ប្តីប្រពន្ធមួយគូ នៅខេត្តបាត់ដំបង កែច្នៃពោតអប់អនាម័យដាក់លក់ក្នុងផ្សារទំនើបធំៗទូទាំងប្រទេស

ខេត្តបាត់ដំបង ៖ ពោត ​ជាដំណាំមួយ​ប្រភេទដែល​មាន​សារៈ​សំខាន់​ខ្លាំងឡើងៗរហូត​ដល់កម្រិតថ្នា​ក់​ជាតិ​នៅពេលដែលបារាំងដើរប្រមូលទិញពោតពីប្រទេសក្រោមចំណុះរបស់ខ្លួន។

បច្ចុប្បន្ន ពោត​គឺ​ជា​​អាហារ​ដ៏​ពេញ​និយម​បំផុតមួយ​​នៅ​​ទូទាំង​ពិភពលោក ដោយ​សារ​តែ​វា​មាន​រសជាតិ​ឆ្ងា​ញ់​ ព្រមទាំងមានសារជាតិចិញ្ចឹមជាច្រើន​ដូចជា​ ​ជាតិ​សរសៃ​ វីតាមីន​ និង​ជាតិ​រ៉ែ​។ ដំណាំប្រភេទនេះ គេអាច​កែច្នៃវាចេញទៅជាអាហារច្រើន​​មុខ និងជាចំណីចំណុក ឬអាហារសម្រន់កែច្នៃច្រើ​នសន្ធឹកសន្ធាប់។ ជាក់ស្ដែង ប្តីប្រពន្ធមួយគូរស់នៅខេត្តបាត់ដំបង ​បានកែច្នៃពោតទៅជាផលិត​ផលសម្រេច និងដាក់លក់ក្នុងផ្សារទំនើបធំៗនៅភ្នំពេញ និងខេត្តចំនួន ៦ផ្សេងទៀត។

អ្នកស្រី នុត សុភ័ស្ត ជា​ម្ចាស់​ និងតំណាងឱ្យ​សិប្បកម្ម «​ស្រី​មុំ​កែច្នៃ​គ្រាប់​ធញ្ញជាតិ»​​ បានឱ្យដឹងថា អ្នកស្រី និងស្វាមី បានដំណើរការសិប្បកម្មខ្នាតតូចមួយនេះ​អស់រយៈពេល ៨ឆ្នាំមក​ហើយ​ ពោលគឺ​ចាប់ផ្តើម​ជា​មួ​យទុនតិចតួច ​លក់​ច្រក​ថង់​ប្លាស្ទិក​ និង​ចង​កៅស៊ូ​ធម្មតា​ រហូត​មាន​ការ​វេច​ខ្ចប់​ស្តង់​ដារ​ និងអនាម័យ ហើ​យអាចដាក់លក់ក្នុងផ្សារទំនើបធំៗ។

បើក្រឡេកទៅក្រោយបន្តិច មុន​បើក​សិប្បកម្ម​ផ្ទាល់​ខ្លួន​ អ្នក​ស្រីបានឱ្យដឹងថា ខ្លួន​​ និង​ស្វាមី​ គឺ​គ្រាន់​ជា​អ្នក​ធ្វើ​​ការ​ធម្មតា​ដូច​គេ​ ដូច​ឯង ហើយ​ថែម​ទាំង​គ្មាន​បទពិសោធន៍​ដំណើរ​ការ​អាជីវកម្ម​ ឬ​សិប្បកម្ម​នោះ​ទេ។ ​ប៉ុ​ន្តែ​​នៅពេលមាន​កូន ការ​ចំណាយ​មាន​ការ​កើន​ឡើង​ ជា​មូលហេតុ​ចម្បង​មួយ​ដែល​ជំរុញ​ឱ្យ​អ្នក​ស្រី​គិត​ឡើ​ង​​វិញ​ពី​ការងារ​ចំណូល​តិច​តូច​ស្ដួចស្ដើង​របស់​ខ្លួន​ ហើយ​ផ្តើមទៅចាប់បន្ថែមជា​របរ​លក់​ដូរ ​ច្នៃ​ពោត​លក់​តាម​អនឡាញនៅ​គ្រា​ដំបូង។

អ្នក​ស្រី នុត សុភ័ស្ត បាន​បន្ត​ថា ៖ «យើង​បន្ត​មក​រហូត​ដល់​ពេល​កូវីដ១៩​ យើងបាត់បង់ទាំង​ការងារ​ថែម​​ទៀត​ ទើប​ខ្ញុំ ​និង​ស្វាមី​ងាក​មក​ផ្ដោត​លើ​មុខរបរ​នេះ ហើយ​ក៏​ទទួល​បាន​ផល​គាប់​ប្រសើរ​ក្នុង​ឆ្នាំ​២០២២ និង​២០២៣នេះ»។

បច្ចុប្បន្ន ​សិប្បកម្ម​ស្រី​មុំ​ បានពង្រីក​ការ​កែច្នៃ​ផលិតផល​ចំនួន​ ៤ផលិតផល រួមមាន គីមឈី​, អំបិល​បង្គា​លីង, បាញ់​ត្រាង​ និង​​ពោត​អប់​ដែល​ជា​ផលិត​សំខាន់​ជាង​គេ​មាន​​២រសជាតិ​ គឺ​រសជាតិ​ស្លឹក​ខ្ទឹម​ និង​រសជាតិ​ហិរ​។

សម្រាប់ទី​ផ្សារ​ធំ​ៗចម្បងរបស់ពោតអប់ របស់អ្នកស្រី នុត សុភ័ស្ត មានដូចជា ​ផ្សារ​ទំនើប​ជីពម៉ុង​គ្រប់​សាខាក្នុង​រាជធានី​ភ្នំពេញ, ផ្សារ​ CP Fresh Mart និង​មាន​នៅ​តាម​បណ្ដាម៉ាតក្នុង​ខេត្ត​ចំនួន ៦ ផ្សេងទៀត រួមទាំង​ការ​លក់​រាយ​តាម​អ៊ីនធឺណិត និង​តាម​ហាង​កាហ្វេ​នានាផងដែរ។

ទាក់ទិននឹងការផលិត និងវត្ថុ​ធាតុ​ដើម ​​គ្រាប់​ពោតនេះ អ្នក​ស្រី នុត សុភ័ស្ត បាន​ឱ្យ​ដឹង​ថា សិប្បកម្មអ្នកស្រី​ប្រើប្រាស់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​សុទ្ធ​សាធ​​ ដែល​មក​ពី​ស្រុក​សំឡូត និង​ស្រុក​មោង​ឫស្សី ក្នុងគោលដៅដើម្បី​លើក​ស្ទួយ​ដល់​ជីវភាព​កសិករ​។ ចំណែកឯ​បរិមាណ​ក្នុង​ការ​ផលិត​អ្នកស្រីថា ​វា​អាស្រ័យ​ទៅ​លើ​ការ​កុម្ម៉ង់​របស់​អតិថិជន​ផ្ទាល់​ បើ​គិត​មធ្យម​វិញ​ក្នុង​ ១ថ្ងៃ​ ​អាច​ផលិត​បាន​ពី ២០-៣០គីឡូក្រាម​។

ជុំ​វិញ​ការ​ផលិត​នេះ​ដែរ អ្នក​ស្រី នុត សុភ័ស្ត និយាយថា មិនមានផលវិបាកអ្វីខ្លាំងនោះទេ និង​មិន​ត្រូវ​ពេល​ចំណាយ​យូរ​ពេក​នោះដែរ ពោល​គឺ​ត្រឹម​មួយ​ថ្ងៃ​នឹង​អាច​បញ្ចប់​ការ​ផលិត​ និង​វេច​ខ្ចប់​បាន​រួច​រាល់​។

អ្នក​ស្រី​ នុត សុភ័ស្ត បាន​រៀប​រាប់​ឱ្យ​ដឹង​ថា​ ពោត​អប់​​មាន​រសជាតិ​ប្លែក​ខុស​ពី​ពោត​កែច្នៃ​ដទៃ និង​សូម្បី​តែរសជាតិរបស់​ពោតបំពង ឬហៅថា Popcornក៏ខុសគ្នាដែរ​ ដោយ​សារ​តែ​វត្ថុ​ធាតុ​ដើម​ជា​ពោត​ក្នុង​ស្រុក​ មាន​គុណភាព​ខ្ពស់​ ស្រស់​ល្អ​ នៅ​ពេល​ដែល​កែច្នៃ​ទៅ​​ ​មាន​រស​ជាតិ​ឆ្ងាញ់​ ហើយ​ស្រួយ។

ពោត​អប់​កែច្នៃ​របស់​សិប្បកម្ម​ស្រី​មុំ មាន​៣ជម្រើស សម្រាប់​កញ្ចប់​ ១០០ក្រាម មាន​តម្លៃ ៤ពាន់​រៀល, ២០០ក្រាម ៨ពាន់​រៀល និង​កញ្ចប់​៤០០ក្រាម មាន​តម្លៃ ១ម៉ឺន​ ៥ពាន់​រៀល។ សម្រាប់ការ​លក់​ពោតអប់នេះ អ្នក​ស្រី សុភ័ស្ត និយាយ​ថា​ ឥវ៉ាន់​ដែល​ផលិត​រួច​រាល់​ ​​កម្រ​មាន​សល់​ណាស់​ពោល​គឺ​លក់​ចេញ​អស់​ៗ​តែ​​ម្ដង​។

ដោយឡែក ទាន់​ទិន​ទៅ​​នឹង​គម្រោង​ទៅ​ថ្ងៃ​មុខ អ្នក​ស្រី នុត សុភ័ស្ត បាន​ឱ្យ​ដឹង​ថា ​៖ «ទៅ​ថ្ងៃ​មុខ​ ពួក​ខ្ញុំ​មាន​គម្រោង​ធំ គឺ​យើង​មិន​ចង់​គ្រាន់​តែ​ជា​សិប្បកម្ម​ខ្នាត​គ្រួសារ​ទេ យើង​ចង់​ពង្រីក​ឱ្យ​វា​ក្លាយ​ទៅ​ជា​សហគ្រា​ស​១ ដែល​អាច​ផ្គត់​ផ្គង់​ទី​ផ្សារ​កាន់​តែ​ធំ​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​។ ឥឡូវ​នេះ​ដោយ​សារ​យើង​កង្វះ​ទុក យើង​ត្រូវ​តែ​ធ្វើ​ទៅ​តាម​លទ្ធភាព​សិន»។

ក្នុង​នាម​ជា​ម្ចាស់​សិប្បកម្ម​ខ្មែរ​មួយរូប អ្នក​ស្រី​ នុត សុភ័ស្ត ចង់​សំណូម​ពរ​ទៅ​កាន់​ ផ្សារ​ទំនើប និង​បណ្ដា​​ម៉ាត​នានា​ ឱ្យ​ជួយ​នាំ​ចូល​រាល់​ផលិតផល​ខ្មែរ​ និង​កុំ​ដាក់​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​តឹង​តែង​ខ្លាំង​ពេក​សម្រាប់​សិប្បកម្ម​លក្ខណៈ​គ្រួសារ​ ឬ​សិប្បកម្ម​តូច​ៗ ដើម្បី​ឱ្យ​ផលិតផល​ខ្មែរ​អាច​ជ្រាប​ចូល​ទៅ​កាន់​ទីផ្សារ​ងាយ​ជាង​មុន។

ជាមួយ​គ្នា​នេះ អ្នក​ស្រី​ក៏​សំណូម​ពរ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​ នាំ​គ្នា​ជួយ​គាំទ្រ​ លើក​ស្ទួយ​ផលិតផល​ក្នុង​ស្រុក​ទាំ​ង​អស់​គ្នា​ ដើម្បី​សេដ្ឋកិច្ច​ជាតិ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង៕ អត្ថបទដោយ ៖ ស្រ៊ុន សិរីវឌ្ឍនៈ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2026

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥