ភ្នំពេញ ៖ ប្រាក់កម្ចីចំនួន ៨២លានដុល្លារត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័ត ដើម្បីផ្តល់ដល់ប្រទេសកម្ពុជាកែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រក្នុងខេត្តព្រៃវែង និងខេត្ដកណ្តាលដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (GMS)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។

យោងតាមសេចក្តីប្រកាសរបស់ ADB ជំនួយថ្មីនេះ គឺជាដំណាក់កាលទី២នៃគម្រោង នឹងធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវថ្នល់ដែលមានគោលបំណងពង្រឹងការតភ្ជាប់កម្ពុជាជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍគ្រឿងសម្របសម្រួលការឆ្លងដែននៅក្នុងខេត្តទាំងពីរ។ ថវិកានេះនឹងប្រើប្រាស់ការរចនាដែលធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ និងជួយឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនគ្រប់គ្រងផ្លូវបានល្អប្រសើរដោយកាត់បន្ថយការផ្ទុក លើសចំណុះយានយន្តដែលជារឿយៗធ្វើឱ្យខូចផ្លូវ និងនាំឱ្យមានការជួសជុលមុនពេលកំណត់។

លោក Mohammad Nazrul Islam អ្នកជំនាញផ្នែកដឹកជញ្ជូនរបស់ ADB បានថ្លែងថាគម្រោងនេះ ក៏មានគោលបំណងជួយក្រសួងសាធារណការ និងដឹកជញ្ជូនកែលម្អ ការគ្រប់គ្រងផ្លូវថ្នល់និងអភិវឌ្ឍន៍របៀបថែទាំផ្លូវប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់កិច្ចសន្យាថែទាំផ្លូវថ្នល់ដែលមានប្រសិទ្ធភាព ហើយក៏នឹងបង្កើនការយល់ដឹងអំពីសុវត្ថិភាព និងសុខភាពផ្លូវថ្នល់ក្នុងសហគមន៍ដែលមានការអនុវត្តគម្រោងនេះ។
លោក Mohammad Nazrul Islam មានប្រសាសន៍ថា ៖
«ការដឹកជញ្ជូនតាមផ្លូវគោក គឺជាមធ្យោបាយចម្បងនៃចរាចរណ៍ទំនិញនិងមនុស្សនៅក្នុងប្រទេសកម្ពុជា និងរវាងប្រទេសមហាអនុតំបន់ទន្លេមេគង្គ។ គម្រោងនេះនឹងពង្រីកលទ្ធភាពទទួលបានការអប់រំសេវាសុខភាពក៏ដូចជាសេវាកម្មសាធារណៈដទៃទៀតក្នុងចំណោមសហគមន៍មូលដ្ឋានជាពិសេសពលរដ្ឋក្រីក្រនៅតាមជនបទ»។
លោកបានបញ្ជាក់ដែរថា វាក៏នឹងជួយតភ្ជាប់កាន់តែប្រសើរទៅនឹងទីផ្សារ និងឱកាសសេដ្ឋកិច្ចតាមរយៈបណ្តាញផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាពសុវត្ថិភាព និងភាពធន់នឹងអាកាសធាតុដែលតភ្ជាប់កម្ពុជាជាមួយវៀតណាមតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូងនៃមហាអនុតំបន់មេគង្គ។
សូមជម្រាបថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៧,៨ភាគរយ ក្នុងមួយឆ្នាំជាមធ្យមចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៩ ប៉ុន្តែបានធ្លាក់ចុះ ៣,១ភាគរយនៅឆ្នាំ២០២០ដោយសារជំងឺរាតត្បាតកូវីដ១៩។ វិស័យដឹកជញ្ជូនរបស់ប្រទេសប្រឈមនឹងបញ្ហាដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងបញ្ហានិរន្តរភាព។ ផ្លូវជនបទ និងផ្លូវខេត្តភាគច្រើនរបស់កម្ពុជាមិនទាន់ឈួសឆាយ ហើយសមត្ថភាពផ្លូវជាតិមានកំណត់។
លោក Mohammad Nazrul Islam បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលបានបង្កើតផែនការជាតិមួយដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ និរន្តរភាព និងភាពធន់នឹងអាកាសធាតុដែលអាចបំពេញតម្រូវការប្រជាពលរដ្ឋ និងកំណើនការងារអំឡុងឆ្នាំ២០៣០។
លោកបានមានប្រសាសន៍ថា ៖
«ផ្លូវកសាងក្នុងគម្រោងថ្មីនេះ ត្រូវបានបញ្ចូលក្នុងបញ្ជីគម្រោងផែនការជាតិ។ គម្រោងផ្លូវនេះអនុវត្តន៍តាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជាដែលមានគោលបំណងជួយប្រទេសក្នុងការកែលម្អការប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច។ គម្រោងនេះក៏ជាការអនុវត្តបន្តនៃកម្មវិធីផ្លូវ និងផ្លូវដែករបស់ ADB នៅក្នុងប្រទេសកម្ពុជាផងដែរ»។
ជាមួយគ្នានេះដែរ ក្នុងដំណាក់កាលទី១នៃគម្រោងដែលត្រូវបានអនុម័តដោយ ADB ក្នុងឆ្នាំ២០១៧ គ្របដណ្តប់លើផ្លូវជាតិចំនួន ១៤៧គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង សៀមរាប និងខេត្ដស្វាយរៀង តាមច្រករបៀងសេដ្ឋកិច្ចខាងត្បូងនៃមហាអនុតំបន់មេគង្គ។ ក្នុងដំណាក់កាលទី២ ការកែលម្អផ្លូវជាតិ នឹងបង្ហាញពីការចំណាយប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបច្ចេកទេសជីវសាស្រ្តដែលមិនប៉ះពាល់ដល់បរិស្ថានរួមទាំងការការពារទំនប់ និងជម្រាល។ ការធ្វើឱ្យប្រសើរឡើងនូវផ្លូវខេត្តនឹងប្រើអង្គធាតុដីរាវដែលមិនប៉ះពាល់ដល់បរិស្ថានដើម្បីជួយពង្រីកការប្រើប្រាស់វត្ថុធាតុដើមដែលមាននៅក្នុងស្រុក៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

ចិន និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ក្នុងកិច្ចប្រជុំកំពូល SCO ឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានព្រមព្រៀងគ្នាក្នុងការរុញច្រានវិស័យបច្ចេកវិទ្យាឱ្យកាន់តែជឿនលឿនរួមគ្នា ជាពិសេស វិស័យបញ្ញាសិប្បនិម្មិត AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 04/09/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការជួញដូរអាវុធរវាង អាល្លឺម៉ង់ ទៅឲ្យអ៊ីស្រាអែល កើនឡើងជិតដល់ ១០០០លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តលើការនាំចេញបរិក្ខារយោធាដែលមានតម្លៃជិត ៨០០ លានអឺរ៉ូ ឬប្រមាណជា ៩៣០ លានដុល្លារ ទៅឲ្យប្រទេសអ៊ីស្រាអែល ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 04/09/2026
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធលុយដុល្លារដែលមានអាយុកាលជិត ១ សតវត្សរ៍ ប្រឈមហានិភ័យ ខណៈបណ្តាធនាគារកណ្តាលងាកទៅរកទុនបម្រុងថ្មី
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 04/09/2026
នាគារកណ្តាលនៅជុំវិញពិភពលោកកំពុងកែប្រែយុទ្ធសាស្ត្របម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនជាបណ្តើរៗ ដោយកាត់បន្ថយការចាក់គ្រឹះលើប័ណ្ណបំណុលរដ្ឋាភិបាលអាមេរិក (U.S. Treasury bonds)ហើយងាកមកទិញមាសសុទ្ធជំនួសវិញ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content