សហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្ម ប្រមាណ៣០០នាក់ជួបពិភាក្សាគ្នាក្នុងកម្មវិធី «សេដ្ឋកិច្ចឌីជីថល និងយុទ្ធនាការធុរកិច្ចបរិយាបន្ន»

ភ្នំពេញ ៖ ដូចទៅនឹងការគ្រោងទុក កម្មវិធីនៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថល់ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល និងយុទ្ធនាការធុរកិច្ចបរិយាបន្ន ត្រូវបានប្រារព្វឡើងក្រោមការចូលរួមពីសំណាក់សហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្មសរុបជិត៣០០នាក់ ក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងវាគ្មិនជំនាញផ្នែកធុរកិច្ចជាច្រើននាក់ទៀត។

ថ្លែងនៅក្នុងពិធី អ្នកស្រី នុត រត្ថា (ក្លារ៉ា) នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS) បានលើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជាដែលរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានាកំពុងយកចិត្តទុកដាក់ ជាពិសេសធុរកិច្ចបរិយាបន្ន (Inclusive business) ខណៈដែលស្ថាប័នរដ្ឋ និងឯកជនជាច្រើនកំពុងផ្តល់ជំនួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដើម្បីជួយជំរុញឱ្យពួកគាត់អាចអភិវឌ្ឍបានប្រកបដោយនិរន្តរភាព។

អ្នកស្រី នុត រត្ថា បានមានប្រសាសន៍បន្តថា ៖ នៅកម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យម រហូតដល់ទៅ ៩៨% នៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែកដល់សេដ្ឋកិច្ចប្រមាណ ៥៨% និងបានផ្តល់ការងារប្រមាណ ៧៣% នៃការងារសរុប។ ក្នុងនោះដែរមានស្ត្រីជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណជា ៦១% នៃចំនួនសរុបនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម។

ស្របនឹងមូលបទខាងលើ និងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន​ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទើបក្រុមហ៊ុន AMS បានសហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) រួមទាំងសហគ្រិនខ្មែរ(KE) រួមគ្នាបង្កើតនូវយុទ្ធនាការផ្សព្វផ្សាយអំពី «ធុរកិច្ចបរិយាបន្ន (INCLUSIVE BUSINESS) ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យបានយល់ច្បាស់អំពីលក្ខខណ្ឌវាយ តម្លៃសហគ្រាស ក៏ដូចជារបៀបរៀបចំឯកសារស្នើសុំកញ្ចប់ថវិកា ព្រមទាំងផ្តល់ឱកាសដល់ម្ចាស់ជំនួយ និងម្ចាស់សហគ្រាសបានជួបគ្នាដើម្បីភ្ជាប់ទំនាក់ទំនង និងផ្តល់ជំនួយក្នុងការរៀបចំអភិវឌ្ឍស្ថាប័នប្រកបដោយភាពជោគជ័យ។

លោក ស គីណាល់ អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាសមាគមសហគ្រិនវ័យក្មេងកម្ពុជា ពិតជាមានមោទនភាពដែលបានចូលរួមរៀបចំវេទិកាដ៏មានសារសំខាន់នេះឡើងក្រោមការគាំទ្រពីសំណាក់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការពីក្រុមហ៊ុន AMS រួមជាមួយនឹងសហគ្រិនខ្មែរ(KE)។

លោកបានបន្តថា ៖ ស្របទៅនឹងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ចង់ឃើញបណ្តាម្ចាស់អាជីវកម្ម សហគ្រិន ក៏ដូចជាអាជីវករនៅកម្ពុជាទាំងអស់ប្រកបអាជីវកម្មរបស់ខ្លួនបែបឌីជីថល និងប្រកបដោយបរិយាបន្ន ដែលជាការចូលរួមចំណែកអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច។ ជាបេសកកម្មរបស់សមាគម គឺធ្វើយ៉ាងណាជួយអភិវឌ្ឍ និងជំរុញឱ្យសមាជិករបស់សមាគមដែលមានប្រមាណជាង១៦០០ក្រុមហ៊ុន-អាជីវកម្មមានភាពរីកចម្រើនប្រកបដោយនិរន្តរភាពតាមរយៈសកម្មភាពផ្សព្វផ្សាយទាំងថ្នាក់ជាតិ និងក្រោមជាតិ ខណៈដែលបច្ចុប្បន្ននេះ សមាគមបានបង្កើតសាខាបានចំនួន៧ ហើយនឹងបន្តបង្កើតសាខានៅតាមបណ្តាខេត្តសក្តានុពលមួយចំនួនទៀត។

ឯកឧត្តម បណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ៖ វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ពិតជាមានសារសំខាន់ណាស់សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ខណៈដែលនៅកម្ពុជាមានរហូតដល់ទៅប្រមាណជាង ៧៥ម៉ឺនសហគ្រាស និងផ្តល់ឱកាសការងារជាច្រើនដល់ពលរដ្ឋកម្ពុជា។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ៖ បច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាតួអង្គយ៉ាងសំខាន់ និងកំពុងជួយជំរុញ និងលើកកម្ពស់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមានសារសំខាន់ចំពោះសេដ្ឋកិច្ចមួយនេះឱ្យមានភាពល្អប្រសើរ និងមាននិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការ «ធុរកិច្ចបរិយាបន្ត (INCLUSIVE BUSINESS) នឹងធ្វើឡើងសម្រាប់រយៈពេល១០០ថ្ងៃជាប់គ្នា គិតចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ តាមរយៈអត្ថបទព័ត៌មាន និងវីដេអូ ដែលនឹងធ្វើការផលិត និងផ្សព្វផ្សាយរួមគ្នាទៅលើគេហទំព័រ និងបណ្តាញសង្គម របស់ក្រុមហ៊ុន AMS, សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសហគ្រិនខ្មែរផងដែរ ។ យុទ្ធនាការនេះក៏ទទួលបានកិច្ចសហការឧបត្ថម្ភពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME BANK) និងធនាគារ អ៊ូរី WOORI BANK ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ