោះបញ្ហាជាច្រើនដូចជាលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសេដ្ឋកិច្ច និងឯកភាពជាតិ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content