ADB រក្សាការព្យាករកំណើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានរក្សាទស្សនវិស័យកំណើនរបស់ខ្លួនសម្រាប់ប្រទេស​កំពុង​អភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងអត្រា ៤,៨ភាគរយនៅឆ្នាំនេះ ដោយសារតម្រូវ​ការ​ក្នុង​ស្រុកដ៏រឹងមាំដែលបន្តគាំទ្រដល់ការងើបឡើងវិញក្នុងតំបន់។ អតិផរណាត្រូវបានរំពឹងថានឹងបន្តធ្លាក់ចុះ ដោយខិតជិតដល់កម្រិតមុនជំងឺរាតត្បាត ដោយសារតម្លៃប្រេងឥន្ធនៈ និងអាហារធ្លាក់ចុះ។ នេះ

ក្នុងរបាយការណ៍ដែលចេញដោយ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានបង្ហាញពីការបើកឡើងវិញនៃសាធារណរដ្ឋប្រជាមានិតចិន (PRC) កំពុងជំរុញកំណើនក្នុងតំបន់។ សេដ្ឋកិច្ច របស់ PRC ត្រូវបានព្យាករថានឹងកើនឡើង ៥,0% នៅឆ្នាំនេះ ដូចការព្យាករកាលខែមេសា ខណៈមានតម្រូវការក្នុងស្រុកខ្លាំងនៅក្នុងវិស័យសេវាកម្ម។

ទោះជាយ៉ាងណាក៏ដោយ តម្រូវការសម្រាប់ការនាំចេញគ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀតរបស់តំបន់អាស៊ីកំពុងអភិវឌ្ឍធ្លាក់ចុះដោយសារការរឹតបន្តឹងរូបិយវត្ថុ ដែលបន្តជះឥទ្ធិពលលើកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសធំៗដែលមានសេដ្ឋកិច្ចជឿនលឿន។ ការព្យាករកំណើនក្នុងតំបន់សម្រាប់ឆ្នាំក្រោយត្រូវក៏បានកែសម្រួលតិចតួចមកត្រឹម ៤,៧% ពីការ ប៉ាន់ប្រមាណ ៤,៨% កាលពីខែមេសា។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB មានប្រសាសន៍ថា៖

“អាស៊ី និងប៉ាស៊ីហ្វិកបន្តងើបឡើងវិញ ពីជំងឺរាតត្បាតក្នុងល្បឿនមួយ ដែលថេរសកម្មភាព។ តម្រូវការ និងសកម្មភាពសេវាកម្មក្នុងស្រុក កំពុងជំរុញកំណើន ខណៈប្រទេសជាច្រើន ក៏កំពុងទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញយ៉ាង រឹងមាំនៃវិស័យទេសចរណ៍។ ទោះជាយ៉ាងនេះក្តី សកម្មភាពឧស្សាហកម្ម និងការនាំចេញនៅតែទន់ខ្សោយ ហើយទស្សនវិស័យសម្រាប់កំណើន និងតម្រូវការសកលនៅឆ្នាំក្រោយកាន់តែមានស្ថានភាពមិនល្អ។”

សូមបញ្ជាក់ថា ADB រក្សាការព្យាករកំណើនរបស់ខ្លួនសម្រាប់អនុតំបន់ភាគច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក។ ករណីលើកលែងរួមមានតំបន់អាស៊ីអាគ្នេយ៍ ដែលទស្សនវិស័យធ្លាក់ចុះមកត្រឹម ៤,៦% នៅឆ្នាំនេះ និង ៤,៩% នៅឆ្នាំក្រោយ ធៀបនឹងការប៉ាន់ស្មាន ៤,៧% (សម្រាប់ឆ្នាំនេះ) និង ៥,0% (សម្រាប់ឆ្នាំក្រោយ) កាលពីខែមេសា។ ការព្យាករសម្រាប់តំបន់ Caucasus និងអាស៊ីកណ្តាលត្រូវបានកែសម្រួល ចុះតិចតួច មកត្រឹម ៤,៣% ពី ៤,៤% សម្រាប់ ២០២៣ និង ៤,៤% ពី ៤,៦% សម្រាប់ឆ្នាំ ២០២៤៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី