រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ គាំទ្រទាំងស្រុងលើគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់វិស័យ MSME សម្រាប់សេដ្ឋកិច្ចឌីជីថល

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញពីសុទិដ្ឋិនិយម និងកិច្ចគាំទ្រយ៉ាងពេញទំហឹងទៅលើការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងពន្លឿនការប្រើប្រាស់ឌីជីថល់ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល និងយុទ្ធនាការធុរកិច្ចបរិយាបន្ន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលក៏កំពុងតែពង្រឹង និងជំរុញអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ចឌីជីថលផងដែរ។

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាល្ងាចថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៣​ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងពន្លឿនការប្រើប្រាស់ឌីជីថល់ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល និងយុទ្ធនាការធុរកិច្ចបរិយាបន្ន នៅសណ្ឋាគារ Oakwood Premier Phnom Penh ក្រោមកិច្ចសហការរៀបចំឡើងដោយក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងសហគ្រិនខ្មែរ (KE)។

មានប្រសាសន៍នៅក្នុងពិធី ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា ៖

«ការធ្វើអាជីវកម្មកាលពីសម័យមុនគឺមានការគ្រប់គ្រងដោយច្បាប់ និងឯកសារលិខិតបទដ្ឋានគតិយុត្តមួយចំនួនជាលក្ខណៈបែបប្រពៃណី និងបុរាណ ប៉ុន្តែការធ្វើអាជីវកម្មនៅក្នុងសម័យនេះដែលជាសម័យកាលឌីជីថល យើងក៏មានគោលនយោបាយ មានការគ្រប់គ្រងដោយច្បាប់ និងឯកសារលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងឌីជីថលបន្ថែមទៀត»។

ឯកឧត្តមបន្តថា ៖

«នៅក្នុងដំណាក់កាលមុន ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រ ដែលជាមធ្យោបាយដឹកជញ្ជូន ដោយឡែក សព្វថ្ងៃនេះក៏គេនៅតែនិយាយពីហេដ្ឋារចនាសម្ព័ន្ធដូចគ្នា ប៉ុន្តែបែបផ្សេងមួយទៀតគឺមានហេដ្ឋារចនាសម្ព័ន្ធនៃការតភ្ជាប់រួមមាន Data center ខណៈដែល ៣០ ឬ ៥០ ឆ្នាំមុនមិនទាន់នោះទេ គេមានបង្គោលអង់តែន មានអ៊ុបទិច និងមានប្រព័ន្ធផ្សេងៗជាច្រើនទៀត ដែលទាំងអស់នេះ សុទ្ធតែជាហេដ្ឋារចនាសម្ព័ន្ធសម័យថ្មី»។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម បណ្ឌិត បានសង្កត់ធ្ងន់ថា ស្ថិតនៅក្នុងបរិបទថ្មីនៃសម័យឌីជីថល សម្រាប់ការប្រកបអាជីវកម្ម ក៏ដូចជាមុខជំនួញផ្សេងៗ បើនៅតែប្រើប្រាស់មធ្យោបាយបែបប្រពែណីដូចមុនទៀត នោះការប្រកួតប្រជែងនឹងជួបផលលំបាក ដូច្នេះ គ្រប់ទម្រងអាជីវកម្ម ក៏ដូចជាសហគ្រិនដែលជាម្ចាស់សហគ្រាសទាំងអស់ចាំបាច់ត្រូវតែដើរឱ្យទាន់សម័យកាល គឺការធ្វើអាជីវកម្មតាមបែបឌីជីថល ដែលជាប្រធានបទសម្រាប់ថ្ងៃនេះ។

ជាមួយគ្នានេះផងដែរ ដើម្បីជាការចូលរួមចំណែកក្នុងការជួយជំរុញនូវគម្រោងពន្លឿនការប្រើប្រាស់ឌីជីថល់ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល និងយុទ្ធនាការធុរកិច្ចបរិយាបន្ន ដែលទើបបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ក៏បានចូលរួមឧបត្ថម្ភជាថវិកាចំនួន ១០០លានរៀល ដល់សមាគមសហគ្រិនវ័យកម្ពុជា ដើម្បីបន្តដំណើរ និងបង្កើតកម្មវិធីបណ្តុះបណ្តាល ក៏ដូចជាសិក្ខាសាលផ្សេងទៀតដែលជាប្រយោជន៍បណ្តាម្ចាស់អាជីវកម្ម និងសហគ្រិនវ័យក្មេងកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖ ឈប់ធ្វើការរោងចក្រ មកបង្កើតអាជីវកម្មខ្នាតតូច ធ្វើនំសាំងវុិចលក់តាមចិញ្ចើមផ្លូវ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានរស់សមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 20/01/2025

មុខរបរលក់នំសាំងវុិចចល័តតាមរ៉ឺកម៉កម៉ូតូ ជារបរតូចតាចតាមចិញ្ចើមផ្លូវ តែអាចរកចំណូលចិញ្ចឹមគ្រួសារបានសមរម្យ និងអាចផ្គត់ផ្គង់ឱ្យកូនបានរៀនសូត្រគ្រប់គ្រាន់

ចិន សម្រេចបានកំណើនសេដ្ឋកិច្ច ៥ភាគរយក្នុងឆ្នាំ២០២៤ ស្របតាមគោលដៅដែលកំណត់ដោយរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2025

ទីក្រុងប៉េកាំងបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចបានកើនឡើងលឿនពេញមួយឆ្នាំ ដោយកើនឡើងពី ៤,៦ ភាគរយក្នុងត្រីមាសទី៣ ដល់ ៥,៤ ភាគរយក្នុងត្រីមាសចុងក្រោយ។ ជាលទ្ធផល កំណើនសេដ្ឋកិច្ចចិនសម្រេចបានក្នុងអត្រាប្រចាំឆ្នាំ ៥​ ភាគរយក្នុងឆ្នាំ ២០២៤។

រាជរដ្ឋាភិបាលប្រកាសលើកលែងពន្ឋ-អាករពិសេស លើការផលិតស៊ីម៉ង់ត៍ក្នុងស្រុករយៈពេល២ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2025

រាជរដ្ឋាភិបាលបានប្រកាសពីការលើកលែងអាករ​ពិ​សេសចំនួន ៥ភាគរយ ​លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកដោយចាត់ទុកជាបន្ទុករបស់រដ្ឋដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិត​ស៊ីម៉ង់ត៍ក្នុងស្រុកឱ្យមានភាពល្អប្រសើរ

តម្រូវការឃ្លាំង​ស្តុកទំនិញ និង​រោងចក្រ ​​​រំពឹង​មាន​កំណើន​កាន់តែខ្ពស់​ ខណៈការ​វិនិយោគ​លើឧស្សាហកម្មមានកាន់តែច្រើន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2025

អ្នកឧកញ៉ា សៀ ឫទ្ធី ៖ បច្ចុប្បន្ន​នេះ និងអនាគត ការ​វិនិយោគ​លើ​ឃ្លាំង និង​រោង​ចក្រគឺ​មិ​ន​ខ​ក​បំណ​ង​ទេ​ ​ព្រោះត​ម្រូវការ​អចលនទ្រព្យទាំងពីរ​នេះមានទិន្នាការ​កើនឡើង​ខ្ពស់ ទាំងឃ្លាំង​សម្រាប់ស្តុកផលិតផល​សម្រេច​មុននាំ​ចេញ​ ឃ្លាំង​សម្រាប់ស្តុកទំនិញ​មុនផលិត

ស្វែងយល់ពីប្រភេទអាជីវកម្ម និងសេវាកម្ម ដែលមានតម្រូវការទីផ្សារខ្ពស់នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/01/2025

ត្បិតថា ឱកាសទទួលបានភាគចំណេញតិចនៅក្នុងការប្រកួតប្រជែងកម្រិតខ្ពស់ក៏ពិតមែន ប៉ុន្តែដោយសារវាជាទីផ្សារដែលមានទំហំធំខ្លាំង ដូច្នេះ ការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសចិនមិនមែនជារឿងងាយពេកនោះទេ

ក្រសួងដែនដី ស្នើឱ្យមានការឯកភាពគ្នាពីម្ចាស់ដីតាមបណ្ដោយឆ្នេរ ២៧០០ម៉ែត្រខេត្តកែប ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋាន”ឆ្នេរតេជោសន្តិភាពកែប”

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំឱ្យមានការឯកភាពគ្នាពីម្ចាស់ដីតាមបណ្ដោយឆ្នេរ ២៧០០ម៉ែត្រខេត្តកែប ដើម្បីអនុវត្តការងារ៣ ចំណុចឱ្យដំណើរការព្រមៗគ្នា ជាប្រយោជន៍ដល់គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ "ឆ្នេរតេជោសន្តិភាពកែប"

រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តនូវកិច្ចពិភាក្សា ថែរក្សាមរតកដូនតា និងឈានទៅរៀបចំតំបន់បេតិកភណ្ឌអង្គរទាំងមូលឱ្យកាន់តែល្អប្រសើរជាងមុន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/01/2025

រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមសារជាថ្មីនូវកិច្ចការថែរក្សាមរតកដូនតា និងឈានទៅរៀបចំតំបន់បេតិកភណ្ឌអង្គរទាំងមូលឱ្យកាន់តែល្អប្រសើរជាងមុន

កាន់តែប្លែក អាជីវកម្មកែច្នៃប្រហុកពីសណ្ដែកសៀងធ្វើជាអាហារបួសដ៏មានរសជាតិ និងកំពុងមានការគាំទ្រ

ជំនួញ, ព្រឹត្តិការណ៍

• 17/01/2025

ដោយមានគំនិតកែច្នៃ និងយល់ពីតម្រូវការអ្នកហូបអាហារបួស ភោជនីយដ្ឋានមួយកន្លែងបានកែច្នៃផលិតប្រហុកពីសណ្ដែកសៀងដែលមានរសជាតិឆ្ងាញ់ និងពេញចិត្តអ្នកហូបបួសផ្ទាល់តែម្ដង

កម្ពុជា ត្រូវការថវិកា ២​ ៤២៨ប៊ីលានរៀល សម្រាប់ការទូទាត់ប្រាក់កម្ចី និងរំលស់បំណុលសាធារណៈ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/01/2025

រាជរដ្ឋាភិបាលមានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤,២០% នៃ ផ.ស.ស. ដែលនឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋក្នុងទំហំ ៥០០ ប៊ីលានរៀល សមមូលនឹងប្រមាណ ១២៣លានដុល្លារអាមេរិក