ក្រៅតែពីបញ្ហាក្នុងប្រទេសខ្លួនឯងទាំងនយោបាយ និងបញ្ហាវិបត្តិកូវីដហើយនោះ អាមេរិកនៅពេលបច្ចុប្បន្ននេះក៏កំពុងមានបញ្ហានយោបាយក្រៅប្រទេសជាច្រើនទៀតជាមួយនឹងបណ្តាប្រទេសផ្សេងទៀតរាប់ទាំងនៅក្នុងតំបន់អាស៊ីទៅដល់មជ្ឈឹមបូព៌ា រួមមានដូចជាបញ្ហាកោះតៃវ៉ាន់ជាមួយចិន បញ្ហាអ៊ុយក្រែន ជាមួយនឹងរុស្សី និងបញ្ហានុយក្លេអ៊ែរ ជាមួយនឹងអ៊ីរ៉ង់ជាដើម។

រយៈពេលជាងមួយឆ្នាំកន្លងមកនេះ លោកប្រធានាធិបតីអាមេរិក Joe Biden បានបំពេញភារកិច្ចយ៉ាងច្រើនក្នុងនាមជាប្រធានាធិបតី ប៉ុន្តែបញ្ហាប្រឈមដ៏លំបាកដែលកំពុងបន្តកើតមាន បូករួមទាំងស្ថានភាពរីករាលដាលនៃវិរុសកូវីដនៅក្នុងប្រទេសមិនទាន់ធូរស្រាលនៅឡើយដោយក្នុងនោះចំនួនអ្នកឆ្លងសរុបគិតត្រឹមដើមសប្តាហ៍នេះមានប្រមាណជាង ៧០លាននាក់ និងបាត់បង់ជីវិតជាង៨៦ម៉ឺននាក់មកហើយ។

នៅក្នុងពេលជាមួយគ្នានេះ NBC News ក៏បានធ្វើការស្រាវជ្រាវ និងធ្វើការស្ទាបស្ទង់ចំពោះការយល់ឃើញរបស់ពលរដ្ឋអាមេរិកទៅលើស្ថានភាពជាក់ស្ដែងដែលកំពុងកើតមាននៅប្រទេសពួកគេ។ NBC បានរកឃើញថា ជាទូទៅពលរដ្ឋអាមេរិកប្រមាណជា៧២ភាគរយបានជឿជាក់ថាប្រទេសអាមេរិកកំពុងស្ថិតនៅលើមាគ៌ាមួយដែលខុសពីអ្វីដែលពួកគេចង់បាន ជាពិសេសវាកំពុងបានគំរាមកំហែងទៅដល់ប្រជាធិបតេយ្យរបស់អាមេរិកផងដែរ។
តាមរយៈទិន្នន័យដដែលក៏បានរកឃើញដែរថា ពលរដ្ឋអាមេរិកប្រមាណ៦០ភាគរយបានអះអាងថា ចំណូលរបស់ពួកគេកំពុងធ្លាក់ចុះធៀបទៅនឹងចំណាយរស់នៅប្រចាំថ្ងៃ ហើយមានតែប្រមាណ ៣០ភាគរយប៉ុណ្ណោះដែលនិយាយថា ស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេមានការកើនឡើងបន្តិច ហើយ៧ភាគរយទៀតជឿជាក់ថាចំណូលរបស់គេកើនឡើងខ្លាំងធៀបនឹងទំហំចំណាយប្រចាំថ្ងៃ។
យ៉ាងណាក៏ដោយ ជាការស្រង់មតិរួមមួយទៀតបានបង្ហាញថា ប្រមាណ ៧៦ភាគរយបានមើលឃើញថាប្រជាធិបតេយ្យរបស់អាមេរិកកំពុងស្ថិតនៅក្នុងភាពគ្រោះថ្នាក់ ព្រោះថាការបែងចែកបក្សពួកអាចនឹងមានការកើនឡើងជាបន្តបន្ទាប់។
គួរឲ្យដឹងដែរថា តួលេខស្រាវជ្រាវ និងស្ទាបស្ទងនេះត្រូវបានធ្វើឡើងដោយកាសែត NBC News ចន្លោះពីថ្ងៃទី១៤ទៅដល់ថ្ងៃទី១៨ ខែមករាកន្លងមកនេះប៉ុណ្ណោះ ហើយចន្លោះបញ្ហា (Margin of error) សម្រាប់មនុស្សពេញវ័យ ១ ០០០នាក់គឺមានត្រឹមតែ ៣,១ភាគរយប៉ុណ្ណោះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content