ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានព្យាករថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦, ៦% ដោយសារការរំពឹងទុកនៃការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន។ នេះបើយោងតាមរបាយការណ៍ស្តីពីក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលចេញផ្សាយកាលពីថ្មីៗនេះ។

ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ នឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងការបង្កើនតម្លៃបន្ថែមទៀតដល់អនុវិស័យជំរុញកំណើនដែលមានស្រាប់ ក៏ដូចជាលើកកម្ពស់អនុវិស័យសក្តានុពល ដែលជាចន្ទល់កំណើនថ្មី រួមមានអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម។

ស្របជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានគិតគូរក្នុងការបង្កើនកញ្ចប់អន្តរាគមន៍ ជាពិសេសផ្នែកសង្គម និងសេដ្ឋកិច្ច ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងអតិផរណា និងការបង្កើនការវិនិយោគក្នុងស្រុកក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជនផងដែរ។
ជារួម សេដ្ឋកិច្ចកម្ពុជាមានសក្តានុពលខ្ពស់ក្នុងការសម្រេចបាននូវកំណើនរឹងមាំប្រកបដោយចីរភាពក្នុងរយៈពេលមធ្យមខាងមុខ ដោយសារការកែសម្រួលឡើងវិញជាយុទ្ធសាស្រ្តនូវខ្សែច្រវាក់ផ្គត់ផ្គង់ និងតម្លៃតំបន់ និងសកល តាមរយៈការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម (Reshoring and Relocation) សំដៅធានានិរន្តរភាពនៃខ្សែច្រវាក់ផលិតកម្ម ដែលបាន និងកំពុងផ្តល់នូវឱកាសសម្រាប់តំបន់អាស៊ាន រួមទាំងកម្ពុជា ក្នុងការទទួលបានវិនិយោគបន្ថែម ដើម្បីទ្រទ្រង់កំណើនផងដែរ។
បន្ថែមពីលើនេះ ការចាប់ផ្តើមអនុវត្តនូវច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាក៏នឹងជួយធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងជំរុញដល់ការទាក់ទាញវិនិយោគបន្ថែម ជាពិសេស សម្រាប់ឧស្សាហកម្មដែលបម្រើដល់ការនាំចេញឱ្យកាន់តែប្រសើរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការនាំចូលទុរេនពីក្រៅប្រទេសបង្កផលប៉ះពាល់ដល់តម្លៃទីផ្សារទុរេនក្នុងស្រុក
Top News, ជំនួញ, ព្រឹត្តិការណ៍
• 08/05/2026
កសិករដាំទុរេននៅតាមបណ្តាខេត្ត បានសម្តែងការខកចិត្តចំពោះឈ្មួញខិលខូចដែលនាំទុរេនមានគុណភាពមិនល្អ ឬមានសារធាតុគីមីមកលក់នៅលើទីផ្សារក្នុងប្រទេស នាំឱ្យប៉ះពាល់ដល់តម្លៃទុរេនក្នុងស្រុក និងប៉ះពាល់ដល់សុខភាពពលរដ្ឋ
អាល្លឺម៉ង់ ពិចារណាដាក់ពិន័យលើពលរដ្ឋដែលមិនចូលរួមសហការផែនការជ្រើសទ័ពថ្មី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/05/2026
ពលរដ្ឋវ័យក្មេង ឬយុវជនសរុបប្រមាណជាង ១០ ០០០នាក់ មិនបានចូលរួមក្នុងការបំពេញទម្រង់ស្ទង់មតិតាមអ៊ីនធឺណិតដែលដាក់ចេញដោយរដ្ឋាភិបាលអាល្លឺម៉ង់ពាក់ព័ន្ធទៅនឹងការស្មគ្រចិត្តចូលរួមចូលវិស័យយោធានៅឡើយនោះទេ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content