ធនាគារ ABA គាំទ្រមន្ទីរពេទ្យកុមារអង្គរ ដើម្បីពង្រឹងសេវាសុខភាពកុមារនៅកម្ពុជាឲ្យកាន់តែប្រសើរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា[1] បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយ មន្ទីរពេទ្យកុមារអង្គរ (AHC) ដើម្បីបរិច្ចាគថវិកាចំនួន 60 000 ដុល្លាអាមេរិក សំដៅគាំទ្រការប្តេជ្ញាចិត្ត របស់មន្ទីរពេទ្យ ក្នុងការយកចិត្តទុកដាក់លើសុខភាព និងសុខុមាលភាពកុមារនៅកម្ពុជា។

ពិធីចុះហត្ថលេខាលើ អនុស្សរណៈនេះ ត្រូវបានធ្វើឡើងនៅ ការិយាល័យកណ្តាលរបស់ធនាគារ ABA នាថ្ងៃទី16 ខែសីហា ឆ្នាំ2024 ក្រោមវត្តមានរបស់ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ លោក Igor Zimarev នាយកទីផ្សារ និងកិច្ចការទំនួលខុសត្រូវសង្គម នៃធនាគារ ABA រួមទាំងតំណាងជាន់ខ្ពស់របស់ស្ថាប័នទាំងពីរ។

ក្រោមកិច្ចសហការដែលមានរយៈពេល 3 ឆ្នាំនេះ ធនាគារ ABA នឹងផ្តល់ថវិកាចំនួន 20 000 ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ជូនដល់គម្រោង Endowment Fund របស់មន្ទីរពេទ្យកុមារអង្គរ។ ការគាំទ្រនេះ នឹងធានាផ្តល់នូវមូលនិធិគ្រប់គ្រាន់ សម្រាប់រយៈពេលវែងដល់មន្ទីរពេទ្យ ដើម្បីជួយសម្រួល និងពង្រីកសេវាសុខភាព ជូនដល់កុមារ​ឲ្យ​កាន់​តែ​មានគុណភាពខ្ពស់ ទៅថ្ងៃអនាគត។

ជំនួយហិរញ្ញវត្ថុនេះ នឹងអាចជួយបង្កើនសេវាព្យាបាល និងសេវាទាំសុខភាពដល់កុមារគ្រប់រូប គ្រប់ស្ថានភាពគ្រួសារ នៅទូទាំងប្រទេសកម្ពុជា។

លោក Igor Zimarev នាយកទីផ្សារ និងកិច្ចការទំនួលខុសត្រូវសង្គម នៃធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំ នៅធនាគារ ABA មានសេចក្តីសោមនស្ស ក្នុងការចូលរួមបរិច្ចាគទឹកប្រាក់ចំនួន 60 000 ដុល្លាអាមេរិក ជូនដល់ គម្រោង Endowment Fund របស់មន្ទីរពេទ្យកុមារអង្គរ ដើម្បីគាំទ្រការងារដ៏សំខាន់របស់មន្ទីរពេទ្យ។ កិច្ចសហការនេះមិនត្រឹមតែផ្តល់ជំនួយហិរញ្ញវត្ថុទេ គឺជាការចូលរួមចំណែកក្នុងដំណើរជីវិតកាន់តែប្រសើររបស់កុមារក្នុង​សហគមន៍​យើង។ យើងខ្ញុំជឿជាក់ថា កុមារគ្រប់រូបគួរទទួលបានការថែទាំសុខភាព ដែល​មាន​គុណភាពខ្ពស់ ហើយយើងខ្ញុំបានប្តេជ្ញាចិត្តគាំទ្រការងារដ៏សំខាន់នេះឲ្យទទួលបានជោគជ័យ។”

វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា “តំណាងឲ្យមន្ទីរពេទ្យកុមារអង្គរ ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយជាមួយទំនាក់ទំនងកាន់តែប្រសើរ រវាងមន្ទីរពេទ្យយើង និងធនាគារ ABA ក្នុងនាមជាដៃគូដែលតែងតែផ្ដល់ការគាំទ្រ។ អនុស្សរណៈនេះ នឹងជួយពង្រឹងទំនាក់ទំនងរបស់យើងឲ្យកាន់តែប្រសើរឡើង ដែលអនុញ្ញាតឲ្យមន្ទីរពេទ្យកុមារអង្គរ បន្តផ្តល់ការពិនិត្យ ព្យាបាល និងថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់បានកាន់តែច្រើន និងក្នុងរយៈពេលវែង ដល់កុមារពីគ្រប់មជ្ឍដ្ឋានដែលមកទទួលសេវាសុខភាពនៅមន្ទីរពេទ្យកុមារអង្គរ។”

កន្លងមកធនាគារ ABA បានសហការគាំទ្រមន្ទីរពេទ្យកុមារអង្គរជាច្រើនគម្រោងរួចមកហើយ។ ក្រៅពីជំនួយហិរញ្ញវត្ថុ ABA បានបញ្ចូលមុខងារបរិច្ចាគតាម ABA Mobile ដែលបង្កើនភាពងាយស្រួលដល់អតិថិជន ABA ក្នុងការបរិច្ចាគ​ជូនដល់​មន្ទីរ​ពេទ្យ​។

តាមរយៈការគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ABA មិនត្រឹមតែរួមចំណែកជួយដល់តម្រូវការបន្ទាន់ផ្នែក​ថែទាំ​សុខភាព​​របស់​កុមារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែកាយវិការនេះ ក៏ជាការវិនិយោគលើសេវាថែទាំសុខភាពកុមាររយៈពេលវែងផងដែរ ដែលសមស្រប​ទៅ​នឹង​គោល​ការណ៍​ទំនួលខុសត្រូវសង្គម (CSR) របស់ធនាគារ៕

អំពីមន្ទីរពេទ្យកុមារអង្គរ៖

មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់សេវាសុខភាពកុមារ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់ ផ្តល់ការអប់រំបង្ការសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាលារៀន មណ្ឌលសុខភាព និង អប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងឆ្មប។ ជាទូទៅមន្ទីរពេទ្យកុមារអង្គរ ទទួលពិនិត្យ ព្យាបាល ថែទាំកុមារប្រមាណ ៣០០ ទៅ៤០០នាក់ ក្នុងមួយថ្ងៃៗ និងត្រូវការជំនួយ ប្រមាណ ៦លានដុល្លារ ជារៀងរាល់ឆ្នាំដើម្បីដំណើរការមន្ទីរពេទ្យ និងសកម្មភាពអប់រំនានា។

ព័ត៌មានលម្អិត៖ www.angkorhospital.org  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

Leave a Reply

Your email address will not be published.Required fields are marked *